CAMBO REPORT

Popup Advertising5 seconds

Nokia 8.1 Plus អាច​នឹងបំពាក់​ម៉ូត​ប្រជ្រុយ​អេក្រង់ តាមគេ​តា​ម​ឯង​ដែរ​មែនទេ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កន្លងមក យើងបានធ្វើការបង្ហាញប្រិយមិត្តអ្នកអាន ទាំងអស់គ្នារួចមកហើយ ពីរូបរាងគម្រូ នៃស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែល របស់​ក្រុមហ៊ុន HMD Global ដែលត្រូវបានគេឌីហ្សាញចេញមក នោះគឺជាម៉ូឌែល Nokia 9 “Pureview” ជាមួយកាណុង​គ្រាប់​កាមេរ៉ា​ខាង​ក្រោយ​ច្រើន ដូចជាភ្នែកម្នាស់ និងមានអេក្រង់លាតធំទ្រវែង គ្មានម៉ូតឆកណាមួយឡើយ។ ទូរសព្ទនេះ ត្រូវបានគេរំពឹងថា វាអាច​នឹ​ង​ត្រូវប្រកាសចេញ ជាផ្លូវការ ពីក្រុមហ៊ុន HMD Global នៅចុងខែមករា ឆ្នាំ 2019 (ក្នុងសប្តាហ៍ទី 4) ឆាប់ៗខាងមុខ។

ប្រហែលនៅមិនទាន់បញ្ចប់នៅឡើយទេ ព្រោះថានៅក្នុងពេលនេះ ស្មាតហ្វូន Nokia មួយម៉ូឌែលផ្សេងទៀត ក៏ត្រូវបានគេឌីហ្សាញ Concept រូបរាង ជារូបភាព និងជាវីដេអូ ដើម្បីអោយគ្រប់គ្នា មើលទុកជាពិចារណាក្នុងចិត្ត នោះគឺម៉ូឌែល Nokia 8.1 Plus។ 
ពិត​មែន​ហើយ ប្រភពពី @OnLeak @91Mobiles បានធ្វើការបង្ហាញរូបរាងគម្រូទូរសព្ទ Nokia 8.1 Plus ជាមួយអេក្រង់លាតទ្រវែង បន្សល់គែមលើក្រោម កាន់តែខ្លី ហើយប្រើប្រាស់ម៉ូតប្រជ្រុយអេក្រង់  ដូចម៉ូត Infinity-O របស់ Samsung លើម៉ូឌែល Galaxy A8s ដែរ និងមានកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ (សហការជាមួយ ZEISS ដដែល) នៅចំកណ្តាលដូចម៉ូឌែល Nokia 8.1 អញ្ចឹង ប៉ុន្តែរចនាបថ រាងប្លែកពីគ្នាបន្តិច។ ប្រភពក៏បានបន្ថែមថា ទូរសព្ទនេះ អាចនឹងមានអេក្រង់លាតទ្រវែងដល់ទៅ 6.22 អ៊ីញ ហើយ​ចំពោះកម្លាំងម៉ាស៊ីនវិញ វាអាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 710 ដូច Nokia 8.1 ដែរ។

ចំនុចចុងក្រោយសម្រាប់ Nokia 8.1 Plus ក្នុងរូបគម្រូនេះ គេរក្សារកន្លែងស្កេនម្រាមដៃ នៅខាងក្រោយដដែល, បន្តការបំពាក់​រន្ធ​ដោតកាស 3.5mm នៅផ្នែកខាងលើ មិនលុបបំបាត់ឡើយ និងមានប្រើប្រាស់រន្ធសាក USB-C។ ចំពោះទូរសព្ទនេះ ត្រូវបានគេ​បាន​រំពឹង​ថា អាចនឹងបង្ហាញវត្តមានជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ MWC 2019។ ចុះមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះ​រូបរាង​គម្រូ​ស្មាតហ្វូន Nokia 8.1 Plus នេះ?

 

នេះជាវីដេអូបង្ហាញរូបរាងគម្រូ Nokia 8.1 Plus បន្ថែម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ