CAMBO REPORT

Popup Advertising5 seconds

Alienware Area 51m ប្រកាស​ចេញ មាន​កម្លាំង​យក្ស អាចប្ដូរ​ក្រាហ្វិច​និង CPU បានទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើយើងនិយាយអំពីម៉ូឌែល Area 51 សម្រាប់​ម៉ាស៊ីន​កុំព្យូទ័រ គឺមាន​តែ​ផលិត​ផល​របស់ Alienware ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​ប្រភេទ​ម៉ាស៊ីន Desktop មាន​កម្លាំង​ខ្លាំងៗ​ផង​ដែរ ហើយ​រហូត​ដល់​ពេល​យើ​ងដើរ​មក​ដល់​ឆ្នាំ 2019 ក្រុមការងារ Alienware បាន​សម្រេច​គោលដៅ​ធំមួយទៀត ដែលបានបង្កើតចេញនូវកុំព្យូទ័រចល័ត (Laptop) ស្ថិតក្នុងខ្សែស្រឡាយ Area 51 ជាមួយនឹងកម្លាំងត្រូវបាន​វេច​ខ្ចប់​មកជាមួយផ្នែករឹងរបស់ម៉ាស៊ីន Desktop ពិសេសបើកសិទ្ធិឲ្យម្ចាស់របស់វាផ្លាស់ប្ដូរផ្នែករឹ​ងបានថែមទៀតផង។

Alienware Area-51M គឺខុសប្លែកពីម៉ូឌែល Alienware ទូទៅ ព្រោះវាមានមាឌធំ កម្រាស់ក្រាស់ តែក៏មិនធ្ងន់ប៉ុនា្មនដែរត្រឹម 3.8 គីឡូក្រាម។ ការបង្កើតរូបរាងវាដូចរថក្រោះបែបនេះ ក៏ដើម្បីធ្វើឲ្យវាមានសមត្ថភាពពិសេស ក្នុងការកែប្រែគ្រឿងក្នុង ដែលកុំព្យូទ័រ​ភា​គ​ច្រើនមិនអាចធ្វើទៅបានគឺថា Area-51m បើកសិទ្ធិឲ្យយើងផ្លាស់ប្ដូរ CPU របស់ Intel បាន (Desktop CPU) ទាំងជំនាន់ទី 8 និងទី 9 មានន័យថា អាចដាក់ Core i9-9900K មួយគ្រាប់ នៅក្នុង Socket របស់វាបាន អមមកជាមួយនឹងការប្រើប្រាស់​ក្រាហ្វិចកាត​ជំនាន់​ថ្មីរបស់ nVIDIA គឺ RTX។ ម៉ាស៊ីននេះក៏មានរូបរាងប្លែកផងដែរ វាត្រូវបានរចនាឡើងថ្មីស្រឡាង ការពារ​ដោយ​លោហៈ​លើ​ក្រោម និងលាយជាមួយជ័រស្វិតនៅផ្នែកប្រើប្រាស់ខាងក្នុង មានភ្លើង RGB នៅខាងក្រោយ និងផ្នែកក្ដារចុច ដោយលុបបំបាត់​ភ្លើង​នៅ​សង​ខាង​ម៉ាស៊ីនចោលទាំងស្រុង តែវាពិតជាប្លែក ព្រោះបើបានឃើញខាងក្រៅ ប្រាកដជាបាក់ចិត្ត។

Area-51m មានទំហំអេក្រង់ 17.3 អ៊ីញ ប្រើប្រាស់ផ្ទាំងបង្ហាញជាប្រភេទ IPS ដែលមានល្បឿនចាប់ពី 60Hz ឡើងទៅ 144Hz តាមការជ្រើសរើសរបស់អតិថិជន ដោយអេក្រង់នេះទៀតសោក ក៏មានបច្ចេកវិទ្យា G-Sync មករួចជាស្រេចទៀតផង ដែល​អតិថិជនរបស់ Alienware អាចរីករាយក្នុងការលេងហ្គេមបានយ៉ាងរលូន អមជាមួយមុខងារ Tobii Eye-tracking ដែលចាប់​កាយវិការ​ទៅលើការបញ្ជាបានទៀតផង។ សម្រាប់កម្លាំងម៉ាស៊ីននៅពេលនេះ គឺវាបំពាក់មកជាមួយ Specs ដូចជា៖

 

•    CPU Intel ជំនាន់ទី 8th / 9th អាចជ្រើសរើសទៅតាមលេងម៉ូឌែល ដែលអ្នកពេញចិត្ត

•    RAM DDR4 ល្បឿន Bus 2400MHz ទំហំ 8/16GB និងអាចធ្វើការ Upgrade ឡើងទៅដល់ 64GB ក៏បាន។

•    SSD NVMe PCIe M.2 x 2 ទំហំតាមការជ្រើសរើស

•    Hard Disk Driver ទំហំ 1000GB

•    ក្រាហ្វិច NVIDIA RTX 2070/2080 (Max-Q Design) VRAM 8GB

•    Windows 10 64-bit

•    ថ្មកម្លាំង 90Wh

 

 

រន្ធតំណភ្ជាប់ផ្សេងៗ ត្រូវបានយកទៅបំពាក់នៅផ្នែកខាងក្រោយ ជាកត្តាចាំបាច់ដើម្បីភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗ ដូចជា៖

 

•    HDMI 2.0 x 1

•    Mini DisplayPort x 1

•    LAN x 1

•    Alienware Graphic Amplifier x 1

•    Thunderbolt 3 x 1

•    USB A ជា USB 3.1 x 3

•    ឌុយសាកថ្ម

 

Area-51m ក៏អាចប្រើប្រាស់ធុងក្រាហ្វិចកាតខាងក្រៅផងដែរ បើសិនជាម្ចាស់របស់វាមិនចង់ធ្វើការផ្លាស់ប្ដូរក្រាហ្វិចកាត ដែល​មាន​នៅក្នុងម៉ាស៊ីនស្រាប់ ព្រោះវាមានឌុយ Graphics សម្រាប់តភ្ជាប់ GPU ពីខាងក្រៅតាមរយៈរន្ធ Thunderbolt 3 ជួយជម្រុញទៅ​ដល់ការលេងហ្គេម​ឲ្យ​ទទួល​បាន fps ខ្ពស់។

យ៉ាងណាក៏ដោយ នៅពេលនេះ Alienware មិនទាន់បានប្រាប់ឲ្យដឹងថាតើនៅពេលណា ទើប Arena-51m នឹងមានវត្តមានលក់នៅក្នុងទីផ្សារនោះទេសម្រាប់ម៉ូឌែលលេខខ្ពស់ តែក៏កុំរំពឹងទុកថា វាមានតម្លៃធូថ្លៃអីសម្រាប់ម៉ូឌែលមាន CPU ខ្ពស់ GPU ខ្ពស់ អេក្រង់ល្បឿនលឿន និង SSD ធំឲ្យសោះ ព្រោះគ្រាន់តែម៉ូឌល ដែលប្រើប្រាស់ CPU Intel Core i7-8700 មាន RAM DDR4 ទំហំ 8GB អង្គផ្ទុកទិន្នន័យ Hard Drive ទំហំ 1000GB ក្រាហ្វិច RTX 2070 អេក្រង់ 1080p @60Hz គឺមានតម្លៃចាប់ពី USD 2,549 ឡើងទៅហើយក្នុងទីផ្សារអន្តរជាតិ ដែលត្រៀមនឹងចេញលក់នៅថ្ងៃទី29 ខែមករា ឆ្នាំ2019 នេះតទៅ។ ហេតុនេះ Alienware Area-51m គឺជាម៉ាស៊ីន Laptop ដែលប្រើប្រាស់ CPU របស់ Desktop អាចធ្វើការផ្លាស់ប្ដូរតាមការចង់បាន ថែមទាំងអាចប្ដូរក្រាហ្វិចតាមចំណង់ចំណូលចិត្តបានថែមទៀតផងនៅថ្ងៃអនាគត បើម្ចាស់របស់វាគិតថាកម្លាំងប៉ុន្នេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Alienware Tag: កុំព្យូទ័រ