CAMBO REPORT

Popup Advertising5 seconds

AirDots Pro ថ្មី​របស់​ក្រុមហ៊ុន Xiaomi គឺពិត​ជា​ស្រដៀង​គ្នា​ទៅ​នឹង AirPods មែន​ទែន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអាន ប្រាកដជាដឹងរួចមកហើយថា ផលិតផលរបស់ក្រុមហ៊ុនចិន Xiaomi ស្ទើរតែទាំងអស់ទៅហើយ  ដែល​មាន​រចនាបថ​ស្រដៀង​គ្នា ទៅនឹងផលិតផលរបស់ក្រុមហ៊ុន Apple ហើយរហូតមកដល់ពេលនេះ យើងក៏បានឃើញ AirDots Pro ដែល​ជា​កាសឥតខ្សែថ្មី ទើបនឹងត្រូវបាន ដាក់បង្ហាញជាផ្លូវការ ដោយវាពិតជាមានរូបរាងដូចទៅនឹង AirPods មែនទែន។

តាមពិតទៅក្រុមហ៊ុន Xiaomi ក៏បានដាក់ចេញកាសឥតខ្សែ AirDots នាកាលពីឆ្នាំ 2018 រួចមកហើយ ក៏ប៉ុន្ដែវាមិន​មាន​រូបរាង​ដូច​ទៅ​នឹង AirPods នោះទេ តែមានរូបរាងស្រដៀតគ្នានឹង កាសឥតខ្សែ Gear IconX របស់ក្រុមហ៊ុន Samsung ទៅវិញ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ AirDots Pro មួយនេះ ក៏ទទួលបានមុខងារទាំងអស់ ដែលមាននៅលើ AirPods ហើយថែមទាំងអាច​ប្រើប្រាស់​បាន ទាំងលើស្មាតហ្វូន Android, iOS និងសូម្បីកំព្យូទ័រ Windows ក៏អាចភ្ជាប់បានផងដែរ។ កាសឥតខ្សែ AirDots Pro របស់ Xiaomi នេះក៏បានភ្ជាប់មកជាមួយ មុខងារ Active Noise Cancellation ដែលអាចជំនួយដល់ ការបិទសម្លេងរំខានពីខាងក្រៅ សម្រាប់​ពេលអ្នកកំពុងនិយាយទូរសព្ទ និងជាពិសេសគឺមុខងារថាច់ សម្រាប់បញ្ជា តន្រ្តី, ការហៅទូរសព្ទ និង Voice Assistant ថែមទៀតផង។ ខុសពី AirPods របស់ក្រុមហ៊ុន Apple ចំណែកឯ AirDots Pro នេះវិញ គឺមានតម្លៃត្រឹមតែ $60 ដុល្លារអាមេរិក​ប៉ុណ្ណោះ ហើយថែមទៀតអាចប្រើប្រាស់ បានដល់ទៅ 10 ម៉ោង ដែលបានយូរជាង AirPods ដល់ទៅពីរដងឯណោះ។

សរុបមក ក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់ទៀតថា អ្នកប្រើប្រាស់ចំណាយពេលត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ ក្នុងការសាកថ្មដែល​ប្រើ​ប្រាស់ 10 ម៉ោងនេះ លើសពីនេះ AirDots Pro ថ្មីមួយនេះ នឹងចាប់ផ្ដើមដាក់លក់ នៅលើទីផ្សារ ពីថ្ងែទី 11 ខែមករា ឆ្នាំ 2019 នេះតទៅ ហើយយើងក៏នឹងចាប់ផ្ដើមឃើញមាន ហាងមួយចំនួននាំយកមកលក់បន្ដផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: GSM Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ