CAMBO REPORT

Popup Advertising5 seconds

Pocophone F1 នឹង​ទទួល​បាន​មុខងារ​ថត​វីដេអូ 4K 60fps ក្នុង​ពេល​ឆាប់ៗ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលក្រុមហ៊ុនចិន Xiaomi បានដាក់បង្ហាញស្មាតហ្វូន នៃម៉ាកថ្មីរបស់ខ្លួនគឺ Pocophone F1 បានធ្វើឲ្យមនុស្យជាច្រើន មាន​ចំណាប់​អារម្មណ៍ខ្លាំងមែនទែន ដោយសារតែកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ ស្មើទៅនឹងស្មាតហ្វូនលំដាប់កំពូលដែរ ក៏​ប៉ុន្ដែ​សម្រាប់​តម្លៃ​វិញ នៅខ្ទង់ $300 ដុល្លារអាមេរិកប៉ុណ្ណោះ។ ចំពោះភាពអវិជ្ជមានវិញ គឺធ្លាក់ទៅផ្នែក Software ដោយមានមុខងារសំខាន់ៗ​មួយ​ចំនួន ស្មាតហ្វូនមួយនេះធ្វើមិនទាន់បាន ទោះបីជាយ៉ាងខាងក្រុមការងាររបស់ Pocophone ក៏បានខិតខំបញ្ចេញ កំណែអាប់​ដេត​ថ្មីៗ​ជាប្រចាំ ដើម្បីដាក់បន្ថែមមុខងារ និងជុសជួលកំហុសផ្សេងៗ ហើយនាពេលនេះ មុខងារថតវីដេអូក្នុងកម្រិត 4K 60fps កំពុង​តែរៀបចាំដាក់បញ្ចេញផងដែរ។

ក្នុងប៉ុន្មានខែខាងមុខនេះ កំណែអាប់ដេតដាក់បញ្ចេញសម្រាប់ Pocophone F1 គឺសុទ្ធទាក់ទងទៅនឹងផ្នែកជំនួយកាមេរ៉ា និងធ្វើឲ្យ​កាន់​​តែ​ល្អជាងមុន ដោយក្រុមការងារ Pocophone បានបង្ហោះបញ្ជាក់ប្រាប់ថា មុខងារ Night Mode (ស្រដៀងគ្នាទៅនឹង Night Sight របស់ Pixel 3) និងមុខងារថតវីដេអូ Slo-Mo ក្នុងកម្រិត 960fps នឹងដាក់ឲ្យអ្នកប្រើប្រាស់ទាំងអស់ ធ្វើការអាប់ដេត ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ។ ចំណែកបញ្ហាមួយ ជាប់មកតាំងពីកាល Pocophone F1 ចេញដំបូងនោះគឺថា វាមិនអាចថតវីដេអូក្នុងកម្រិត 4K 60fps បាន ដោយមានសមត្ថភាពថតវីដេអូបានត្រឹមតែ 4K 30fps ប៉ុណ្ណោះ ទោះបីជាយ៉ាង បញ្ហានេះនឹងត្រូវបានដោះស្រាយ ក្នុង​ពេលខែកុម្ភៈខាងមុខនេះ បើយោងទៅតាម របាយការណ៍ដែលក្រុមការងារ បានដាក់ប្រកាសប៉ុន្មានថ្ងែមុននេះ។ នៅក្នុងកំណែ​អាប់​ដេតនាពេល​ខាងមុខនេះ បញ្ហាមួយចំនួនក៏ត្រូវបានជុសជួលហើយដូចគ្នា រួមមានបញ្ហាថ្មអស់លឿន និងបញ្ហាថាច់ស្រ្គីនផងដែរ។

សរុបមក ក្រោយពីកំណែអាប់ដេតទាំងនេះ បានបញ្ចេញឲ្យអ្នកប្រើប្រាស់អស់ហើយ កាមេរ៉ារបស់ Pocophone F1 ក៏កាន់តែល្អ​ប្រសើរ​ផងដែរ ក៏ប៉ុន្ដែក្រុមការងាររបស់ Pocophone នៅមានបញ្ហាមិនមាន Widevine L1 មួយទៀត ដែលមានន័យថាអ្នកទាំងអស់ មិនអាចមើលវីដេអូ HD នៅក្នុង Netflix បាននោះឡើយ ហើយអ្នកប្រើប្រាស់ក៏សង្ឃឹមថាមុខងារនេះ អាចជុសជួលបានតាមរយៈ កំណែអាប់ដេតបានផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: GSM Arena Tag: ទូរស័ព្ទ