CAMBO REPORT

Popup Advertising5 seconds

ប្រូម៉ូសិន​ពី​សាមសុង​នៅតែបន្ត​សម្រាប់​ខែ​មករា! រាល់​ការ​ជាវ Galaxy Note 9 នឹង​ទទួល​បាន Galaxy J2 Prime មួយ​គ្រឿង​ដោយ​ឥត​គិត​ថ្លៃ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រម៉ូសិនដ៏ធំនេះ មិនទាន់បានបញ្ចាប់នៅឡើយទេ គឺរាល់ការទិញស្មាតហ្វូន Galaxy Note 9 ភ្លាមថែមជូន Galaxy J2 Prime ដែលមានតម្លៃ $99 មួយគ្រឿង ភ្លាមៗ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 មករា 2019 !

 

 

សម្រាប់ឱកាសឆ្នាំថ្មីនេះ និងដើម្បីអបអរសាទរ​ ឆ្នាំសកល និងពិធីចូលឆ្នាំចិន នៅពេលខាងមុខនេះ ក្រុមហ៊ុន សាមសុង នៅតែបន្តនូវកម្មវិធីប្រូម៉ូសិន ដ៏ពិសេសរបស់ខ្លួនសម្រាប់ Note 9 គឺ “កម្មវិធីទិញ Galaxy Note9 នឹងចំណេញបាន $99 ភ្លាមៗ”!  ទិញ ១ បានដល់ទៅ ២ នេះពិតជាប្រូម៉ូសិនអស្ចារ្យមែនទែន!

 

 

អតិថិជនមានជម្រើស 2 ពណ៌ សម្រាប់ Galaxy Note9 RAM 8GB មេម៉ូរី 512GB គឺ ខៀវ និងខ្មៅ ក្នុងតម្លៃ $1,159 រីឯ Galaxy Note9 RAM 6GB មេម៉ូរី 128GB វិញមាន ៣ ពណ៌ដ៏ទាក់ទាញ គឺខៀវ ទង់ដែង និងខ្មៅក្នុងតម្លៃត្រឹមតែ $929 ប៉ុណ្ណោះ។

 

 

អតិថិជនជាច្រើនបានដឹងរួចមកហើយ អំពីសមត្ថភាពដ៏ពិសេស របស់កំពូលស្មាតហ្វូននេះ ប៉ុន្តែសម្រាប់អតិថិជនដែលមិនទាន់ បានជាវស្មាតហ្វូន Galaxy Note 9 ស៊េរីថ្មីនេះ យើងសូមរំលឹកថា Samsung Galaxy Note9 គឺជាស៊េរីចុងក្រោយបំផុត នៃត្រកូល Note-Series ដែលមានអេក្រង់ធំភ្លឺច្បាស់ ត្រជាក់ភ្នែក ហើយវាបំពាក់នូវបន្ទះឈីប ល្បឿនលឿន 2.7GHz ទំហំ RAM ធំសម្រាប់លេងហ្គេម ល្បឿនលឿន។

 

 

Galaxy Note9 នេះរចនាឡើងសម្រាប់ការ ធ្វើកិច្ចការងារកាន់តែច្រើន ប្រៀបបីដូចជាកូនកុំព្យូទ័រមួយ ដែលអ្នកអាចយក បានតាមខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

 

 

ចឹងនៅចាំអីទៀត! សូមប្រញ៉ាប់រួសរាន់ឡើង! សូមកុំអោយឱកាស ដ៏ពិសេសនេះកន្លងផុត ទៅអោយសោះ! ប្រញាប់ទិញស្មាតហ្វូន Galaxy Note 9 ឥឡូវនេះភ្លាមទៅ ប្រយ័ត្នទិញមិនទាន់គេណា! សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ ផ្នែកបម្រើអតិថិជន តាមរយៈទូរស័ព្ទលេខ 1800-20 32 32 ឬនៅតាមហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុងទូទាំងប្រទេស៕

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរស័ព្ទ