CAMBO REPORT

Popup Advertising5 seconds

ទាំងអស់នេះគឺ​ជាជម្រើស​ពណ៌​ដែល​អាច​មាន​នៅ​លើ Galaxy S10 នៅ​ពេល​ដាក់​ចេញ​លក់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើសិនជាតាមគេរំពឹងទុក ស្មាតហ្វូនលំដាប់កំពូលត្រកូល S ក្នុងឆ្នាំ 2019 របស់ក្រុមហ៊ុន Samsung នឹងត្រូវបានដាក់បង្ហាញ នៅ​ក្នុង​ចុង​ខែកុម្ភៈ ឆាប់ៗខាងមុខនេះ ដោយរូបរាង និងកម្លាំងម៉ាស៊ីនខាងក្នុងរបស់ Galaxy S10 គ្រប់ស៊េរីទាំងអស់ ក៏ត្រូវបាន​លេច​ធ្លាយ​អស់​ទៅ​ហើយ។ ដោយនាពេលថ្មីៗនេះ ទើបប្រទះឃើញឆានែលនៅក្នុង YouTube មួយបានបង្ហោះវីដេអូ ដាក់បង្ហាញ​អំពី​ជម្រើស​ពណ៌​ទាំង 5 និងរូបរាងឲ្យកាន់តែច្បាស់ នៃស្មាតហ្វូន Galaxy S10 ដែលនឹងបង្ហាញក្នុងពេលខាងមុខនេះ។

រូបភាព Render និងវីដេអូទាំងអស់នេះ ត្រូវបានបង្កើតដោយ Graphic Designer ម្នាក់ឈ្មោះថា Muhsin M. Belaal Auckburaully និងចែកចាយទៅក្នុង YouTube និង គេហទំព័រ Behance ហើយវាត្រូវបានបង្កើតឡើង ដោយផ្អែកតាម ពត៌មាន​លេច​​ធ្លាយ​ពីមុនៗមក។ បើយោងទៅតាមរូបភាពទាំងនេះ យើងឃើញមានតែ Galaxy S10 និង Galaxy S10+ ប៉ុណ្ណោះ (បាត់ Galaxy S10 Lite មួយ) ហើយអ្នកបង្កើតរូបភាពទាំងនេះ ក៏បានរំពឹងទុកថា Galaxy S10 នឹងមានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់​​និង​មុខ 1 គ្រាប់ ចំណែក Galaxy S10+ វិញគឺមានកាមេរ៉ាខាងក្រោយដល់ទៅ 4 គ្រាប់និងខាងមុខ 2 គ្រាប់ឯណោះ ក៏ប៉ុន្ដែ​បើ​សិន​ជា​យើងមើលទៅផ្នែកខាងក្រោម គឺបានបង្ហាញថា មិនមានវត្តមានរន្ធកាសនោះទេ។ លើសពីនេះទៅទៀត គាត់ក៏បានដាក់​បង្ហាញ​​អំពីជម្រើសពណ៌ទាំង 5 របស់ Galaxy S10 គឺមានដូចជាពណ៌ក្រហម, ពណ៌មាស, ពណ៌ខៀវ, ពណ៌ទឹកប្រាក់ និងពណ៌​ខ្មៅ​ផង​ដែរ។

 

***សូមទស្សានាវីដេអូខាងក្រោមដែលដាក់បង្ហាញអំពី Galaxy S10 និង Galaxy S10+៖

 

 

សរុបមក យើងមិនអាចបញ្ជាក់ថា នេះគឺពិតជាអាចជា Galaxy S10 និង Galaxy S10+ បានមួយរាយភាគរយនោះទេ ដោយ​រូបភាព និងវីដេអូទាំងអស់នេះ គឺគ្រាន់តែជាការដាក់បង្ហាញផ្អែកទៅលើ ពត៌មានលេចធ្លាយមុនៗប៉ុណ្ណោះ ដូច្នេះសូមប្រិយមិត្តអ្នក​អាន​ទាំងអស់គ្នា រង់ចាំព្រឹត្តិការណ៍ដែលក្រុមហ៊ុន Samsung ដាក់បង្ហាញជាផ្លូវការ នៅក្នុងខែកុម្ភៈឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ