CAMBO REPORT

Popup Advertising5 seconds

RTX 2060 ចេញ​ជា​ផ្លូវ​ការ​ហើយ ខ្លាំង​ជាង GTX 1070 Ti ជាមួយ​តម្លៃ​ធូរថ្លៃ​ជាង 100$

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយអំពីព័ត៌មានបែកធ្លាយជុំវិញក្រាហ្វិចកាតកម្រិតកណ្ដាលរបស់ nVIDIA គឺ RTX 2060 គឺមានច្រើនទាល់តែមែនទែន រហូត​មក​ដល់ថ្ងៃទី 7 ខែមករា កន្លងទៅ ក្រុមហ៊ុនផលិតក្រាហ្វិចយក្ស nVIDIA បានប្រកាសចេញជាផ្លូវការនូវក្រាហ្វិចកាត RTX 2060 ជា​ផ្លូវការហើយ ជាក្រាហ្វិចស្ថិតនៅក្នុងខ្សែស្រឡាយ RTX បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ដូចទៅនឹងសិស្សច្បង RTX 2070, RTX 2080, RTX 2080 Ti និង RTX Titan ផងដែរ។

Nvidia GeForce RTX 2060 គឺជាក្រាហ្វិចកាតទី 4 ដែលបំពាក់មកជាមួយនឹងបច្ចេកវិទ្យា Turing  សម្រាប់ការលេងហ្គេមជំនាន់ថ្មី ទទួលបាននូវចំណាំងផ្លាត ឬស្រមោល នៅពេលលេងហ្គេមដូចសកម្មភាពពិតៗ ដែលប្រើប្រាស់ GPU Core TU106 និងមាន CUDA Core លោតដល់ 1920 ដែលវាកើនឡើងច្រើនមែនទែន បើធៀបទៅនឹង GTX 960 ឡើងទៅ GTX 1060 កាលពីប៉ុន្មានឆ្នាំ​មុន។ ការបង្កើនកម្លាំងឲ្យ RTX 2060 នេះមានសន្ទុះស្ទុះខ្លាំងបែបនេះ បើកសិទ្ធិឲ្យ Gamer លេងហ្គេមធំៗ  (AAA Games) បាន​ក្នុង​កម្រិតក្រាហ្វិច High/Ultra ក្នុងកម្រិត Resolution 1080p ឬ 1440p (2K) តែមិនមែនមានន័យថាវាមិនអាច​លេងនៅលើ​អេក្រង់ 4K បាននោះទេ គ្រាន់តែល្បឿន fps ដែលទទួលបានគឺមិនអាចលេងបានតាមចិត្ត។

មិនតែប៉ុណ្ណោះ RTX 2060 មាន Tensor Cores ចំនួន 240 និង RT Cores 30 ដែលមានល្បឿន Clock Speed រត់ 1365MHz និងបង្កើនល្បឿនឡើងទៅ 1680MHz មានសមត្ថភាពអាចរត់ ឬផ្ទេរទិន្នន័យក្រាហ្វិតបានអស់ធំបំផុត 6.5 TFLOPs។ សម្រាប់​មេម៉ូរី​វិញ វាក៏ប្រើប្រាស់បន្ទះឈីបល្បឿនលឿន GDDR6 ដែរ មាន Memory Interface 192-bit តែនៅរក្សាទំហំ VRAM ត្រឹម 6GB ដដែល ហើយអាចនឹងមាន Version ទំហំត្រឹម 3GB សម្រាប់ទីផ្សារមួយចំនួន តែសម្រាប់នៅពេលនេះគឺមានតែ 6GB សិនប៉ុណ្ណោះ ដោយវាមានកម្លាំងខ្លាំងជាង GTX 1070 8GB ហើយហ្គេមភាគច្រើន ក៏ដូចជាធ្វើការងារទៅលើការងារឌីហ្សាញ Render វីដេអូ ឬ Content ក៏មានល្បឿនលឿនជាង GTX 1070 Ti ទៀតផង ខណៈដែលតម្លៃខុសគ្នាប្រហាក់ប្រហែល USD 100 ព្រោះ nVIDIA បញ្ចេញ RTX 2060 លក់ក្នុងតម្លៃ USD 349។

សម្រាប់តម្លៃនេះ ខេមបូរីផត សូមបញ្ជាក់ផងដែរថា វាគឺជាក្រាហ្វិចកាតបែប FE ឬ Founder Edition ប៉ុណ្ណោះ ជាប្រភេទក្រាហ្វិច Reference Design មានរចនាបថឌីហ្សាញជាមួយកង្ហារពីរ មានបន្ទះ PCB ខ្លី ដែលតម្រូវឲ្យប្រើប្រាស់ដុយ 8-pin មួយគ្រាប់​ដើម្បី​ដំណើរការ។ សម្រាប់ម៉ាកផ្សេងៗទៀត ដែលផលិតឡើងដោយ MSI, ASUS, Gigabyte, Zotac, EVGA និងជាច្រើនផ្សេងៗទៀត ក៏នឹងមានតម្លៃថ្លៃ USD 349 ដែរ ដោយសារតែវាត្រូវបានយកទៅ Overclock បន្ថែម ហើយក៏មានប្រព័ន្ធបន្ថយកម្ដៅខុសប្លែកគ្នា ទៅតាមការឌីហ្សាញ ខ្លះមានភ្លើង ខ្លះមាន RGB ជាដើម ។ល។
ខាងក្រោមគឺជាលក្ខណៈសម្បត្តិរបស់ RTX 2060 ធៀបទៅនឹងសិស្សច្បង៖

ហេតុនេះសម្រាប់ប្រិយមិត្តដែលជា Gamer ហើយបាននឹងកំពុងសម្លឹងមើលក្រាហ្វិចកាតតម្លៃប្រហាក់ប្រហែល USD 400 នេះគឺជា​ជម្រើស​ល្អមួយសម្រាប់អ្នកទាំងអស់គ្នា ព្រោះវាមានបំពាក់រាល់មុខងារអ្វីដែល RTX 2080 Ti មានទាំងអស់ គ្រាន់តែមានការកាត់​បន្ថយ​ខ្លះ ហើយក៏ស៊ីភ្លើងតិចផងដែរ ថែមទាំងមានកម្លាំងស៊ីដាច់ GTX 1070 និងប្រណាំងប្រជែងគ្នាខ្លាំងជាមួយ GTX 1070 Ti ផងដែរ។ nVIDIA នឹងចេញលក់ RTX 2060 នេះលក់ក្នុងទីផ្សារនាថ្ងៃទី15 ខែមករា ខាងមុខនេះហើយ ដូច្នេះ យ៉ាងយូរចុងខែមករា វានឹងមកដល់ទីផ្សារស្រុកខ្មែរ ហើយអ្នកក៏អាចជ្រើសរើសម៉ាកតាមការចង់បានទៀតផង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩
ប្រភព: nVIDIA GeForce Tag: កុំព្យូទ័រ