CAMBO REPORT

Popup Advertising5 seconds

ROG Mothership ម៉ាស៊ីនកុំព្យូទ័រហ្គេម​ចល័ត កម្លាំងខ្លាំង រចនាបថថ្មី មិនធ្លាប់មានពីមុនមករបស់ ASUS

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំ 2019 នេះ នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន ASUS បាននាំមកនូវបច្ចេកវិទ្យាថ្មីៗទៀតហើយ មិនចាញ់ឆ្នាំទៅមិញប៉ុន្មានទេ គឺ​មាន​ច្រើនប្រភេទ ដោយក្នុងនោះយើងឃើញមានម៉ាស៊ីនកុំព្យូទ័រមួយ ដែលធ្វើឲ្យមហាជនបើកភ្នែកធំៗចង់បានវាមួយទុកលេងហ្គេម ងាយស្រួលក្នុងការយកតាមខ្លួន និងពិសេសបំផុតគឺផ្លាស់ប្ដូរបទពិសោធន៍លេងហ្គេម ដែលយើងមិនដែលឃើញមាននៅលើម៉ាស៊ីន​កុំព្យូទ័រ​យួរដៃ។ ជួបជាមួយនឹង Republic of Gamers ម៉ូឌែល Mothership មានលេខកូដសម្គាល់ GZ700 ជាកុំព្យូទ័រកូនកាត់ មាន​របៀបប្រើប្រាស់ដូចទៅនឹង Surface Pro ដែរ តែវាត្រូវបានបំពាក់មកជាមួយកម្លាំងយក្ស។

ROG Mothership បើនិយាយអំពីវិស្ស័យហ្គេម វាពិតជាប្លែកភ្នែក ហើយក៏ចម្លែកអារម្មណ៍ផងដែរ ជាមួយនឹងរចនាបថឌីហ្សាញថ្មី មាន​ជើងទម្របញ្ឈអេក្រង់ ហើយបង់យកក្ដារចុចចេញមកក្រៅ ដើម្បីបញ្ជា និងលេងហ្គេម កម្រិតខ្ពស់ អមមកជាមួយនឹងគុណភាព​ផលិត​ខ្ពស់។ ម៉ូឌែល Mothership នេះត្រូវបានប្រកាសចេញជាផ្លូវការ តែវានឹងមិនទាន់រួចរាល់ជាស្ថាពរ ដើម្បីចេញ​លក់ក្នុង​ទីផ្សារ​នៅ​ឡើយទេ ដោយក្រុមការងារជំនាញរបស់ ASUS នៅធ្វើការដុះខាត់ និងធ្វើតេស្ដបន្ថែមទៀត ទើបចេញលក់ក្នុងតម្លៃកប់ក្ដោង​នៅ​ពេល​ក្រោយ តែយ៉ាងណាក៏ដោយ យើងក៏បានដឹងអំពីលក្ខណៈសម្បត្តិ នៃកម្លាំងម៉ាស៊ីនទាំងមូលរបស់វាហើយដែរ។ សម្រាប់​អេក្រង់​វា​មាន​ទំហំ 17.3 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD ឬស្មើនឹង 1920 x 1080p ប្រើប្រាស់បន្ទះបង្ហាញ IPS ជំនាន់​ថ្មី ល្បឿនលឿនដល់ 144Hz និង Respond Time 3ms ពិសេសវាអាចបង្ហាញពណ៌ sRGB បាន 100% ធ្វើឲ្យសាច់វីដេអូ ឬ​ក្រាហ្វិច​ហ្គេមលេងលើអេក្រង់នេះច្បាស់ ត្រជាក់ភ្នែក។

 

សម្រាប់កម្លាំងម៉ាស៊ីនវិញមានលក្ខណៈសម្បត្តិទូទៅដូចខាងក្រោម៖

 

•    CPU Intel Core i9-8950HK រត់ល្បឿនកប់បំផុត 4.8GHz

•    RAM DDR4 ទំហំ 64GB

•    អង្គផ្ទុកទិន្នន័យ M.2 NVMe PCIe 512GB (មាន M.2 x 3)

•    ក្រាហ្វិចកាត nVIDIA GeForce RTX 2080 មាន VRAM 8GB GDDR6

 

កម្លាំងប៉ុណ្ណេះ ជាមួយនឹងរូបរាងរចនាបថថ្មីស្រឡាង ដែលរំលេចជាមួយនឹងឡូហ្គូ ROG ចេញភ្លើងស្រទន់ មានក្ដារចុច Wireless (RGB) រន្ធបំពងសម្លេង 4 នៅខាងមុខ នឹងធ្វើឲ្យការលេងហ្គេមរបស់ម្ចាស់ម៉ាស៊ីនមួយនេះ រត់ដោយគ្មានបញ្ហាឡើយ តែវាអាច​នឹង​កំពុង​ស្ថិតក្នុងការធ្វើតេស្ដផ្នែកកម្ដៅ ព្រោះវាប្រើប្រាស់ខួរក្បាល Intel ជាបន្ទះឈីប Overclock ហើយនៅមាន RTX 2080 មួយ​គ្រាប់​ទៀត ដូច្នេះប្រព័ន្ធបន្ថយកម្ដៅគឺត្រូវតែល្អ ហើយក៏ត្រូវធ្វើយ៉ាងណាឲ្យមានសម្លេងស្ងាត់ពេលកំពុងរត់ហ្គេមទៀតផង។ សម្រាប់​តម្លៃ ASUS នៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ តែប្រាកដណាស់ម៉ាស៊ីនមិនមែនថោកឡើយ ព្រោះវាប្រើប្រាស់ផ្នែករឹងខ្លាំងៗ​អស់​ទៅ​ហើយ ម្យ៉ាងម៉ាក ROG នេះគឺតែងមានតម្លៃកប់បន្តិចហើយ ដោយតាមការប៉ាន់ស្មានគឺអាចលើស 3K សម្រាប់ម៉ូឌែល​ចាប់​ផ្ដើម ដែលមានទំហំ RAM តូច ឬឡើង 4K សម្រាប់ម៉ាស៊ីនមាន RAM ធំ ដោយ ASUS ថានឹងមកដល់ប្រហែលពាក់កណ្ដាលឆ្នាំ ២០១៩ នេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Asus Tag: កុំព្យូទ័រ