CAMBO REPORT

Popup Advertising5 seconds

Mate 20 Pro ជម្រើស​ពណ៌​ហុងស៊ុយ​ចំនួន 2 ពណ៌នឹង​ត្រូវ​ដាក់​អោយ Pre-order នៅ​ថ្ងៃទី 10 ខែ​មករា ឆាប់ៗ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីសប្តាហ៍មុននេះ យើងធ្លាប់បានចុះផ្សាយម្តងរួចមកហើយ ដែលបង្ហាញពីក្រុមហ៊ុន Huawei មានគម្រោងរៀបចំបញ្ចេញ ស្មាត​ហ្វូន​​ម៉ូឌែល Mate 20 Pro ក្នុងជម្រើសថ្មី គឺពណ៌ក្រហម និងពណ៌ខៀវ បន្ថែមពីលើជម្រើសពណ៌ដើមទាំង 5 ពណ៌។ សម្រាប់​ជម្រើស​ពណ៌ថ្មី លើ​ទូរសព្ទ Mate 20 Pro ត្រូវបានគេរំពឹងទុកថា វានឹងបង្ហាញមុខជាផ្លូវការ នៅចំថ្ងែពិធីបុណ្យចូលឆ្នាំចិនតែម្ដង អាច​ជា​ថ្ងៃ​ទី 04 ឬ 05 ខែកុម្ភៈ ខាង​មុខនេះ ដើម្បីយកហុងស៊ុយ។

ទោះយ៉ាងណា នៅក្នុងថ្ងៃនេះ ខាងក្រុមហ៊ុន Huawei បានប្រកាសបង្ហាញអោយដឹងហើយថា សម្រាប់ស្មាតហ្វូនម៉ូឌែល Mate 20 Pro ក្នុង​ជម្រើសថ្មីនេះ នឹងចាប់ផ្តើមដាក់អោយ Pre-order នៅថ្ងៃទី 10 ខែមករា ឆ្នាំ 2019 ឆាប់ៗនេះ តែម្តង ក្នុងប្រទេសចិន មុន​គេ។ ចំពោះ​ជម្រើស​ពណ៌ទាំងពីរនេះ មានឈ្មោះហៅថា Fragrant Red សម្រាប់ពណ៌ក្រហម និង Comet Blue សម្រាប់​ពណ៌​ខៀវ​។ ងាកមកមើល​ការឌីហ្សាញខ្នងពណ៌ខាងក្រោយវិញ គឺថានៅសងខាងជាពណ៌ក្រហម ឬ ពណ៌ខៀវ និងនៅផ្នែកកណ្ដាល មាន​ពណ៌​ខ្មៅ ដូចទៅនឹងការ រចនា​ពណ៌នៅលើ ស្មាតហ្វូន Oppo Find X អញ្ចឹងដែរ។ គួររំលឹកបន្តិច៖ សម្រាប់ពណ៌ដើមទាំង 5 របស់ Mate 20 Pro អំឡុងពេល​ប្រកាស​ចេញ រួមមាន ពណ៌ Emerald Green, ពណ៌ Midnight Blue, ពណ៌ Twilight, ពណ៌ Pink Gold និងពណ៌ Black ដែលសុទ្ធសឹងជា​ពណ៌​ស្រស់​ស្អាត សាកសមទៅនឹងមនុស្សគ្រប់វ័យ ទៅតាមជម្រើសពណ៌នីមួយ។

ជាចុងក្រោយ ចំពោះតម្លៃដែលត្រូវបានដាក់អោយ Pre-order នោះ គឺថាវាមានតម្លៃ 875 ដុល្លារ សម្រាប់រ៉េម 8GB + អង្គផ្ទុក​ទិន្នន័យ 128GB និងតម្លៃ 990 ដុល្លារ សម្រាប់រ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GB ចំនែកឯជម្រើសរ៉េម 6GB នៅមិនទាន់​បាន​បង្ហាញ​​អោយ​ដឹង​នៅ​ឡើយទេ។ អញ្ចឹងបើកំពុងស្វែងរកទិញ Mate 20 Pro ពណ៌ហុងស៊ុយនេះ អាចរង់ចាំសិនក៏បាន ព្រោះមិនយូរទេ វានឹង​មកដល់ស្រុកយើង​ហើយ ឯតម្លៃអាចប្រែប្រួល ទៅតាមភាពជាក់ស្តែង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩
ប្រភព: GSM Arena Tag: ទូរស័ព្ទ