CAMBO REPORT

Popup Advertising5 seconds

នាយកប្រតិបត្តិរបស់ Meizu បាន​បញ្ជាក់ថា ទូរសព្ទ​ម៉ូឌែល Note 9 ជំនាន់​ថ្មី​នឹង​ប្រើ​ឈីប Snapdragon 6150 និង​មាន​កាមេរ៉ា 48 មេហ្គាភិចសែល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ដើមឆ្នាំ 2019 នេះ មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ និងល្បីៗ ជាច្រើន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំ​យក​សមិទ្ធផល​ជំនាន់​ថ្មី មកបង្ហាញអោយមនុស្សក្នុងពិភពលោកបានឃើញ និងបានទិញយកទៅប្រើប្រាស់។ តួយ៉ាង ថ្មីៗនេះ CEO របស់ក្រុមហ៊ុន Meizu ក៏​បាន​បង្ហាញដំណឹងមួយ មកបញ្ជាក់អោយគ្រប់គ្នា បានដឹងទុកជាមុន ផងដែរ។ ជាអ្វីទៅ?

ជាការពិតណាស់ បើយោងទៅតាមការលើកឡើងដោយផ្ទាល់ ពីលោក Jack Wong ដែលជា CEO របស់ Meizu បានបង្ហាញថា នៅ​ពេល​នេះ ខាងក្រុមហ៊ុនកំពុងរៀបចំត្រៀមបញ្ចេញស្មាតហ្វូនត្រកូល Note ជំនាន់ថ្មី ដែលនឹងមានវត្តមានជាផ្លូវការ នៅថ្ងៃខាងមុខ នោះគឺជាម៉ូឌែល Meizu Note 9។ លោកបានបញ្ជាក់ថា ទូរសព្ទជំនាន់ថ្មីនេះ នឹងប្រើប្រាស់បន្ទះឈីប Snapdragon 6150 ហើយក៏ទទួលបានពិន្ទុនៅក្នុង AnTuTu លោតដល់ 170,000 ថែមទៀតផង។ លើសពីនេះ គឺថាកាមេរ៉ារបស់ Meizu Note 9 នឹងមានទំហំកើនដល់ទៅ 48 មេហ្គាភិច​សែល ដែលបង្កើតឡើងមិនអោយចាញ់ចិត្ត ក្រុមហ៊ុន Android មួយចំនួននោះឡើយ។ យ៉ាងណា សម្រាប់ស្មាតហ្វូនមិនទាន់ប្រសូតនេះ ត្រូវ​បានគេបង្ហាញអោយដឹងថា ផ្នែកខាងមុខរបស់វា នឹងមានអេក្រង់លាតធំ និងមានម៉ូតឆកជាតំណក់ទឹក ដូចគេដូចឯងដែរហើយ។

សរុបមក នេះគ្រាន់តែជាការបញ្ជាក់ត្រួសៗ លើចំនុចសំខាន់ៗ ពីលោកនាយកប្រតិបត្តិ Jack Wong ដើម្បីអោយប្រិយមិត្ត និងអ្នកអ្នកគាំទ្រ​ទាំង​អស់ របស់ក្រុមហ៊ុន Meizu ទុកជាការកត់ទុកជាបណ្តើរសិន សម្រាប់ស្មាតហ្វូនម៉ូឌែល Note 9 ជំនាន់ថ្មីនេះ ប៉ុណ្ណោះ។ ការពិតនៃ​លក្ខណៈ​សម្បត្តិយ៉ាងណានោះ យើងនឹងបានជ្រាបកាន់តែច្បាស់ ពេលចេញប្រកាសជាផ្លូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ