CAMBO REPORT

Popup Advertising5 seconds

Redmi 7 នឹង​បង្ហាញ​វត្តមាន​ជា​ផ្លួវការ នៅថ្ងៃទី 10 ខែមករា ឆាប់ៗ​នេះ ជាមួយ​ជម្រើស 3 ពណ៌

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសចេញវត្តមាន ស្មាតហ្វូនម៉ូឌែល Redmi 7 ជាផ្លូវការហើយ ដោយក្នុងនោះ ប្រិយមិត្ត​អ្នក​អានទាំងអស់គ្នា ក៏ប្រហែលជាបានដឹង ពីរចនាបថរូបរាង និងលក្ខណៈសម្បត្តិត្រួសៗ មួយចំនួន នៃទូរសព្ទជំនាន់ថ្មីនេះ រួចមកហើយដែរ តាមរយៈការចុះផ្សាយពី ក្រុមការងារ ខេមបូ រីផត របស់យើង។

ស្របពេលដែលការបង្ហាញវត្តមាន មិនទាន់មកដល់ គឺថានៅក្នុងថ្ងៃនេះ យើងក៏ទទួលបាន ដំណឹង ថ្មីមួយទៀត ដែលលេចធ្លាយនូវ Poster បង្ហាញជម្រើសពណ៌ លើម៉ូឌែល Redmi 7 ដើម្បីសម្រាប់អោយអ្នករាល់គ្នា ជាពិសេសអតិថិជន អាចពិចារណាជាមុន ថាតើពណ៌មួយណា ដែលពួកគេពេញចិត្ត។ យោងទៅតាមរូបភាព Poster ដែលបានបែកធ្លាយមកនេះ គឺបានអោយឃើញថា ទូរសព្ទម៉ូឌែល Redmi 7 ជំនាន់ថ្មី នឹងមានជម្រើសចំនួន 3 ពណ៌ នៅពេលប្រកាសចេញ។ សម្រាប់ពណ៌ថ្មីៗ របស់ស្មាតហ្វូន Redmi 7 រួមមាន ពណ៌ខ្មៅ, ពណ៌ខៀវ ហើយ​មួយ​ពណ៌ចុងក្រោយនោះ ជាប្រភេទ Gradient Colors ដែលជាការច្របាច់ 2 ពណ៌បញ្ចូលគ្នា រវាងពណ៌ក្រហម និងពណ៌ស្វាយ។ សម្រាប់​រចនាបថផ្នែកខាងមុខនោះ គឺវាមានអេក្រង់លាត រំលេចម៉ូតឆកតំណក់ទឹក និងមានកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ អមដោយ Flash មួយ​គ្រាប់ ហើយនៅចំកណ្តាល ជាកន្លែងទ្រនាប់សេនស័រស្កេនម្រាមដៃ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Xiaomi ធ្វើការដាក់ចេញប្រកាសជាផ្លូវការ នូវស្មាតហ្វូនម៉ូឌែល Redmi 7 នៅថ្ងៃទី 10 ខែមករា ឆ្នាំ 2019 ឆាប់ៗ​ខាងមុខនេះ ហើយក៏អាចនឹងមានវត្តមាន Redmi Note 7 ផងដែរ។ ចុះសម្រាប់ពណ៌ទាំង 3 ខាងលើនេះ តើប្រិយមិត្តអ្នកអាន ពេញ​ចិត្ត​ពណ៌មួយណាជាងគេ? កុំភ្លេច Comment ប្រាប់មកវិញ ផងណា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩
ប្រភព: GSM Arena Tag: ទូរស័ព្ទ