CAMBO REPORT

Popup Advertising5 seconds

ទាំងនេះគឺជា GS75 Stealth និង​ស្រឡាយ​ផលិត​ផល Gaming Laptop របស់ MSI ដែល​បំពាក់​ក្រាហ្វិច​ជំនាន់​ចុង​ក្រោយ NVIDIA® GeForce RTX™ Graphics

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Experience extreme performance with realistic in-game lighting and reflections on the go

 

ប្រភពពីប្រទេសតៃវ៉ាន់: ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៩ ថាតើការកែប្រែដើរតួនាទីសំខាន់ប៉ុណ្ណានៅក្នុងវិស័យហ្គេម? ជាមួយពាក្យថា “The Game Just Got Real.” MSI សូមទាញយកការកត់ចំណាំលើ ការកែប្រែ និង បទពិសោធន៍នៃការលេងហ្គេម សម្រាប់អ្នកលេងហ្គេម ទូទាំងពិភពលោក។ MSI សូមប្រកាសនូវព័ត៌មាន ដ៏រំភើបមួយមុនគេនៅថ្ងៃនេះ នៅឯព្រឹត្តិការណ៍ CES 2019 Las Vegas: នោះគឺ Gaming Laptop ស៊េរីថ្មីត្រូវបានដាក់តាំងបង្ហាញ ដែលបំពាក់មកជាមួយ NVIDIA® GeForce RTX™ graphics ។ ម៉ូឌែលថ្មីដែលមានអេក្រង់ 17.3” អ៊ីញ GS75 Stealth បានដាក់បង្ហាញនៅស្តង់ ជាមួយរូបរាងគួរអោយទាក់ទាញ ស្រោបលោហៈធាតុលាយខ្សាច់ ព័ទ្ធជុំវិញដោយខ្សែពណ៌មាស​ ដ៏ស្រស់ឆើតឆាយ។ GS65 Stealth មានអេក្រង់ 15.6”inch ដែលមានសមត្ថភាពខ្ពស់ និងងាយស្រួលយកតាមខ្លួន ហើយក៏ទទួលបានពាន CES Innovation Award ផងដែរ។

 

 

 

 

បទពិសោធន៍ថ្មីលេងហ្គេមដូចការពិតជាមួយ NVIDIA® GeForce RTX™ Series

 

ជាមួយនឹងការតាមដាន និងការធ្វើអោយប្រសើរ នូវបទពិសោធន៍លេងហ្គេម NVIDIA® GeForce RTX™ graphics នៅលើ Laptop។ សម្ថភាពរបស់ក្រាហ្វិចធ្វើអោយ Laptop កាន់ខ្លាំង ទទួលបានបទពិសោធន៍ពិតៗ។ ក្រៅពីបង្កើសមត្ថភាព ក្រាហ្វិចថ្មី GeForce RTX™ ក៏បានប្រើបច្ចេកទេសនៃការ Render ដើម្បីបង្ហាញអោយកាន់តែ ប្រសើរនៅក្នុង ហ្គេម ដូចជា Reflection, Shadow, និង Shaders។ ទាញយកផលប្រយោជន៍ ពីក្រាហ្វិចថ្មី MSI ក៏បានធ្វើអោយប្រសើរឡើងនូវ ប្រព័ន្ធត្រជាក់របស់ខ្លួន Cooler Boost ដើម្បីកាត់បន្ថយកម្តៅ។

GS75 Stealth


World’s 1st Thin & Light Gaming Laptop បំពាក់ GeForce RTX™ 2080 Graphics ដំបូងគេបង្អស់

 

 

តួដែលរចនាជាមួយ Thin Bezel  វាបានក្លាយជា Gaming Laptop ដែលមានរាងស្តើង និងស្រាលបំផុត GS75 បានបង្ហាញនូវភាពឥតខ្ចោះ និងសមត្ថភាពដ៏អស្ចារ្យ។ វាបានបំពាក់ក្រាហ្វិច GeForce RTX™ 2080 graphics ភាពប្រាកដនិយមជាមួយ ទំងន់ដ៏គួរអោយភ្ញាក់ផ្អើលត្រឹមតែ 2.2 kg កម្រាស់ 18.95 mm តូចជាង 17” laptops ទូទៅរហូតដល់ទៅ 60%។ បន្ថែមលើនេះទៀត GS75 មានអេក្រង់ 17.3" 144Hz IPS-level ដ៏គួអោយចាប់អារម្មណ៍។ ផ្តល់អោយអ្នកលេងហ្គេម ជាមួយការបង្ហាញកាន់តែប្រសើរ។ ត្រចៀកពណ៌មាស ធ្វើពីអាលុយមីញ៉ូម បន្ថែមទាំងភាពរឹង និងសោភ័ណភាព។ លក្ខណៈពិសេសមូយទៀតគឺ Touchpad ធំផ្ទៃខាងលើធ្វើពីកញ្ចក់ ដែលធ្វើអោយប្រសើរជាងមុន។ ជាមួយការរចនា the 1st passive radiator នៅលើ speaker របស់ Laptop។GS75 អាចផ្តល់នូវសម្លេង audio bass និង “extra oomph” សម្លេងកាន់តែពិរោះ មិនធ្លាប់មាន។

 

ប្រសិនបើអ្នកចង់បាន 15.6”Inch GS65 ដែលទទួលបាន ពាន Award-Wining គឺជាជម្រើសដ៏ល្អបំផុត ជាមួយទំងន់តិចជាង 2 kg និង បំពាក់ GPU និងCPU ជំនាន់ចុងក្រោយ។ GS ស៊េរីជា Gaming Laptop ស្រាលជាងការរំពឹងទុក ជាមួយបទពិសោធន៍ នៃការលេងហ្គេម ដ៏អស្ចារ្យ។

 

 

GT, GE, GL Series ថ្មីក៏ត្រៀមរួចរាល់សម្រាប់ GeForce RTX™ Gaming

 

តើចង់បានឧបករណ៍លេងហ្គេមមែនទេ? MSI បង្ហាញនូវស្រឡាយផលិតផលថ្មី ដើម្បីបំពេញតម្រូវការផ្សេងៗ សម្រាប់អ្នកលេងហ្គេម។ GT Titan ជា Gaming Laptop លំដាប់ខ្ពស់ វាអាចអភិវឌ្ឍន៍ សក្តានុភាពយ៉ាងអស្ចារ្យ សម្រាប់អ្នកលេងហ្គេម តាមរយៈ RTX™ GPU និង Overclockable i9 CPU។ វាមិនមែនគ្រាន់តែមាន សម្ថភាពដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានល្បឿនលឿនផងដែរ។ ដើម្បីធានាបាននូវ ថាមពលឥតដែនកំណត់ Cooler Boost Titan បានកាត់បន្ថយកម្តៅ បានយ៉ាងអស្ចារ្យផងដែរ។ 4K UHD display ក៏ត្រូវបានបំពាក់នៅលើ GT Titan ដែលផ្តល់នូវ រូបភាពកាន់តែច្បាស់ វាជាជម្រើសដ៏ល្អបំផុត សម្រាប់ជំនួស Desktop។

 

 

សោភណ្ឌ័ភាព និងការរចនាដ៏ទាក់ទាញវាដើរស្របជាមួយនឹង​ សមត្ថភាពដំណើរការដ៏អស្ចារ្យ។ GE63 Raider បានបំពាក់នូវភ្លើង RGB នៅលើគម្របខាងក្រោយ និង Keyboard។ ខណៈដែល GE75 Raider រចនាទាក់ទាញជាមួយនិង 3D Dragon Spines ពណ៌ក្រហម។បំពាក់ GPU និង CPU ជំនាន់ចុងក្រោយជាមួយនឹង MSI-Exclusive Cooler Boost 5 ដើម្បីរក្សាអោយ ដំណើរការបានល្អ។ GE Raider បង្ហាញនូវបទពិសោធន៍លេងហ្គេម។

 

 

កំពុងស្វែងរកជម្រើសដែល មិនត្រូវការសម្ថភាពខ្លាំងពេកមែនទេ? GL Series ឥឡូវនេះត្រូវបាន ធ្វើអោយប្រសើរឡើង ជាមួយនិងក្រាហ្វិចស៊េរីថ្មី GeForce RTX™ graphics ដែលមានសម្ថភាពខ្លាំង និងលឿនមិនធ្លាប់មាន។ Giant Speakers ដែលធ្វើដោយ Dynaudio ត្រូវបានបំពាក់អាច អោយអ្នកលេងហ្គេម កាន់តែងប់ងល់ និង សម្លេងថែមទៀត។ ទាំង 15.6” និង 17.3” សុទ្ធតែត្រូវបានបំពាក់ដោយ 120Hz display panel ផ្តល់អោយការ លេងហ្គេមកាន់តែរលូន។

 

 

Exclusive Interactive Gaming Technology Presented in CES

 

ដើម្បីអោយកាន់តែចូលជ្រៅទៅក្នុងវិស័យ ហ្គេម MSI កំពុងតែអភិវឌ្ឍន៍ នូវមុខងារដ៏ទាក់ទាញមួយកម្រិតទៀត ថែមទាំងបានចាប់ដៃគូរ ជាមួយ Ubisoft ក្រុមហ៊ុន MSI បានបង្ហាញភ្លើងញាក់ តាមចង្វាក់ភ្លេងចំពោះចំណងជើងថ្មី Assassin’s Creed Odyssey។ បន្ថែមលើកាបង្ហាញភ្លើង ប្រតិកម្មនៅលើ palm area ក៏បានបង្កើតអោយមានរំញ័រ នៅក្នុងព្រឹត្តិការណ៍ហ្គេមផងដែរ ដូចជា បាញ់កាំភ្លើង ដែលធ្វើអោយកាន់តែ ឈ្លក់វង្វេងនឹងវា។ MSI Laptop ក៏នឹងបំពាក់លក្ខណៈពិសេស ផងដែរគឺ Intel® WiFi-6 AX200 (Gig+) នាពេលអនាគត។

 

MSI GAMING:             https://www.msi.com/

 

MSI Facebook:            https://www.facebook.com/MSIGaming

 

MSI Instagram:            https://www.instagram.com/msigaming/

 

MSI YouTube:              https://www.youtube.com/user/MSIGamingGlobal

 

MSI Twitter:                 https://twitter.com/msitweets/

 

Where to buy:              https://www.msi.com/service/wheretobuy/#105,3,

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៩
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ