CAMBO REPORT

Popup Advertising5 seconds

Xiaomi Redmi Note 7 លេច​មុខ​នៅ​លើ TENAA ដែល​នឹង​អាច​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីសប្ដាហ៍មុន ស្មាតហ្វូនលំដាប់មធ្យមត្រកូល Redmi របស់ក្រុមហ៊ុន Xiaomi គឺ Redmi 7 បានបង្ហាញខ្លួននៅក្នុង TENAA ដោយមិនយូរប៉ុន្មាន ស្មាតហ្វូន Redmi Note 7 ក៏បានលេចចេញមុខផងដែរ។ បើយោងតាមការចុះបញ្ជីក្នុង TENAA យើងក៏បានឃើញថា ស្មាតហ្វូនទាំងពីរនេះ គឺមានពណ៌លាយប្រភេទ Gradient និងមានលក្ខណៈរលោង​ នៅផ្នែកខាងក្រោយ ក៏ប៉ុន្ដែមិនប្រាកដថាជាកញ្ចក់ ឬក៏ជ័រនោះទេ។

 

 

ពណ៌លាយប្រភេទ Gradient នៅលើស្មាតហ្វូនទាំងពីរនេះ មើលទៅស្រស់ស្អាត  ក៏ប៉ុន្ដែបើសិនជាយើងមើលទៅ ការរចនាបថដែលក្រុមហ៊ុន Xiaomi បានបង្ហាញនេះ គឺដូចមាននៅលើ ស្មាតហ្វូនរបស់ Honor និង Realme ទៅហើយ ដូច្នេះគ្មានអ្វីថ្មីនោះទេ។ បើយោងទៅតាម TENAA ស្មាតហ្វូន Redmi Note 7 នឹងបំពាក់អេក្រង់ទំហំ 6.3 អ៊ីញ និងភ្ជាប់មកជាមួយទំហំថ្ម  3900mAh  ហើយក្រុមហ៊ុន Xiaomi មានគម្រោងដាក់បង្ហាញ ស្មាតហ្វូន Redmi ថ្មីនេះនៅក្នុងទីផ្សារប្រទេសចិន ប្រហែលជា សប្ដាហ៍ក្រោយនេះ។ យើងមិនទាន់មានរបាយការណ៍ អំពីគ្រឿងម៉ាស៊ីនខាងក្នុង របស់ Redmi Note 7 នោះឡើយ ក៏ប៉ុន្ដែគេរំពឹងទុកថា ស្រដៀងទៅនឹង Redmi 7 អញ្ចឹងដែរ ដោយអាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 675 ហើយថែមទាំងអាចនឹង បំពាក់សេនស័រកាមេរ៉ា 48MP ផងដែរ។

 

 

សរុបមក បន្ទាប់ពីក្រុមហ៊ុន Xiaomi បានដាក់បញ្ចេញស្មាតហ្វូន Redmi Note 6 Pro បានប្រហែលជាបាន 3 ខែមក យើងនឹងអាចឃើញមុខ Redmi Note 7  ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។ ថ្ងែទី 10 ខែកមរា ឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន Xiaomi អាចនឹងដាក់បង្ហាញស្មាតហ្វូន Redmi 7 និង Redmi Note 7 ទាំងពីរនេះក្នុងប្រទេសចិន ហើយមិនយូរប៉ុន្មានប្រភេទ Global Version នឹងដាក់ចេញទៅ ទីផ្សារប្រទេសផ្សេងៗផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៩
ប្រភព: BGR India Tag: ទូរស័ព្ទ