CAMBO REPORT

Popup Advertising5 seconds

Xiaomi អាច​នឹង​បញ្ចេញ​ស្មាត​ហ្វូន​ដែល​មាន​អេក្រង់​បត់​នៅ​ក្នុង​ឆ្នាំ​នេះ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអាន សូមត្រៀមឲ្យហើយ ដោយសារក្នុងឆ្នាំ 2019 នេះ បច្ចេកវិទ្យាផ្នែកខាងស្មាតហ្វូន ក៏កាន់តែរីកចម្រើនឡើង ហើយយើងនឹងអាចបានឃើញ ស្មាតហ្វូនរូបរាងប្លែកៗជាងឆ្នាំ 2018 ទៅទៀត។ ដោយក្នុងរយៈពេលឆ្នាំ 2019 នេះ មើលទៅក្រុមហ៊ុន Xiaomi ហាក់ដូចជាអាច​ នឹងដាក់បញ្ចេញ ស្មាតហ្វូនអេក្រង់បត់ ដើម្បីប្រយុទ្ធជាមួយ ក្រុមហ៊ុន Samsung ផងដែរ។

 

 

វីដេអូមួយក្នុងកម្មវិធីបណ្ដាញសង្គម Twitter ដែលបានបង្ហោះដោយលោក Evan Blass (ជាអ្នកពូកែចែកចាយព័ត៌មាន​លេចធ្លាយដ៏ល្បីឈ្មោះ) បានអះអាងថា នៅក្នុងវីដេអូនោះ គឺជាស្មាតហ្វូនអេក្រង់បត់របស់ ក្រុមហ៊ុន Xiaomi ហើយក៏បានបង្ហាញអំពី លក្ខណៈពិសេសនៃអេក្រង់បត់ នោះថែមទៀតផង។ ខុសពីស្មាតហ្វូនអេក្រង់បត់ របស់ក្រុមហ៊ុន Samsung ដែលមានអេក្រង់មួយ នៅខាងក្រៅ ហើយតម្រូវឲ្យអ្នកបើកឬបត់ ដូចជាសៀវភៅដើម្បីទទួលបាន​ អេក្រង់ធំនៅខាងក្នុង ដោយឡែក ស្មាតហ្វូនអេក្រង់បត់ របស់ក្រុមហ៊ុន Xiaomi វិញគឺដូចជាមានអេក្រង់ 3 ដាក់បញ្ចូលគ្នា នឹងធ្វើឲ្យទទួលបានអេក្រង់ដ៏ធំមួយ ហើយអ្នកអាចបត់អេក្រង់ទាំង 2 នៅសងខាង នៅពេលដែល អ្នកចង់ប្រើប្រាស់លើអេក្រង់តូច។

 

 

ក្រុមហ៊ុន Xiaomi មានគំនិតលើការ ផលិតស្មាតហ្វូនអេក្រង់បត់ ចាប់តាំងពីឆ្នាំ 2016 មកឯណោះ បើយោងទៅតាមពាក្យចចាមអារ៉ាម ដោយនេះគឺជាលើកដំបូង ដែលយើងបានឃើញ វីដេអូបង្ហាញអំពី ការចុចដោយផ្ទាល់ដៃ របស់ស្មាតហ្វូនមួយនេះផងដែរ។ ក្រៅពីក្រុមហ៊ុន Samsung និងក្រុមហ៊ុន Xiaomi យើងក៏អាចឃើញស្មាតហ្វូន ដែលមានអេក្រង់ផលិតដោយ ក្រុមហ៊ុន Lenovo និងក្រុមហ៊ុន Huawei ដែលសុទ្ធតែមានគម្រោង ក្នុងដាក់ចេញទៅលើទីផ្សារក្នុងឆ្នាំ 2019 នេះថែមទៀតផង។

 

***សូមទស្សនាវីដេអូខាងក្រោយដែលបង្ហាញអំពីស្មាតហ្វូនអេក្រង់បត់របស់ Xiaomi៖

 

 

សរុបមក ក្នុងឆ្នាំ 2019 នេះគឺពិតជាពិសេសជាងឆ្នាំ 2018 ច្រើន ដោយយើងអាចនឹងឃើញ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ខិតខំបញ្ចេញស្មាតហ្វូនប្លែកៗ ដែលអាចឲ្យយើង ទទួលបានបទពិសោធន៍ថ្មីមួយ ក្នុងការប្រើប្រាស់ស្មាតហ្វូនថែមទៀតផង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ