CAMBO REPORT

Popup Advertising5 seconds

កំពូល Gaming Monitor ទំហំ 65 អ៊ីញ ល្បឿន​លឿន នឹង​ចេញ​លក់​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីឆ្នាំ ២០១៨ កន្លងទៅ ក្រុមហ៊ុន NVIDIA បានប្រកាសចេញនូវ ម៉ូនីទ័រកម្រិតយក្ស ដែលមានទំហំអេក្រង់លោតដល់ 65 អ៊ីញ ដែលមានសមត្ថភាពបង្ហាញរូបភាព ឬលេងហ្គេមបានក្នុងកម្រិតខ្ពស់ 4K អមមកជាមួយមុខងារ HDR ថែមទៀតផង ដោយរំពឹងថានឹងចេញ លក់នាឆ្នាំទៅ តែបែជាស្ងាត់សូន្យ។ ដល់ឆ្នាំ ២០១៩ នេះ ទីបំផុតដៃគូសហការណ៍របស់ NVIDIA គឺ HP បានប្រកាសចេញលក់ជាផ្លូវការហើយ នូវម៉ូនីទ័រសម្រាប់យក ទៅលេងហ្គេម ដែលមានទំហំអេក្រង់យក្ស លោតដល់ 65 អ៊ីញ ហើយ ដែលនឹងមកដល់ក្នុងទីផ្សារ អន្តរជាតិនាខែកុម្ភៈខាងមុខ។

 

 

Gaming Monitor របស់ HP ដែលចាប់ដៃសហការណ៍ជាមួយ NVIDIA មានឈ្មោះហៅជាផ្លូវការថា Omen X Emperium ជាស្ដេចម៉ូនីទ័រដំបូងគេ ដែលមានទំហំអេក្រង់ធំសាហាវបំផុត ប្រើប្រាស់បន្ទះបង្ហាញរូបភាព ជាប្រភេទ AMVA Panel ដែលនឹងធ្វើឲ្យ Gamer លង់ស្នេហ៍ ចង់បានមួយទុកលេងហ្គេមនឹងគេ។ អេក្រង់របស់វាធំមែន ហើយវាក៏មានសមត្ថភាពខ្ពស់ផងដែរ ក្នុងការបង្ហាញរូបភាព វីដេអូ និងក្រាហ្វិចហ្គេម ជាមួយល្បឿន Refresh Rate @144Hz និង Respond Time 4ms ធ្វើឲ្យការលេងហ្គេម ក្នុងកម្រិត 4K មាន HDR មានភាពរស់រវើក រលូនល្អ គ្មានបញ្ហាព្រាល ពិសេសមុខងារ G-Sync ដែលលុបបំបាត់ ចោលទាំងអស់នូវបញ្ហា Tearing ដែលអ្នកមិនចង់ជួប ពេលកំពុងលេងហ្គេម។

 

 

Omen X Emperium ក៏មានភ្ជាប់មករួចជាស្រេចនូវមុខងារវៃឆ្លាតផងដែរ ដូចជា NVIDIA Shield ដែលបើកសិទ្ធិឥ្យអ្នកធ្វើការ Stream ហ្គេម និងកម្មវិធី រួមបញ្ចូលទាំង Google Assistant សម្រាប់បញ្ជា សាកសួរសំនួរ តាមសម្លេង ដោយនិយាយឲ្យខ្លីទៅ គឺដូចមានស្មាតហ្វូនមួយអញ្ចឹងដែរ។ សម្រាប់រន្ធតំណរភ្ជាប់វិញ រួមមានដូចជា HDMI 2.0 x 3, DisplayPort 1.4 x 1, USB 3.0 x 2 និង USB x 2 ផ្សេងទៀតសម្រាប់សាកថ្ម អមមកជាមួយនឹងរន្ធ បំពងសម្លេងមានកម្លាំងដល់ទៅ 120W ដែលជះសម្លេង បានឭខ្លាំង មិនចាំបាច់ចំនាយប្រាក់ក្រៅទិញ Speaker បន្ថែមនោះទេ ព្រោះថាគ្រាន់តែម៉ូនីទ័រមួយគ្រឿងនេះ គឺមានតម្លៃដល់ទៅ USD 4,999 ទៅហើយ ជាតម្លៃមួយថ្លៃជាង ទូរទស្សន៍វៃឆ្លាតពពួក (Flagship) ទៅហើយ តែវាអាចកំដរអ្នកឲ្យលេងហ្គេមទទួលបាន បទពិសោធន៍ល្អផ្ដាច់គេក្នុង ភូមិគ្រឹះដ៏ស្គឹមស្កៃរបស់អ្នកបាន។

 

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៩
ប្រភព: ANANDTECH Tag: កុំព្យូទ័រ