CAMBO REPORT

Popup Advertising5 seconds

HP បញ្ចេញ Chromebook ជំនាន់ថ្មី ដែល​ប្រើ​ប្រាស់​ខួរ​ក្បាល AMD លក់ក្រោមតម្លៃ USD 300!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ដើមឆ្នាំ២០១៩ នេះ ក្រុមហ៊ុន HP មានផលិតផលជំនាន់ថ្មី ជាច្រើនសម្រាប់ទីផ្សារ ហើយក្នុងនោះក៏រួមមាន HP Chromebook ផងដែរ ជាប្រភេទកុំព្យូទ័រយួរដៃ កម្រិតចាប់ផ្ដើម ដែលមានផ្នែករឹងល្មម សម្រាប់ការប្រើប្រាស់ទូទៅប្រចាំថ្ងៃ ហើយសម្រាប់ឆ្នាំថ្មីនេះ HP បានសម្រេចចិត្តប្រើប្រាស់ ខួរក្បាលរបស់ AMD ជាជាង Intel វិញសម្រាប់ Chromebook ទាំងពីរម៉ូឌែលរបស់ខ្លួន។

 

 

Chromebook 14 2019 គឺជាប្រភេទកុំព្យូទ័រយួរដៃ ផលិតឡើងដើម្បីលក់ក្នុងទីផ្សារ ជាមួយនឹងតម្លៃធូរថ្លៃបំផុត តាមដែលអាច ធ្វើទៅបាន វាស្រោប និងការពារខ្លួនឡើង ដោយជ័រស្វិតទាំងអស់ និងមានអេក្រង់ទំហំ 14 អ៊ីញ ប្រើប្រាស់បន្ទះបង្ហាញប្រភេទ SVA ជាមួយសមត្ថភាពបង្ហាញរូបភាព បានកម្រិតត្រឹមតែ 1366 x 768p ប៉ុណ្ណោះ។ ចំនែកកម្លាំងម៉ាស៊ីនវិញ គឺខុសពីរាល់ដង សម្រាប់ឆ្នាំថ្មី HP បានផ្លាស់ប្ដូរមកប្រើ AMD ជំនួសវិញ ដោយវាមានលក្ខណៈសម្បត្តិទូទៅដូចខាងក្រោម៖


•    CPU AMD A4-9120C មាន 2 Cores / 2 Threads រត់ក្នុងល្បឿន 1.6GHz និងឡើងទៅដល់ 2.4GHz


•    CPU AMD A6-9220C មាន 2 Cores / 2 Threads រត់ក្នុងល្បឿន 1.8GHz និងឡើងទៅដល់ 2.7GHz


•    RAM ទំហំ 4GB ជាប្រភេទ DDR4


•    អង្គផ្ទុកទិន្នន័យ 32GB ជាប្រភេទ eMMC


•    ក្រាហ្វិច AMD Radeon R4


កម្លាំងប៉ុណ្ណេះគឺអាចជ្រើសរើស បានទៅលើពីរជម្រើស ដោយខុសគ្នាតែផ្នែក CPU ប៉ុណ្ណោះដោយម៉ូឌែលខ្ពស់ ជាងគេប្រើប្រាស់ CPU A6 រត់បានលឿនជាង អាចបើកប្រើប្រាស់កម្មវិធីច្រើន ក្នុងពេលតែមួយបានប្រសើរជាង។

 

 

សម្រាប់មុខងារផ្សេងៗទៀត វាក៏មានភ្ជាប់មករួចជាស្រេចនូវ Bluetooth, WiFi, Webcam, រន្ធស្រូបសម្លេង (Mic) x 2 និងរន្ធតំណរភ្ជាប់សំខាន់ៗដូចជា៖


•    USB Type C Gen 1 ជា USB 3.1 x 2


•    USB Type A ជា USB 2.0 x 2


•    រន្ធ MicroSD Card សម្រាប់ដាក់បន្ថែមអង្គផ្ទុកទិន្នន័យបន្ថែមក្រៅ


•    និងរន្ធសាកថ្ម


Chromebook 14 ស៊េរីឆ្នាំ 2019 ទាំងពីរម៉ូឌែលនេះ គឺរត់ និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Chrome OS របស់ Google ហេតុនេះវាមិនមែន បង្កើតឡើងសម្រាប់យក ទៅធ្វើការធ្ងន់ៗនោះទេ វាអាចជាផ្នែកមួយនៃ កិច្ចការងារស្រាលៗរបស់អ្នក អាចជាម៉ាស៊ីនសម្រាប់ ឲ្យអ្នកទស្សនាវីដេអូ ខ្សែភាពយន្ត ជាដើម ជាមួយនឹងកម្លាំងថ្មរបស់ បានយូររហូតដល់ទៅ 9 ម៉ោង និង 15 នាទី នៅពេលសាកថ្មពេញ 100%។

 

 

សម្រាប់តម្លៃវិញ HP Chromebook ប្រើប្រាស់ CPU AMD A4 នឹងចេញលក់ក្នុងទីផ្សារក្នុងតម្លៃ USD 269 ខណៈម៉ូឌែលលើនេះប្រើឈីប AMD A6 លក់ក្នុងតម្លៃ USD 299។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៩
ប្រភព: ANANDTECH Tag: កុំព្យូទ័រ