CAMBO REPORT

Popup Advertising5 seconds

Acer Swift 7 ឆ្នាំ ២០១៩ ប្រកាស​ចេញ ជា​មួយ​គែម​អេក្រង់ និង​កម្រាស់​ស្ដើង​បំផុត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ត្រកូល Swift របស់ក្រុមហ៊ុន Acer គឺបានចេញជាច្រើនជំនាន់មកហើយដែរ ហើយវាគឺស្ថិតក្នុងត្រកូល Ultrabook ដែលមានគុណភាពផលិតខ្ពស់ ហើយអ្វីដែលលើសពីនេះ ទៅទៀតនោះគឺវាមាន ល្បឿនលឿន និងកម្រាស់ស្ដើង តាមដែលអាចធ្វើទៅបាន។ មកដល់ឆ្នាំ ២០១៩ នេះក្រុមហ៊ុន Acer បានប្រកាសចេញនូវកុំព្យូទ័រ យួរដៃជំនាន់ថ្មីគឺ Swift 7 ជាកុំព្យូទ័រមួយ ដែលខ្ញុំអាចនិយាយបានថា បើបានឃើញនៅក្រៅផ្ទាល់នឹងភ្នែក អ្នកនឹងសឹងមិនជឿអំពី កម្រាស់ដ៏ស្ដើងរបស់វា ព្រោះវាស្ដើងទាល់តែ មែនទែនគឺត្រឹមតែ 9.95mm ប៉ុណ្ណោះ ជាមួយទម្ងន់សរុប 0.8 គីឡូក្រាម។

 

 

មិនត្រឹមតែកម្រាស់ស្ដើងប៉ុណ្ណោះទេ អេក្រង់ក៏ត្រូវបានបង្កើតឡើង យ៉ាងពិសេសផងដែរ ធ្វើឲ្យវាមានភាពលេចធ្លោតែម្ដង ជាមួយនឹងផ្ទៃលាតដល់ទៅ 92% នៃអេក្រង់សរុប ដោយ 8% ទៀត គឺជាគែមអេក្រង់ ដែលធ្វើឲ្យការប្រើប្រាស់ មើលទៅពេញភ្នែក ជាមួយនឹងសមត្ថភាពបង្ហាញ រូបភាពបានក្នុងកម្រិត Full HD ឬ 1920 x 1080p ក្នុងទំហំ 14 អ៊ីញ ដែលកម្រិតបង្ហាញប៉ុណ្ណេះ វានៅស្ទើរបន្តិច បើធៀបទៅនឹង Ultrabook ស៊េរីថ្មីៗផ្សេងទៀតរបស់ក្រុមហ៊ុនដទៃ តែឆ្នាំក្រោយ Swift អាចនឹងប្រើអេក្រង់ដល់ 4K។ សម្រាប់កម្លាំងម៉ាស៊ីនវិញ វាត្រូវបានបំពាក់មកជាមួយផ្នែករឹងជំនាន់ចុងក្រោយ ដែលមាននៅលើកុំព្យូទ័រយួរដៃបច្ចុប្បន្ន រួមមាន Specs ដូចខាងក្រោម៖


•    CPU Intel Core i7-8500Y (Amber Lake)


•    RAM LPDDR3 ទំហំ 8/16GB តាមការជ្រើសរើស


•    SSD NVMe PCIe ទំហំ 256/512GB តាមការជ្រើសរើស


•    ក្រាហ្វិច Intel UHD


•    និងមានរន្ធតំណភ្ជាប់ Thunderbolt 3 x 2 ជា USB ប្រភេទ C សម្រាប់សាកថ្ម និង Copy ទិន្នន័យផ្សេងៗ។

 

 

Acer Swift 7 ស៊េរីឆ្នាំ ២០១៩ ក៏ផ្ដោតសំខាន់ផងដែរ ទៅលើប្រព័ន្ធសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដោយវាបំពាក់មករួចជាស្រេច នូវសេនស័រស្កេនម្រាមដៃ នៅលើប៊ូតុង Power ដែលអាចដំណើរការ បានរលូនល្អជាមួយនឹង Windows Hello Fingerprint Reader។ យ៉ាងណាក៏ដោយប្រិយមិត្ត អាចនឹងមិនឃើញនូវ Webcam របស់វានោះទេ តែ Acer បានបង្កប់វានៅក្រោមគ្រាប់ក្ដារចុច ដែល Webcam នោះអាចធ្វើការបង្វិលខ្លួនបានកម្រិត  65 ឌឺក្រេ ដូចទៅនឹងរចនាបទ Huawei MateBook X Pro ដែរ តែយើងក៏មិនទាន់ដឹងច្បាស់ ដូចគ្នាថាតើវាមានភាពងាយស្រួល និងទទួលបានបទពិសោធន៍ បែបណានោះទេ ដោយសារតែវាមាន ទីតាំងប្លែកបន្តិច។

 

 

Acer Swift 7 នឹងចេញលក់ជាផ្លូវការក្នុងទីផ្សារចិន អឺរ៉ុប អាហ្វ្រិច អាស៊ី មុនគេនៅខែមេសា ខាងមុខ ហើយនឹងចេញនៅអាមេរិក នាខែឧសភា ដោយតម្លៃរបស់វាចាប់ផ្ដើមពី USD 1,699 ឡើងទៅ រត់ដោយ Windows 10 Home 64-bit និងមានកម្លាំងថ្មអស់រស់បាន 10 ម៉ោងពេញ។ សម្រាប់ទីផ្សារស្រុកខ្មែរ តម្លៃប៉ុណ្ណេះអាចនិយាយបានថា ថ្លៃបន្តិច ព្រោះម៉ាស៊ីននេះ និយាយទៅគឺប្រើការបាន​តែសម្រាប់ការងារទូទៅប៉ុណ្ណោះ បើយកទៅឌីហ្សាញ Render ឬលេងហ្គេម គឺអាចប្រឈមមុខ​ នូវបញ្ហា Overheat ម្យ៉ាងក្រាហ្វិចរបស់វា ក៏មិនអាចរត់ហ្គេមធំៗ បានដែរ តែវាគឺជាកុំព្យូទ័រល្អ សម្រាប់អ្នកធ្វើការ ម្ចាស់អាជីវកម្ម សិស្ស និស្សិត ជាដើម ព្រោះងាយស្រួលយកតាមខ្លួន ទុកដាក់ ហើយក៏មានភាពទាក់ទាញផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ