CAMBO REPORT

Popup Advertising5 seconds

Samsung បញ្ចេញម៉ូនីទ័រ​អេក្រង់​កោង​ទ្រវែង​ទំហំ 49 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត 2K

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រដូវកាលនៃព្រឹត្តិការណ៍ CES ឆ្នាំថ្មី 2019 ជិតឈានចូលមកដល់ហើយ ឯក្រុមហ៊ុនផលិតអេឡិចត្រូនិច និងបច្ចេកវិទ្យា ក៏បាន ត្រៀម ខ្លួន រួចជាស្រេចផងដែរ សម្រាប់ការបង្ហាញផលិតផលជំនាន់ថ្មីៗ ដើម្បីអោយពិភពលោកបានឃើញ។ តួយ៉ាង ព្រឹត្តិការណ៍ CES 2019 មិនទាន់ចូលមកដល់ផង ស្រាប់តែក្រុមហ៊ុន Samsung បានបញ្ចេញផលិតផល Monitor ជំនាន់ថ្មី ដ៏ឡូយមួយ ដែល​មាន​អេក្រង់ទ្រវែង បង្កភាពងាយស្រួល ទៅដល់អតិថិជនរបស់ខ្លួនដែលស្រលាញ់ការ លេងហ្គេម និងការងារឌីហ្សាញ ព្រោះពួក​គេ​ត្រូវ​ការ អេក្រង់ Monitor ដែលអាចបង្ហាញបានធំ ទូលាយពេញភ្នែក និងមានកម្រិតបង្ហាញរូបភាព ក៏ដូចជាពណ៌បាន ច្បាស់​ត្រឹម​ត្រូវ។

អញ្ចឹង នេះជាអេក្រង់ Monitor ម៉ូឌែល CRG9 ពីក្រុមហ៊ុន Samsung ដែលវាមានការរចនាអេក្រង់ បង្ហាញបែបទ្រវែង និងមាន​សភាព​កោង មានទំហំដល់ទៅ 49 អ៊ីញ ស្ទើរតែ ស្មើទូរទស្សន៍ Smart TV លំដាប់ខ្ពស់ទៅហើយ ថែមទាំងមានគែម អេក្រង់ខ្លីល្អ និង​កម្រាស់ស្ដើងទៀតផង។  វាជាការ Upgrade មួយពីអេក្រង់ Monitor ជំនាន់មុន ម៉ូឌែល CHG90 អាចបង្ហាញរូបភាពក្នុងកម្រិត 3840 x 1080 ភិចសែល និងមានកម្រិត Aspect Ratio 32:9 ប៉ុន្តែចំពោះម៉ូឌែល CRG9 នេះវិញ គឺមានកម្រិតបង្ហាញរូបភាព​លោត​ដល់ 5120 x 1440 ភិចសែល និងមានកម្រិត Aspect Ratio 32:9។ សម្រាប់ម៉ូនីទ័រ ម៉ូឌែល CRG9 នេះ មានកម្រិត Refresh Rate @120Hz និងមានល្បឿន Respond Time 4ms ប៉ុណ្ណោះ ដែលយើងអាចនិយាយថា វានៅមិនទាន់ខ្លាំងកប់ នៅ​ឡើយ​ទេ បើធៀបជាមួយនឹង Gaming Monitor ចេញកាលពីក្នុងឆ្នាំ 2018 កន្លងនេះ ព្រោះម៉ូឌែលខ្លះ លោតដល់ 240Hz ហើយ។

យ៉ាងណា ទោះជាវាមានកម្រិត Refresh Rate ត្រឹម @120Hz តែម៉ូនីទ័រនេះ មានមុខងារ FreeSync 2 ដែលជាបច្ចេកវិទ្យា FreeSync របស់ AMD ទំនើប និងចុងក្រោយគេបង្អស់ ដែលធ្វើអោយក្រាហ្វិចហ្គេមរត់ នៅលើអេក្រង់ មានសមត្ថភាព​បង្ហាញ​បាន​រលូន​ល្អ និងមិនទាក់ភ្នែកឡើយ។ មិនតែប៉ុណ្ណោះ អេក្រង់នេះ ក៏ Support ជាមួយ HDR10 ដែលជួយជំរុញការបង្ហាញប្រើប្រាស់ ជាមួយ​នឹង​វីដេអូ ឬលេងហ្គេម បានកាន់តែដិតពណ៌ច្បាស់ ថែមទៀត។

ចំណែករន្ធដោត និងខ្សែសម្រាប់ដោតឧបករណ៍ដទៃទៀត មានដូចជា រន្ធដោតសម្រាប់ HDMI, រន្ធដោតសម្រាប់ DisplayPort ចំនួន 2, និងរន្ធមួយសម្រាប់ USB ជាដើម។ Monitor ម៉ូឌែល CRG9 នេះ ខាងក្រុមហ៊ុន Samsung មិនទាន់បានប្រាប់ពីតម្លៃ និងថ្ងៃដាក់ លក់ នៅឡើយទេ ប៉ុន្តែសម្រាប់ព័ត៌មានផ្សេងៗ យើងនឹងបានដឹងបន្ថែម ពេលព្រឹត្តិការណ៍ CES មកដល់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ