CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញកាស Beats Solo3 ជា Special Edition សម្រាប់​អបអរឆ្នាំថ្មី 2019

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គ្រាន់តែបើកឆាកចូលឆ្នាំ 2019 ភ្លាម Apple ដែលជាម្ចាស់គ្រប់គ្រង កាសស្តាប់ដ៏ល្បីល្បាញម៉ាក Beats ក៏បានធ្វើ​ការ​បញ្ចេញ​ជម្រើស Edition ថ្មី ទៅលើកាស Beats ប្រភេទ Solo3 Wireless Headphones ដើម្បីអបអរឆ្នាំថ្មី ដោយវាត្រូវបាន​ខាង​ក្រុមហ៊ុន​អោយ​ឈ្មោះ​ហៅថា “New Year Special Edition”។ ចង់ដឹងថាកាស Beats Solo3 “New Year Special Edition” នេះ មាន​អ្វី​ប្លែក​ខ្លះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

ចំពោះរូបរាងលើ Beats Solo3 “New Year Special Edition” នេះ គឺមិនមានអ្វីខុសគ្នាពី Beats Solo3 ធម្មតាឡើយ ក៏ប៉ុន្តែវា​មាន​​ការ​ផ្លាស់​ប្ដូរពណ៌ កែប្រែទៅជាពណ៌ប្រផេះ និងមានអមមកជាមួយនឹង ពណ៌មាស ក្នុងរង្វង់អក្ស b ដែលតំណាងពាក្យ Beats ហើយ​ត្រង់​កន្លែងពាក្យ Solo3 និងពាក្យ Wireless ក៏មានពណ៌មាសដូចគ្នា អញ្ចឹងដែរ។ លើកាសស្តាប់ Beats Solo3 “New Year Special Edition” គឺមានការរចនាស្ទាយ៍ កាន់តែទាន់ភាពសម័យ ដោយរូបដែលយើងបានឃើញនោះ ជារូបមុខសត្វជ្រូក ដែល​គេ​ចង់​អបអរ​ឆ្នាំថ្មី ឆ្នាំកុរ 2019 នេះតែម្តង សូម្បីតែផ្នែកខាងក្នុងដងកោងនៃកាស ក៏មានរូបក្បាលជ្រូកដែរ។ សម្រាប់ការឌីហ្សាញ​បែប​នេះ វា​អាច​នឹងមើលទៅស្កេកស្កះបន្តិច ប៉ុន្តែបើយើងមើលជិត គឺពោរពេញដោយភាពថ្លៃថ្នូ និងបង្កប់ភាពច្នៃប្រឌិតជារូប​សត្វតំណាង​ឆ្នាំ សម្រប​ជាមួយឆ្នាំកុរ 2019 ទៀតផង។

ចំនុចចុងក្រោយនោះ ទោះជាកាសនេះ ជាប្រភេទ Wireless ក៏ពិតមែនប៉ុន្តែ សម្រាប់អ្នកចង់ប្រើប្រាស់ជាមួយខ្សែក៏បានដែរ ព្រោះ​កាស​នេះមានរន្ធដោតកាស 3.5mm និងមានបន្ថែមខ្សែ សម្រាប់តភ្ជាប់ទៅឧករណ៍ផ្សេងស្រាប់ទៀតផង។ កាសស្តាប់ Beats Solo3 Wireless Headphones “New Year Special Edition” នេះ គឺត្រូវបានដាក់លក់ជាផ្លូវការហើយ នៅក្នុងប្រទេសចិន ដោយអ្នក​ស្វែង​រកទិញតាមតំណរនេះបាន ចុចត្រង់នេះ ហើយតម្លៃរបស់វាគឺ 330 ដុល្លារ ដដែល ប៉ុន្តែចំនួនមានកំណត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ