CAMBO REPORT

Popup Advertising5 seconds

Google Duo នឹងអាច Call ជាលក្ខណៈ​វីដេអូ​បាន ៧ នាក់​ក្នុង​ពេល​តែ​មួយ​ឆាប់ៗ​ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដល់ឆ្នាំ ២០១៩ នេះ ការ Call តាមរយៈសម្លេងគឺទូទៅទៅហើយ ហើយការ Call ជាលក្ខណៈវីដេអូ គឺកាន់តែសំបូរបែបឡើងៗ ដោយ​មាន​បន្ថែម​ជាមួយ Filter Effects ផ្លាស់ប្ដូរមុខមាត់ រហូតអាចធ្វើការ Call វីដេអូ ​លក្ខណៈជាក្រុមបានទៀតផង។ ជាក់ស្ដែង FaceTime របស់ក្រុមហ៊ុន Apple នៅពេលបច្ចុប្បន្នអាច Video Call បានដល់ទៅ ៣២នាក់ ក្នុងពេលតែមួយ ចំនែកក្រុមហ៊ុន Duo របស់ Google នឹងចេញកំណែ Update ថ្មីៗឆាប់ៗខាងមុខនេះ ជាមួយនឹង Video Call បានចំនួន ៧ នាក់ក្នុងពេលតែមួយ ជា​តួលេខ​ខុសគ្នាច្រើន តែបើអ្នកគិតឲ្យស៊ីជម្រៅបន្តិចគឺថា ៣២នាក់ នៅលើ FaceTime គឺច្រើន ហើយក៏ពិបាកនឹងសន្ទនាគ្នាផងដែរ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា ក្រុមការងាររបស់ Google បានកំពុងធ្វើការទៅលើការបន្ថែមមុខងារ​បន្ថែម​នៅលើកម្មវិធី Google Duo ដោយបើកសិទ្ធិឲ្យអ្នកប្រើប្រាស់អាចធ្វើការ Video Call បានចំនួន ៧នាក់ យ៉ាងច្រើនក្នុង​ពេល​តែ​មួយ។ ប្រភពដដែលបានបន្តទៀតថា ៧នាក់ ដែលចង់ធ្វើការ Video Call ជាមួយគ្នានោះ ត្រូវតែស្ថិតនៅក្នុង Group តែមួយ​សិន​ទើប​អាច​ចាប់ផ្ដើម Call បាន ហើយលើសពីនេះទៅទៀត Google ក៏នឹងបន្ថែមមុខងារ Low-Light Mode សម្រាប់ជួយជម្រុញ​បន្ថែម​ទៅលើគុណភាពវីដេអូឲ្យមានពន្លឺច្រើនជាងរាល់ដង ដែលវាអំណោយផលទៅដល់អ្នក ដែលស្ថិតនៅទីតាំងមានពន្លឺតិច ដែល​មុខងារ​នេះ​អាចបិទបើកតាមការកំណត់ ឬបើកឲ្យវាដំណើរការដោយស្វ័យប្រវត្តិក៏បាន ទៅតាមកាលៈទេសៈជាក់ស្ដែង។

Google Duo នឹងត្រៀមបញ្ចេញកំណែ Update ថ្មីៗក្នុងពេលឆាប់ៗខាងមុខនេះនៅដើមឆ្នាំ២០១៩ ដូច្នេះសម្រាប់ប្រិយមិត្ត ដែល​និយម​ប្រើប្រាស់កម្មវិធីនេះ នឹងទទួលបានបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត បើអ្នកចូលចិត្តធ្វើការ Call ជាលក្ខណៈវីដេអូ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: កម្មវិធី-ហ្គេម