CAMBO REPORT

Popup Advertising5 seconds

នេះគឺជានាឡិកាឆ្លាត​របស់ Louis Vuitton មានរចនាបថប្លែក និង​តម្លៃ​ជាង USD 2000

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើយើងនិយាយអំពីនាឡិកាវៃឆ្លាត ជាទូទៅយើងនិយាយទៅដល់ម៉ាស៊ីន ឬផលិតផលដែលមានតម្លៃក្រោម USD 1000 ហើ​យ​បើ​នៅ​ស្រុក​ខ្មែរ​ទៀតសោត អ្នកប្រើប្រាស់នាឡិកាវៃឆ្លាតម៉ាក Samsung ឬ Apple ភាគច្រើនទិញក្នុងតម្លៃក្រោម USD 500 ប៉ុណ្ណោះ នេះ​បើ​យើងមិនគិតទៅដល់អ្នក ដែលទិញយក Special Edition។ យ៉ាងណាក៏ដោយ សម្រាប់ទីផ្សារបច្ចុប្បន្ននាឡិកាវៃឆ្លាត គឺមាន​តម្លៃ​ដល់​រាប់ពាន់ដុល្លារក៏មានដែរ ទៅតាមម៉ាក និងម៉ូឌែលនីមួយៗ ហើយក្នុងនោះក៏ជាប់ចូលនូវម៉ាក Louis Vuitton ផងដែរ ដែលមាន​នាឡិកា​វៃឆ្លាតរបស់ខ្លួនលក់ចាប់តាំងពីឆ្នាំ 2017 មកម្ល៉េស។

សម្រាប់ឆ្នាំ២០១៩ នេះ LV ក៏ទើបនឹងបានប្រកាសចេញនូវនាឡិកាវៃ​ឆ្លាតជំនាន់ថ្មីរបស់ខ្លួនមួយទៀតហើយ ដែលមានឈ្មោះ​ហៅ​ជា​ផ្លូវ​ការថា Tambour Horizon ជានាឡិកាវៃឆ្លាត ដែលត្រូវបានផលិត និងរចនាឡើងដោយក្រុមឌីហ្សាញរបស់ LV ផ្ទាល់ និង​ជា​កិច្ចសហការណ៍​ជាមួយនឹងក្រុមការងាររបស់ Google ផងដែរ។ លក្ខណៈពិសេស ដែលសម្រេចចេញលក់នាឡិកាវៃឆ្លាតនេះ ក៏​ដោយ​សារ​តែឈីប Snapdragon Wear 3100 ផងដែរ ដែលជាចំនុចស្នូលធ្វើឲ្យ Tambour Horizon នេះមានកម្លាំងប្រសើរជាងមុន មា​ន​មុខងារទំនើបៗជាងមុន ហើយក៏កាន់ថ្មជាងមុនទៀតផង។

ជាមួយនាឡិកាម៉ាក Brand ល្បីល្បាញទូទាំងពិភពលោកមួយនេះ វាបានបង្កើនសមត្ថភាពឲ្យប្រសើរជាងជំនាន់មុនច្រើន ដូចជា​បង្កើន​សមត្ថភាពអេក្រង់ឲ្យបង្ហាញពណ៌បានដិតច្បាស់ជាងមុន លឿន និងអាចមើលក្រោមពន្លឺខ្លាំងបានប្រសើរ។ ជាងនេះទៅ​ទៀត​កម្លាំង​ថ្ម ដែលជាចំនុចសំខាន់ជាងគេនោះ គឺ Tambour Horizon 2019 អាចរស់បានពេញមួយថ្ងៃ នៅពេលអេក្រង់បើករហូត ឬបាន​ដល់ 5 ថ្ងៃ នៅពេលប្រើប្រាស់មុខងារ Low-Power ដែលមាននៅក្នុង Wear OS ផ្ទាល់ ដែលបិទរាល់មុខងារសំខាន់ៗចោលទាំងអស់ ដោយដំណើរការតែមុខងារមើលម៉ោង និងថ្ងៃខែប៉ុណ្ណោះ។

Tambour Horizon ក៏មានភ្ជាប់មកជាមួយនូវប៊ូតុងស្ថិតនៅផ្នែកខាងស្ដាំនៃតួខ្លួន ដែលផលិតឡើងពីលោហៈធាតុ Stainless Steel ដោយប៊ូតុងនោះដើរតួសម្រាប់បញ្ជាដោយពុំចាំបាច់បះទៅលើអេក្រង់ផ្ទាល់ ងាយស្រួលបង្វិលបញ្ជាប្រើប្រាស់បើកមុខងារ ដូចជា​មុខ​ងារ​វាស់ជំហ៊ានដើរ ឬរត់ មុខងារវាស់ចង្វាក់បេះដូងជាដើម ។ល។ នាឡិកានេះក៏ភ្ជាប់មកជាមួយនឹងខ្សែពាក់កម្រិតខ្ពស់ ដែលអាច​ប្រើប្រាស់​បានរាប់សិបឆ្នាំ ធន់ទៅនឹងកម្ដៅ និងទឹក មានន័យថាវាអាចពាក់បានគ្រប់ស្ថានការណ៍ តែ LV ពុំបានបញ្ជាក់ឲ្យដឹងថា តើវា​អាច​មុជទឹកបានជម្រៅកម្រិតណានោះ សូម្បីតែថ្ងៃចេញលក់ក្នុងទីផ្សារនាឆ្នាំថ្មី និងតម្លៃក៏នៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយដែរ តែប្រភពព័ត៌មានវាយតម្លៃវា វានឹងមានតម្លៃមិនក្រោម USD 2,490 ឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: នាឡិកាវៃឆ្លាត