CAMBO REPORT

Popup Advertising5 seconds

បែកធ្លាយរូបភាព​ដំបូង និង​លក្ខណៈ​សម្បត្តិ​កាន់​តែ​ច្បាស់ របស់​ក្រាហ្វិត​កាត RTX 2060

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឆ្នាំ 2019 ក្រាហ្វិចកាតកម្រិតមធ្យមនឹងមានវត្តមានចូលលក់ក្នុងទីផ្សារហើយ ដោយវាគឺជាកំណែ Update ថ្មី ជាសិស្សប្អូន ចេញ​បន្ទាប់​ពីម៉ូឌែល GTX 1060 (3GB/6GB) នោះគឺ RTX 2060 ដែលវាគឺជាក្រាហ្វិចកាត បំពាក់មកជាមួយនឹងបច្ចេកវិទ្យា Turing មានតម្លៃទាបជាងគេបំផុតក្នុងខ្សែស្រឡាយ RTX ដែលចេញនាឆ្នាំ ២០១៨ និង២០១៩។ សម្រាប់លក្ខណៈ​សម្បត្តិនៃកម្លាំង​ក្រាហ្វិច​កាតមួយ​នេះ វាប្រើប្រាស់ GPU Core TU106 ដូចទៅនឹង RTX 2070 ដែរ តែវាត្រូវបានកាត់បន្ថយកម្លាំង ដោយមាន CUDA Core តែ 1920 អមមកជាមួយ Tensor Cores 249 និង RT Cores ចំនួន 30។

ជុំវិញទំហំ Memory វិញ បើយោងតាមប្រភពបែកធ្លាយប្រាប់ឲ្យដឹងថា RTX 2060 ក៏នឹងប្រើប្រាស់មេម៉ូរីល្បឿនលឿន GDDR6 ដូចរាមច្បងទាំង 4 ម៉ូឌែល (រាប់បញ្ចូលទាំង TITAN RTX) មានទំហំ VRAM 6GB ដែលមាន Bus Interface 192-bit រត់ក្នុង​ល្បឿន 14Gbps ដែលអាចផ្ដល់នូវល្បឿនកប់បំផុត 336GB/s។ សម្រាប់រចនាបថដំបូង ដែលយើងទទួលបានរូបភាព​បែក​ធ្លាយ​ដូច​ខាងក្រោមនេះ គឺវាមានរូបរាងដូចទៅនឹងសិស្សច្បងវាអញ្ចឹងដែរ សម្រាប់ម៉ូឌែលដែលជាប្រភេទ Founder Edition (FE) មានបំពាក់​កង្ហារ ២ គ្រាប់ និងប្រើប្រាស់ឌុយ 8-pin មួយដើមដែលអាចយក PSW កម្លាំង 450W អូសវាបាន ជាមួយនឹងផ្នែករឹង​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត។

សម្រាប់រន្ធតំណរភ្ជាប់ I/O ខាងក្រោយ រួមបញ្ចូលដូចជា DVI-I x 1, DisplayPort 1.4 x 2 និង HDMI 2.0 x 1 អមមកជាមួយរន្ធ USB C មួយសម្រាប់អ្នកដែលមានឧបករណ៍ VR ឬចង់សាកល្បងលេងហ្គេម Vitual Reality ជាមួយក្រាហ្វិចកាត​កម្រិត​មធ្យម​មួយ​នេះ​របស់ nVIDIA។ អញ្ចឹងនេះគឺជាអ្វីដែលយើងទទួលបាននៅពេលនេះ ហើយបើតាមប្រភពពីអន្តរជាតិប្រាប់ឲ្យដឹងថា nVIDIA GeForce RTX 2060 នឹងប្រកាសចេញនៅពាក់កណ្ដាលខែមករាខាងមុខ គឺត្រូវនឹងថ្ងៃទី១៥ ក្នុងតម្លៃចន្លោះពី USD 250-350 ហើយ​រាល់ម៉ូឌែលដែលចេញពី ASUS, MSI, Gigabyte, Zotac, EVGA ដែលមានរចនាបថប្លែក ជាមួយប្រព័ន្ធបន្ថយកម្ដៅ និង​មាន​ការ Overclock ទៅលើមេម៉ូរីបន្ថែមនោះក៏នឹងត្រៀមចេញបន្ទាប់ពីការប្រកាសរួចហើយដែរ ខណៈពេលដែលក្រុមហ៊ុន​ទាំង​នោះ​អាច​នឹង​ផលិតក្រាហ្វិចកាត RTX 2060 ដាក់ឈ្មោះក្រោម Brands របស់ខ្លួនរួចទៅហើយដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: WCCFTECH Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ