CAMBO REPORT

Popup Advertising5 seconds

បុរស​ម្នាក់​បាន​អះ​អាង​ថា iPhone XS Max បាន​ឆេះ​ហុយ​ក្នុង​ហោប៉ៅ​របស់​គាត់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មានបុរសម្នាក់ជាជនជាតិអាមេរិក បានបង្ហាះរូបភាពមួយចំនួន ដែលអះអាងថា ស្មាតហ្វូនរបស់ខ្លួន ត្រូវបានឆេះ ដោយឯកឯង ដែលវានៅថ្មីស្រឡាង ហើយរត់ដំណើរការ នៅមិនទាន់បានមួយខែ ច្បាស់លាស់ផង។ ប្រភពព័ត៌មាននេះ បានចេញផ្សាយជាអន្តរជាតិ ដោយជនរងគ្រោះ ជាម្ចាស់ iPhone XS Max ពណ៌ស មានឈ្មោះហៅថា Josh Hillard ដោយរឿងហេតុកើតឡើង នៅពេលគាត់ទទួលទាន អាហារថ្ងៃត្រង់។ លោក Josh បានប្រាប់ជាសាធរណៈឲ្យដឹងថា នៅពេលរូបលោកកំពុងតែ ញ៉ាំអាហារថ្ងៃត្រង់ គាត់ធំក្លិនឈ្ងៀម ចេញពីហោប៉ៅខោរបស់លោក ហើយភ្លាមៗនោះដែរ ជើងរបស់គាត់ ក៏ចាប់ផ្ដើមក្តៅ ដែលករណីនេះ គឺចោទឡើងពី បញ្ហាថ្មជាចំបង។

ដូចបានឃើញក្នុងរូបភាពខាងលើនេះ វាគឺជា iPhone XS Max ដែលបានឆេះ ដោយមិនដឹងអំពីមូលហេតុ ណាមួយឲ្យពិតប្រាកដ។ ប្រភពដដែល បានបន្តទៀតថាលោក Josh បានទៅកាន់ Apple Store ដែលលោកបានទិញ ទូរសព្ទនោះមក ហើយបានឲ្យស្មាតហ្វូន របស់លោកទៅកាន់ភ្នាក់ងារ បច្ចេកទេសនៅទីនោះ បន្ទាប់ពីរង់ចាំ មួយសន្ទុះក្រោយមក ក្រុមការងារ Apple ប្រាប់លោកថា ពួកគេសូមផ្ញើទូរស័ព្ទមួយនេះ ទៅកាន់ក្រុមជំនាញ ហើយកំឡុងពេលនេះ រូបលោកក៏នឹងមិនទទួលបាន ការផ្លាស់ប្ដូរទូរសព្ទ ឲ្យថ្មីនោះដែរ។ Apple ក៏មិនបានធ្វើការ សងទៅលើការខូចខាត ទ្រព្យសម្បត្តិនានា ដែលកើតមានឡើង ពីបញ្ហានេះផងដែរដូចជា សំលៀកបំពាក់ និងការឆេះសាច់ លើជើងរបស់រូបលោក! ហេតុនេះគាត់ក៏សម្រេចចិត្ត យកទូរសព្ទនោះ មកផ្ទះវិញទាំងចិត្ត ក្ដៅក្រហាយ រួចបានទាក់ទង ទៅកាន់សេវាកម្ម Apple Care ហើយបានផ្ញើ Mail ដោយភ្ជាប់ជាមួយនឹង សាច់រឿង ហេតុការណ៍ ដែលបានកើតឡើង ជាមួយនឹងរូបភាព រហូតរូបគាត់ទទួលបាន ការផ្លាស់ប្ដូរម៉ាស៊ីន iPhone XS Max ថ្មី មួយគ្រឿងទៀត។

 

បើទោះបីជាបានទូរសព្ទថ្មីមកវិញពិតមែន តែបុរសម្នាក់នោះ មិនអស់ចិត្តនោះទេ ព្រោះ Apple ពុំបានចេញសំណង ខូចខាតផ្សេងៗទៀត ដែលរូបលោកបាន ជួបប្រទះដូចបានរៀបរាប់ខាងដើម ហើយរូបលោក ក៏បានទៅកាន់ពេទ្យជំនាញ ដើម្បីពិនិត្យមើលរូបរាងកាយ របស់ខ្លួន តាមរយៈប្រព័ន្ធស្កេន X-rays ទៀតផង ដើម្បីធានាឲ្យច្បាស់ថា ហេតុការអាក្រក់មួយនេះ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ទៅលើសុខភាពរបស់ រូបលោកផ្ទាល់។ យ៉ាងណាក៏ដោយ Apple នៅមិនទាន់បានឆ្លើយតប នៅឡើយទេអំពីបញ្ហានេះ ដូច្នេះយើងនឹងរង់ចាំ មើលថាតើ Apple នឹងចេញថ្លៃសំណង ផ្សេងៗទៀត ជូនអតិថិជនរបស់ខ្លួនឬទេ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: Lifestyle