CAMBO REPORT

Popup Advertising5 seconds

MSI Afterburner ជំនាន់ថ្មី​បើក​សិទ្ធិឲ្យ Overclock ក្រាហ្វិចកាត ដោយ​គ្រាន់​តែ​ចុចប៊ូតុង​មួយ​ជាការស្រេច

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កម្មវិធី MSI Afterburner បើនិយាយអំពីប្រជាប្រិយភាព សម្រាប់អ្នកដែលតែងតែតាមដាននូវរាល់សកម្មភាពផ្នែករឹងរបស់ខ្លួន​នៅ​ពេល​កុំព្យូទ័រ​កំពុងដំណើរការពិសេស នៅពេលប្រើប្រាស់កម្មវិធីធ្ងន់ៗ និងលេងហ្គេមជាដើម គឺមានអ្នកប្រើប្រាស់ច្រើនខ្លាំងណាស់ ពិសេស​អ្នក​ប្រើប្រាស់ Desktop តែម្ដង។ មកដល់ថ្ងៃនេះកម្មវិធី MSI Afterburner ក៏បានចេញជំនាន់ថ្មីមុនឆ្នាំថ្មីមកដល់ ដោយនាំមកនូវ​មុខងារ​ពិសេសមួយ ដែលមានការរង់ចាំជាយូរណាស់មកហើយ គឺ Overclocking។

MSI Afterburner បើអ្នកស្គាល់អំពីវាច្បាស់ គឺវាជាកម្មវិធី ដែលបើកសិទ្ធិឲ្យអ្នកប្រើប្រាស់ធ្វើការ Overclock នូវក្រាហ្វិចកាតរបស់ខ្លួន ដោយកំណត់ទៅល្បឿន Core Clock, Power Limit និង Memory Clock ធ្វើឲ្យវារត់បានលឿនជាងមុនបន្តិច ដែលអាចជួយ​សម្រួល​ទៅ​ដល់ការ Render ក្រាហ្វិចហ្គេមឲ្យទទួលបានល្បឿន fps ច្រើនជាងមុនជាដើម និងមានមុខងារបន្ទាប់​បន្សំជាច្រើនផ្សេងៗទៀត។ សម្រាប់ MSI Afterburner ជំនាន់ 4.6.0 Beta 10 ដែលទើបនឹងប្រកាសចេញនាសប្ដាហ៍នេះ វាបាននាំមកនូវមុខងារ Auto Overclocking បើកសិទ្ធិឲ្យអ្នកមិនចេះធ្វើការ Overclock ឬមានភាពភ័យខ្លាច ទៅលើកម្ដៅ ឬឆេះខូចនោះ លែងឈឺក្បាល និងខ្វាយ​ខ្វល់​ទៀតហើយ ព្រោះ MSI Afterburner នឹងធ្វើការ Overclock ក្រាហ្វិចកាតរបស់អ្នកទៅកាន់ចំនុចមួយដែលប្រសើរជាងគេ ដោយ​គ្រាន់​តែ​ចុចប៊ូតុង Overclock មួយតែប៉ុណ្ណោះ។

ជាមួយនឹង MSI Afterburner ជំនាន់ 4.6.10 Beta 10 នេះ គឺវាអាចយកទៅធ្វើការ Overclock បានតែជាមួយនឹង GPU ដែល​ប្រើប្រាស់ Architecture Pascal តែប៉ុណ្ណោះសម្រាប់ក្ដារដំបូងមួយនេះរួមមានដូចជា GTX 10XX ស៊េរី ក៏ដូចជា RTX 20XX ស៊េរី ចំនែកជំនាន់ចាស់ៗ នឹងទទួលបានមុខងារនេះនៅពេលក្រោយៗទៀត រួមបញ្ចូលទាំងក្រាហ្វិចកាតពីក្រុមហ៊ុន AMD ផងដែរ ដោយ​តម្រូវការ​គឺកម្មវិធីនេះត្រូវរត់ជាមួយនឹង Windows 10 64-bit ទើបបាន។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលចង់ធ្វើការ Overclock ក្រាហ្វិចកាត​របស់ខ្លួន ឲ្យវារត់ខ្លាំងជាងមុនបន្តិច អាចទាញយក MSI Afterburner ជំនាន់ថ្មីនេះយកទៅប្រើប្រាស់បានដោយ​ឥតគិត​ថ្លៃ​តាមរយៈ​តំណរ Link ខាងក្រោម៖

 

 

បញ្ជាក់៖ ជំនាន់ Stable ក៏ត្រៀមនឹងមកដល់ឆាប់ៗខាងមុខនេះដែរ! អញ្ចឹងបើអ្នកនៅប្រើ Version 4.5.0 ឬទៀបជាងនេះ ហើយ​មិន​មាន​តម្រូវការក្នុងការ Overclock នោះទេ ពុំចាំបាច់តម្លើងជំនាន់នេះប្រើប្រាស់ក៏បានដែរ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: WCCFTECH Tag: កុំព្យូទ័រ