CAMBO REPORT

Popup Advertising5 seconds

Case របស់ iPad Mini 5 បានលេច​រូបរាង​ឡើង ជាមួយ​ចំនុច​មួយ​ចំនួន​ដែល​អុ្នក​គួរ​កត់​ចំណាំ​ទុក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជិតដាច់ឆ្នាំ 2018 នេះ យើងបានឃើញថា មានបណ្តាព័ត៌មានលេចធ្លាយមួយចំនួន បង្ហាញទាក់ទងជាមួយនឹងផលិតផលជំនាន់ថ្មី ដែលត្រៀមនឹងមានវត្តមាន នៅក្នុងឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ តួយ៉ាង កាលពីពេលថ្មីៗនេះ គឺមានប្រភពព័ត៌មានអន្តរជាតិ បាន​ចេញផ្សាយអោយដឹងថា Apple នឹងនាំយកថេប្លេត iPad Mini ជំនាន់ទី 5 ត្រឡប់ចូលមកាន់ទីផ្សារម្ដងទៀត បន្ទាប់ពីបាត់មុខមាត់ អស់រយៈពេលជាយូរ មកហើយនោះ។

ចំពោះ iPad Mini 5 ដែលប្រភពបានលើកឡើងនោះ គឺថាវានឹងមានរូបរាងរចនាបថថ្មីប្លែក ដូចទៅនឹង iPad Pro អញ្ចឹងដែរ ជាមួយ​នឹង​អេក្រង់​លាតសន្ធឹង និងមានគែមខ្លី ថែមទៀតផង។

 

នៅមិនទាន់ចប់នោះទេ ព្រោះនៅក្នុងពេលនេះ យើងក៏បានទទួលដំណឹងថ្មីមួយទៀត ពាក់ព័ន្ធនឹង iPad Mini ជំនាន់ទី 5 ដដែល ត្រូវ​បាន​គេប្រទះឃើញស្រោមការពារ (ឬយើងហៅភាសាខ្លីថា Case) និងមានចំនុចមួយចំនួន ដែលគួរកត់សម្គាល់។ យោងតាមរូបភាព​ទាំងប៉ុន្មានសន្លឹកនេះ គឺបានថតបង្ហាញលើចំនុចសំខាន់ៗ នៃផ្នែកខាងក្រៅរបស់ iPad Mini 5 ដែលយើងនឹងបង្ហាញត្រួសៗ ដូចខាង​ក្រោម៖

 

•    ត្រង់ Case ផ្នែកខាងក្រោយ បងា្ហញថា iPad Mini 5 គឺមានកាមេរ៉ាមួយគ្រាប់ដដែល ប៉ុន្តែលើកនេះ អាចនឹងមានភ្ជាប់ Flash មួយ ដូចស៊េរី iPad Pro ដែរ

•    ត្រង់ Case ផ្នែកខាងក្រោម បង្ហាញថា iPad Mini 5 គឺមាន Speaker ចំនួន 2 គ្រាប់ និងមានរន្ធដោតសាកថ្ម

•    ត្រង់ Case ផ្នែកខាងលើ បង្ហាញថា iPad Mini 5 នៅរក្សារន្ធដោតកាសដដែល, មានបន្ថែមរន្ធ Speaker ចំនួន 2 គ្រាប់ ដូច iPad Pro, កន្លែងប្រហោងតូច 2 នោះ អាចជាកន្លែង សម្រាប់ភ្ជាប់ជាមួយ Keyboard បាន និងចុងក្រោយជា ប៉ូតុង Power។

 

ដូច្នេះ បើយើងសរុបជារួមទៅលើស្រោមការពារ ដែលគេសន្មត់ថា វាជារបស់ នឹង iPad Mini ជំនាន់ទី 5 នោះ គឺថាលក្ខណៈ​ផ្នែក​ខាង​ក្រៅ ដូចគ្នាច្រើន ជាមួយថេប្លេត iPad Pro ដោយយោងទៅតាមរូបភាព ដែលបានឃើញស្រាប់។ ចុះប្រិយមិត្តយល់យ៉ាងម៉េចដែរ លើ​ចំនុចទាំងប៉ុន្មាន ដែលយើងបានបង្ហាញនេះ? ពេញចិត្តទេ បើវាកើតឡើងមែន? អាចផ្តល់ជា Comment បាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: ថេប្លេត