CAMBO REPORT

Popup Advertising5 seconds

សាមសុង​ធ្វើ​ការ​តាំង​បង្ហាញ​គ្រឿង​បរិក្ខារ​ថ្មីៗ ក្នុង​ពិធី​ជំនួប​ជប់​លៀង​ជា​មួយ​នឹង​អាជីវ​ករ និង​ស្ថា​ប័ន​សារ​ព័ត៌​មាន​នៅ​ភោជ​នី​យ​ដ្ឋាន​ទន្លេ​បា​សាក់​ ២!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន សាមសុង រៀបចំនូវកម្មវិធីជប់លៀង ដ៏ពិសេសមួយដែលជាពិធីជួបជុំ យ៉ាងអាធិកអធម រវាងគណៈ គ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារ អេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មា នជាច្រើនក្រោម បរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុត  នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ។

 

 

នេះគឺជាកម្មវិធិដ៏ពិសេសមួយ នៅក្នុងចំណោមកម្មវិធីជាច្រើន របស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួនដែល បង្កើតឡើងក្នុង គោលបំណងសម្រាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែង អំណរគុណដល់អាជីវករលក់ដុំ និងរាយទាំងអស់ដែល បានគាំទ្រនិងជឿជាក់លើ ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុង ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៨ នេះក៏ដូចជាបណ្តាលឆ្នាំកន្លងមកផងដែរ។

 

 

នៅក្នុងកម្មវិធីជប់លៀងនេះ ក្រៅពីការទទួលទាន ម្ហូបអាហារពិសេសៗមានរសជាតិ ឈ្ងុយឆ្ងាញ់នៅក្នុងភោជនីយដ្ឋានទន្លេបាសាក់ ២ ព្រមជាមួយនឹង កម្មវិធីតន្ត្រីកំដរបរិយាកាស ដ៏ស្និទ្ធិស្នាលនេះ គេសង្កេតឃើញថា អាជីវកររបស់ក្រុមហ៊ុនសាមសុង និងគណៈគ្រប់គ្រង របស់ក្រុមហ៊ុនសាមសុងក៏ជជែកកម្សាន្ត សប្បាយយ៉ាងរីករាយ និងចូលរួមរាំលេងកម្សាន្ត ប្រកបដោយមេត្រីភាពយ៉ាងជិតស្និទ្ធិ និងស្រស់ស្រាយជាទីបំផុត។

 

ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ ដៃគូពាណិជ្ជកម្មទូទាំង ប្រទេសដែលបានខិតខំលក់ ផលិតផលគ្រឿងបរិក្ខារ អេឡិចត្រូនិចក្រុមហ៊ុនសាមសុង និងគាំទ្រផលិតផល សាមសុងដើម្បីទទួល បានជោគជ័យនឹង ឈរលេខរៀងលំដាប់លេខ 1 គ្រប់ផលិតផលទាំងអស់ របស់សាមសុង។ ពិតមែនតែយើងនៅមាន ចំណុចជាច្រើនត្រូវពង្រឹង បន្ថែមទៀតជាមួយគ្នា តែភាពជោគជ័យថ្ងៃនេះ គឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរ លើផ្លូវដ៏ត្រឹមត្រូវ និងមានចីរភាពនេះជាបន្តទៀត ។ ក្រុមហ៊ុនសាមសុង នឹងបន្តក្នុងការនាំយក នូវកម្មវិធីលក់ជាមួយ ប្រូម៉ូសិនពិសេសៗ ដើម្បីជាប្រយោជន៍ និងជាកាដូពិសេសសម្រាប់ អាជីវករទាំងអស់របស់ក្រុមហ៊ុន សាមសុងក្នុងប្រទេសកម្ពុជា។

 

 

ភាពជោគជ័យខ្លាំងរបស់ ក្រុមហ៊ុនសាមសុង គឺភាពស្មោះត្រង់ជាមួយនឹងអតិថិជន និងអាជីវករលក់រាយ និងដុំទាំងអស់ក្នុងប្រទេស។
ក្នុងកម្មវិធីជប់លៀងយ៉ាង អាធិកអធមនេះ ក្រុមហ៊ុនសាមសុងក៏ ដាក់បង្ហាញនូវផលិតផលគ្រឿង បរិក្ខារអេឡិចត្រូនិច ទំនើបៗជាច្រើនរបស់ខ្លួន ដូចជាទូរទស្សន៍ឆ្លាតវៃ ម៉ាស៊ីនត្រជាក់ ទូរទឹកកកសន្សំសំចៃខ្ពស់ ម៉ាស៊ីនបោកសម្លៀកបំពាក់ទំនើប និងផលិតផលជាច្រើនទៀត ដែលកំពុងតែពេញនិយមខ្លាំងនៅលើទីផ្សារផងដែរ។

 

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុងតែងតែនាំយក នូវផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិច បំពាក់នូវបច្ចេកវិទ្យាទំនើបៗ ជាច្រើនសម្រាប់ប្រើប្រាស់ នៅក្នុងគេហដ្ឋាន និងការិយាល័យកាន់តែ ទំនើបទាន់សម័យស្រស់ស្អាត និងសន្សំសំចៃខ្ពស់បំផុត។ បច្ចុប្បន្ននេះ ទីផ្សាររបស់ក្រុមហ៊ុនសាមសុង គឺមានការកើនឡើងយ៉ាងខ្លាំង នៅក្នុងពិភពលោក និងក្នុងប្រទេសកម្ពុជាដោយសារ តែមានការជឿជាក់ ទៅលើគុណភាពប្រើប្រាស់ ពីអតិថិជនជាច្រើន។

 

 

គួររំលឹកផងដែរថា ទូរទស្សន៍របស់សាមសុង គឹមានការរចនារូបរាង យ៉ាងស្រស់ស្អាត ការបង្ហាញពណ៌ច្បាស់ល្អឥតខ្ចោះ ដូចធម្មជាតិរស់រវើក ការប្រើប្រាស់ថាមពលភ្លើងសន្សំសំចៃ និងមានលក្ខណៈពិសេសកាន់តែឆ្លាតវៃ លើសពីទូរទស្សន៍ធម្មតា ដែលមានវត្តមាននៅលើទីផ្សារ។ ចំណែកម៉ាស៊ីនបោកសម្លៀកបំពាក់ របស់ក្រុមហ៊ុនសាមសុងវិញ រូបរាងស្អាតទាក់ទាញធុនល្អ ក្នុងការប្រើប្រាស់ បំពាក់នូវបច្ចេកវិទ្យាទំនើប ជាមួយនឹងមុខងារឆ្លាតវៃ ដែលធ្វើឱ្យការប្រើប្រាស់ កាន់តែងាយស្រួល បោកគក់បានស្អាតមិនស្លកពណ៌ ឬកំណកសាប៊ូជាប់លើ សម្លៀកបំពាក់ឡើយ ហើយវាមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់ មេរោគរហូតដល់ 99.9% និងបច្ចេកវិទ្យា Digital Inverter សម្រាប់សន្សំសំចៃ ភ្លើងអគ្គិសនីថែមទៀត។ ទូរទឹកកក និងម៉ាស៊ីនត្រជាក់របស់ ក្រុមហ៊ុនសាមសុងផ្តល់នូវទំនុកចិត្តខ្ពស់ ដល់អតិថិជននៅពេល ប្រើប្រាស់ដោយសារតែវា មានសមត្ថភាពក្នុងការ រក្សាភាពត្រជាក់ និងការសន្សំសំចៃភ្លើង បានកម្រិតខ្ពស់បំផុត។ វាក៏បំពាក់នូវប្រព័ន្ធ ការពារមេរោគមាន ប្រសិទ្ធិភាពខ្ពស់ដល់ទៅ 99.9% ផងដែរ៕

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle