CAMBO REPORT

Popup Advertising5 seconds

Xiaomi ជាប់​កំណត់​ត្រា​ពិភពលោក Guinness ថ្មី ក្រុមហ៊ុន​មាន​ស្មាតហ្វូន​សង់​ចូល​គ្នា ហើយ​មាន​អេក្រង់​យក្ស

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីម្សិលមិញស្មាតហ្វូនកម្រិតថវិកា  ដែលចេញបិទគូទឆ្នាំ 2018 របស់ក្រុមហ៊ុនចិន Xiaomi បានប្រកាសចេញជាផ្លូវការ ជាមួយ នឹងការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់ទូទៅ ដោយសារតែវាមានតម្លៃធូរថ្លៃ និងមានលក្ខណៈសម្បត្តិល្អប្រសើរ។ ជុំវិញ​ការ​ប្រកាសចេញស្មាតហ្វូន Mi Play នោះដែរ ក្រុមការងាររបស់ក្រុមហ៊ុន Xiaomi ក៏បានឆ្លៀតឱកាសផ្គុំស្មាតហ្វូនមួយនេះ នៅក្នុង​ផ្សារ​ទំនើប​មួយក្នុងទីក្រុង Beijing ប្រទេសចិន ដែលសង់វាឡើងចេញជារូបដើម គ្រិស្តស្មាស ដូចបានបង្ហាញក្នុងរូបភាពខាងក្រោម ដោយ​ចំនាយអស់ស្មាតហ្វូនម៉ូឌែល Mi Play ដែលមានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD+ ចំនួន 1005 គ្រឿង ដើម្បី​បំបែក​កំណត់​ត្រា ចូលទៅក្នុងបញ្ជីពិភពលោក។

ការផ្គុំស្មាតហ្វូនដ៏ច្រើនគ្រឿងបែបនេះពិតជាមិនមែនជារឿងងាយស្រួលឡើយ ដោយយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វា​ចំនាយ​ពេលដល់ទៅ 12 ម៉ោង ទម្រាំសាងសង់រួចជាស្ថាពរ ដោយមានគ្រោងឆ្អឹង ការតភ្ជាប់គ្នា ហើយអ្វីដែលពិបាកជាងគេ គឺការ​ដាក់​ឲ្យអេក្រង់ 1005 នោះ បង្ហាញរូបភាព ឲ្យចេញជារូបដើមស្រល់មួយដើម ដែលមើលពីចម្ងាយ និងរំលេច​ជាមួយនឹង​ពាក្យថា Play នៅខាងក្នុង។ មិនតែប៉ុណ្ណោះ វាក៏ដើរតួជា Wi-Fi Hotspot ដែលបើកទូលាយ ឲ្យអ្នកចូល​ក្នុងផ្សារភ្ជាប់ WiFi ប្រើប្រាស់​ដោយ​ពុំ​ចាំ​បាច់​មានលេខកូដ (Password) អមមកជាមួយនឹងល្បឿនលឿនហួសនិស្ស័យ។ នេះគឺជាលើកទី 3 ហើយ ដែលក្រុមហ៊ុន​មក​ពីប្រទេស​ចិន បានបំបែកកំណត់ត្រា ហើយមានឈ្មោះកត់ចូលសៀវភៅកំណត់ត្រាពិភពលោក ដោយលើកទី 1 គឺបានទៅលើ ការ​ប្រើ​ប្រាស់អំពូលភ្លើង 9,690 ផ្គុំបញ្ចូលគ្នា និងលើកទី 2 បានទៅលើ ការបើកហាង Mi Store ដល់ទៅ 505 កន្លែងនៅប្រទេស​ឥណ្ឌា

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: Lifestyle