CAMBO REPORT

Popup Advertising5 seconds

រូបភាពមួយនេះមានទំហំធំដល់ទៅ 195 Gigapixel ឯណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មនុស្យជាច្រើន បាននិយាយថា ស្មាតហ្វូននឹងអាចជំនួស ម៉ាស៊ីនកាមេរ៉ាធំៗបាន នាពេលខ្លីខាងមុននេះ ក៏ប៉ុន្ដែ​សម្រាប់​ម៉ាស៊ីន កាមេរ៉ា​ដែល​អាចថតរូបភាព បានដល់ទៅ 195 Gigapixel គឺស្មាតហ្វូនទូទៅ នៅមិនទាន់អាច ធ្វើបាននាពេលឆាប់ៗនេះឡើយ។  រូបភាពដែលមានទំហំធំនេះ គឺបានថតដោយក្រុមហ៊ុនចិនមួយ មានឈ្មោះថា Jingkun Technology ឬក៏ Bigpixel Technology Corporation ហើយក៏ជារូបភាពទំហំធំ ដែលទទួលបានលេខ  3 លើពិភពលោក និងលេខ 1 ក្នុងតំបន់អាស៊ីផងដែរ។

រូបភាពយក្សនេះ បានថតនៅក្នុង ទីក្រុងសៀងហៃ ហើយអ្នកទាំងអស់គ្នា អាចពង្រីក មើលមុខមនុស្យបាន នៅក្នុងរូបភាពនេះ ក៏​នៅ​តែ​ច្បាស់ដដែល ដោយក្រុមហ៊ុន Bigpixel បានដាក់នៅលើគេហទំព័ររបស់ខ្លួន។ មកដល់ពេលនេះ មានអ្នកចូលទស្សនា​គេហទំព័រ​នោះ​ដល់ទៅ 8 លាននាក់ ហើយនៅតែមានចំនួនកើនឡើង កាន់តែច្រើនទៅៗផងដែរ។ រូបភាពនេះ ត្រូវបានថតជាលក្ខណៈ Panorama នៅពីលើអាគារ Oriental Pearl Tower ក្នុងទីក្រុងសៀងហៃ ហើយចំណាយរយៈពេល ជាច្រើនខែ ទើបបានយកមក ប្រើប្រាស់បច្ចេកវិទ្យា ភ្ជាប់រូបភាពចូលគ្នា ដើម្បីឲ្យរូបភាពទាំងអស់ មកនៅសល់ រូបភាពដ៏អស្ចារ្យមួយនេះ។



លើសពីនេះទៅទៀត ក្រុមហ៊ុន Bigpixel ក៏បានបញ្ជាក់ថា រូបភាពមួយនេះ គឺច្បាស់ជាងកាមេរ៉ាធម្មតា ដល់ទៅ 2000 ដង ដូច្នេះ​ហើយ បានជាអ្នកអាចពង្រីក ពីលើកំពូល ចុះមកក្រោមហើយ រូបភាពនៅតែច្បាស់ដដែល។

 

***ទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Bigpixel ដើម្បីទស្សនារូបភាពនេះ សូមចុចទីនេះ



សរុបមក 1 Gigapixel ស្មើនឹង 1 ពាន់លានភិចសែល ដូច្នេះរូបភាពនេះ មានទំហំយ៉ាងធំ ដល់ទៅ 195 ពាន់លានភិចសែល​ឯណោះ​។ មិត្តអ្នកអានទាំងអស់ អាចចូលទៅគេហទំព័រ របស់ក្រុមហ៊ុន Bigpixel ដើម្បីទស្សនាលេងបាន តាមតំណរភ្ជាប់ (Link) ខាងលើ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Tech Spot Tag: កាមេរ៉ា