CAMBO REPORT

Popup Advertising5 seconds

Mint Browser គឺជា​កម្មវិធី​ថ្មីរបស់​ក្រុមហ៊ុន Xiaomi!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ មានជម្រើសជាច្រើន សម្រាប់ការជ្រើសរើស កម្មវិធី Browser ដែលខ្លូនពេញចិត្ត គឺដូចជា Chrome​, Firefox, UC Browser។ល។ ដោយនាពេលឥឡូវនេះ អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ទទួល​បាន​ជម្រើស​មួយ​ថ្មីទៀតហើយ នោះគឺ Mint Browser ដែលជាកម្មវិធី Browser បង្កើតឡើងដោយក្រុមហ៊ុន Xiaomi ផ្ទាល់តែម្ដង ហើយ​កម្មវីធី​នេះ ប្រើប្រាស់ទំហំផ្ទុកតិចតួចប៉ុណ្ណោះ នៅលើស្មាតហ្វូន Android របស់អ្នក។

ក្រុមហ៊ុន Xiaomi បានលក់ស្មាតហ្វូនរបស់ខ្លួន បានច្រើនមែនទែននៅក្នុងឆ្នាំ 2018 នេះ (ទទួលបានលេខ 4 ក្នុងត្រីមាសទី 3 ឆ្នាំ 2018 ដែលដាក់លក់ឧបករណ៍បានសរុប 34 លានគ្រឿង) ហើយភាគច្រើន គឺជាស្មាតហ្វូន តម្លៃមធ្យម។ នេះគឺជាហេតុផលមួយ ដែលកម្មវិធី Mint Browser បានបង្ហើតឡើង ដោយវាប្រើប្រាស់អង្គចងចាំ RAM តិចបំផុត មិនតែប៉ុណ្ណោះ វាក៏មានទំហំតែ 11 MB ថែមទៀតផង។ ដោយគោលដៅចម្បង ចង់ឲ្យទទួលបានកម្មវិធី Browser ដែលមានទំហំតូច ហើយប្រើប្រាស់អ៊ីនធឺណិតតិច, និង​ទទួល​បានមុខងារដូច Browser ធំផ្សេងៗដទៃទៀតផងដែរ ដូចជាមុខងារ បើក Tab, Incognito mode, ការស្វែងរកដោយ​ប្រើ​សម្លេង និងមុខងារអាន (Reading mode)។ល។

 

***ដើម្បីទៅកាន់កន្លែងទាញយក Mint Browser សូមចុចទីនេះ

 

សរុបមក នាពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបនឹងដាក់កម្មវិធី Browser ថ្មីមួយ ដែលមានទំហំតូច និងល្បឿនលឿនថែមទៀតផង នៅលើ Google Play Store ដែលអ្នកអាច ទាញយកមកប្រើប្រាស់ បានដោយឥតគិតថ្លៃ។ នាពេលខាងមុខ កម្មវិធីនេះ អាចនឹង​មាន​ទំហំកាន់តែធំឡើងៗ បើសិនជា មានការអាប់ដេតមុខងារ ក៏ប៉ុន្ដែឥឡូវនេះ វាមានទំហំប្រហែល 11 MB ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម