CAMBO REPORT

Popup Advertising5 seconds

ហេតុអ្វីបានជាផលិត​ផល​អេឡិច​ត្រូនិច Samsung ផ្តល់​ជូន​ការ​ធានា​រយៈពេល​ យូរ​ជាងគេ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិនថានរណា ក៏ដូចអ្នកណាឡើយ ពោលយើងនឹង​មាន​ជំនឿ​ទុក​ចិត្ត​ក្នុង​ការ​ប្រើ​ប្រាស់​ផលិត​ផល​មួយ​ខ្លាំង​ជាង​មុន ប្រសិន​បើ​ក្រុមហ៊ុន​នឹង​ផ្តល់​ការ​ធានា​ជូន​ត្រឹម​ត្រូវ និង​ក្នុង​រយៈពេល​យូរ។ បច្ចុប្បន្ន​នេះ ផលិត​ផល​ដែល​កំពុង​តែ​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​គឺ​មាន​ជា​ច្រើន​ហូរហែ ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា​គ្រឿង​អេឡិច​ត្រូនិច​របស់​ក្រុមហ៊ុន​មាន​ផ្តល់​ការ​ធានា​បាន​យូរ​ជាង​គេ​គឺ​មាន​តែ​មួយ​ចំនួន​តូចប៉ុណ្ណោះ។

 

 

អត្ថន័យ “ ការធានាលើផលិតផល “ យើងអាចអោយនិយមន័យផ្សេងៗគ្នា ក៏​ប៉ុន្តែ​បើ​យើង​និយាយ​រួម គឺ​វា​ចង់​សំដៅ​ទៅ​លើ​ការ​ធានា សន្យា​លើ​ការ​ប្តូរ​ថ្មី រឺ​ជួស​ជុល​ដូរ​គ្រឿង​បន្លាស់​ជូន​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​នៅ​ក្នុង​លក្ខខ័ណ្ឌ​ជាក់​លាក់​មួយ​ចំនួន។ ក៏​ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន Samsung វិញ និយម​ន័យ​នៃ​ពាក្យ​ធានា​លើ​ផលិត​ផល គឺ​សំដៅ​ទៅ​លើ “ ទំនុក​ចិត្ត “។ Samsung ចង់​អោយ​អ្នក​ប្រើ​ប្រាស់​ផលិត​ផល​ខ្លួន​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រើ​ប្រាស់ ហើយ​ក៏​មាន​មោទនភាព​ក្នុង​ការ​ប្រើ​ប្រាស់​ផលិត​ផល​មួយ​ផង​ដែរ ដោយ​មិន​ខ្លាច​ថា​វា​មាន​បញ្ហា​អ្វី​ក្នុង​ថ្ងៃ​អនាគត។

 

គ្រឿងអេឡិចត្រូនិចទូទៅប្រហែលជាផ្តល់​ការ​ធានា​ជូន​អ្នក​ប្រមាណ 1 ឆ្នាំ និង 2 ឆ្នាំ​ប៉ុណ្ណោះ ចុះ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​នៅ​ពេល​ដែល​ដឹង​ថា​គ្រឿង​អេឡិច​ត្រូនិច​របស់​ក្រុមហ៊ុន Samsung នឹង​ធានា​ជូន​អ្នក​ក្នុង​រយៈពេល​ដ៏​យូរ​អង្វែង​រហូត​ដល់ 11 ឆ្នាំនោះ?

 

សម្រាប់ក្រុមហ៊ុន Samsung ផ្ទាល់ ខ្លួនមានទំនុកចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​ផ្តល់​ជូន​រយៈពេល​ធានា​ដ៏​យូរ​អង្វែង​រហូត​ដល់ 11 ឆ្នាំ​ទៅ​លើ​ផលិត​ផល​អេឡិច​ត្រូនិច​ដែល​ប្រើ​ប្រាស់​ក្នុង​គេហដ្ឋាន​ដូច​ជា ទូរទឹកក និង​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ជា​ដើម។ អ្វី​ដែល​ជម្រុញ​អោយ​ក្រុមហ៊ុន​ហ៊ាន​ធានា​អះ​អាង​ផ្តល់​រយៈពេល​ធានា​ដ៏​យូរ​ដូច្នេះ ក៏​ព្រោះ​តែ​ផលិត​ផល​ខ្លួន​មាន​គុណភាព​ខ្ពស់ អាច​ប្រើ​ប្រាស់​បាន​យូរ​អង្វែង។ ប្រសិន​បើ​ផលិតផល​អេឡិច​ត្រូនិក Samsung ទំាង​នោះ​ជា​មនុស្ស​វិញ​ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​មិត្តភក្តិ​ដ៏​ល្អ​បំផុត​ដែល​តែង​តែ​ចែក​រំលែក​និង​ផ្តល់​ក្តី​ស្រលាញ់​ជូន​ដល់​គ្រប់​សមាជិក​គ្រួសារ​របស់​អ្នក​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់​រួម​ផ្សំ​លើ​ភាព​ងាយ​ស្រួល​ក៏​ដូច​ជា​ជួយ​សន្សំ​សំចៃ​ខ្ពស់​និង​មិន​ធ្វើ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ។

 

 

ឥលូវនេះអាចនឹងដាក់ច្បាស់ហើយថាហេតុអ្វីបាជាផលិតផល​អេឡិច​ត្រូនិច​ដែល​មាន​គុណភាព​ល្អ​បំផុត​តែង​តែ​ជា​ស្លាក​សញ្ញា Samsung? ដូច្នេះ​ហើយ​សូម​អញ្ជើញ​ទៅ​រក​មើល​ផលិត​ផល​អេឡិច​ត្រូនិច Samsung នៅ​តាម​បណ្តា​ហាង​នានា​នៅ​ថ្ងៃ​នេះ​ភ្លាម​ទៅ ដើម្បី​ទទួល​យក​ភាព​រីក​រាយ​នៃ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ដែល​មាន​គុណភាព​ខ្ពស់ ភ្ជាប់​មក​ជាមួយ​ការ​ធានា​ក្នុង​រយៈពេល​ដ៏​យូរ​អង្វែង​លើស​ពីរ​ទសវត្ស​ទៅទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Vongthear 3 months ago
ប្រភព: Samsung Cambodia Tag: ទូរទឹកកក