CAMBO REPORT

Popup Advertising5 seconds

លេចចេញ​ទិន្នន័យ​ដំបូង​នៃក្រាហ្វិច RTX ជំនាន់ថ្មី​សម្រាប់ Gaming Notebook លឿន​ជាង GTX 1080 ទៅ​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រាហ្វិចសម្រាប់ប្រើប្រាស់នៅលើម៉ាស៊ីន Laptop ដើម្បីលេងហ្គេមជំនាន់ថ្មីនឹងបន្តប្រើប្រាស់ឈ្មោះ RTX ដូចទៅ​នឹង​ក្រាហ្វិច​កាត​នៃ​ម៉ាស៊ីន Desktop ដែរ ដែលវាត្រៀមនឹងវាយលុកចូលក្នុងទីផ្សារនាឆ្នាំ 2019 ខាងមុខនេះ ដោយនឹងបង្ហាញខ្លួន ក៏ដូចជាប្រកាស​ឲ្យ​ដឹង​អំពី​លក្ខណៈសម្បត្តិនៅក្នុងព្រឹត្តិការណ៍ CES នាខែមករាខាងមុខ។ មកដល់ចុងខែធ្នូ ឆ្នាំ 2018 នេះទីបំផុត យើងទទួល​បាន​ព័ត៌មាន​បែកធ្លាយ ដែលនិយាយអំពីការមកដល់នៃក្រាហ្វិចកាតជំនាន់ថ្មីនេះហើយ ដោយការបែកធ្លាយនេះគឺជាការលេចចេញនូវ RTX 2060, RTX 2070, RTX 2080 និង RTX 2080 Ti។

ជាមួយនឹងព័ត៌មានបែកធ្លាយនៃក្រាហ្វិចកាតជំនាន់ថ្មីសម្រាប់ម៉ាស៊ីន Laptop ឆ្នាំក្រោយនេះ វាត្រូវបានលេចចេញ​តាម​រយៈ​ការ​ធ្វើ​តេស្ដ​កម្លាំង RTX 2070 Max-Q ក្នុងហ្គេម Final Fantasy XV ដោយពិន្ទុទទួលបានគឺជាអ្វីដែល Gamer រំពឹងទុក ព្រោះវាទទួល​បាន​ពិន្ទុខ្ពស់ដល់ទៅ 3080 យកឈ្នះក្រាហ្វិចកាត AMD VEGA 64 របស់ AMD ទៅទៀត ហើយក៏យកឈ្នះក្រាហ្វិច GTX 1080 ផងដែរដូចរូបភាពបង្ហាញខាងក្រោមនេះ។ ក្រាហ្វិចកាតមួយនេះក៏ត្រូវបានរាយការណ៍មកថា នឹងមាន CUDA Core ចំនួន 2304 មានល្បឿន Memory Clock 1300MHz និងប្រើប្រាស់មេម៉ូរី GDDR6 ល្បឿនលឿនដំបូងគេនៅលើម៉ាស៊ីន Laptop ដែលមានទំហំ VRAM 8GB។

 

ជុំវិញការបែកធ្លាយនេះផងដែរ ក៏បានរំលេចមកជាមួយនឹងលក្ខណៈសម្បត្តិបន្ទាប់បន្សំផ្សេងៗទៀត នៃខ្សែស្រឡាយ RTX 20 Series ដូចខាងក្រោមនេះ៖

 

នេះគឺជាដំណឹងដែលយើងទទួលបាន ហើយក៏បានបង្ហាញឲ្យយើងបានដឹងខ្លះៗ អំពីការរំពឹងទុក ដែលអាចនឹង​កើត​មាន​ឡើង​នៅ​ឆ្នាំ​ក្រោយ​នេះ ដូច្នេះសម្រាប់អ្នកលេងហ្គេមនៅលើម៉ាស៊ីន Laptop នឹងទទួលបានល្បឿនក្រាហ្វិចកាន់តែប្រសើរ ដែលប្រើ Combo គ្នា​ជាមួយនឹង CPU ជំនាន់ទី 9 ដែលនឹងធ្វើឲ្យការលេងហ្គេមកាន់តែទទួលបាន fps ខ្ពស់ជាងជំនាន់មុន។ ខេមបូរីផត នឹងចេញផ្សាយ​ព័ត៌មានបន្ថែមអំពីក្រាហ្វិចសម្រាប់ Laptop នេះនៅពេលដំណឹងថ្មីៗធ្លាក់មកដល់!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: WCCF​TECH Tag: កុំព្យូទ័រ