CAMBO REPORT

Popup Advertising5 seconds

DJI បញ្ចេញ Drone ថ្មី បំពាក់កាមេរ៉ា​ពីរ​គ្រាប់ តែមិនមែន​សម្រាប់​អ្នក​ប្រើធម្មតា​ឡើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះក្រុមហ៊ុនផលិត Drone ដ៏ល្បីល្បាញជាងគេ​បំផុត​មួយ​ក្នុង​ពិភពលោក បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវម៉ាស៊ីន Drone ហោះលើមេឃម៉ូឌែលថ្មីមួយផ្សេងទៀត ដែលមានឈ្មោះហៅជាផ្លូវការថា Mavic 2 Enterprise Dual ជា Drone មានរូបរាង និងរចនាបថស្រដៀងទៅនឹង Drone ផ្សេងៗទៀតដែរ តែវាមិនមែនសម្រាប់មនុស្សទាំងអស់គ្នានោះទេ គឺវា​បង្កើត​ឡើងសម្រាប់ទីផ្សារ សហគ្រាសធំៗ ដែលមានតម្រូវការទៅលើការពិនិត្យមើលទៅលើកំដៅពីលើអាកាស។

Mavic 2 Enterprise Dual គឺជា Drone បង្កើតឡើង ភ្ជាប់មកជាមួយនឹងកាមេរ៉ាពីរគ្រាប់ ដែលកាមេរ៉ាទី 1 មានមុខងារកាត់​បន្ថយ​រំញ័រ three-axis អនុញ្ញាតឲ្យ Drone មួយនេះរក្សាវីដេអូបាននឹងល្អ អាចថតបានដល់កម្រិត 4K ឬ​ទម្លាក់​កម្រិត Resolution ទាប​ជា​ងនេះតាមការកំណត់។ សម្រាប់កាមេរ៉ាទី 2 វិញ គឺជាកាមេរ៉ា ដែលមានសមត្ថភាពពិសេសក្នុងការវាស់កម្ដៅ (Thermal MicroCamera) ដែលបង្កើតឡើងក្រោមកិច្ចសហការរវាង DJI និង FLIR ផ្ដល់នូវការត្រួតពិនិត្យទៅលើកម្ដៅបានល្អទៅលើវត្ថុ ទីតាំង ឬអ្វីៗផ្សេង​ទៀតតាមការគួរ។ ការប្រើប្រាស់ Drone ដែលមិនមែនបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ទូទៅបែបនេះ គឺជារឿងថ្មីមួយ​សម្រាប់​ប្រិយមិត្តភាគច្រើន ព្រោះវាអាចហោះមើលទៅលើទីតាំងខ្ពស់ៗ ដោយពុំចាំបាច់ប្រើប្រាស់កម្លាំងមនុស្ស ថែមទាំងធានាទៅ​ដល់​សុវត្ថិភាពផងដែរ ដូចជាអគារខ្ពស់ៗ ដែលអាចហោះថតមើលពីកម្ដៅនៃអគារ និងអ្វីដែលពិសេសបំផុតនោះគឺការ​ជួយ​សង្គ្រោះ​នៅ​ពេល​មានភ្លើងឆេះ ដែលវាអាចវាស់ដឹងពីចម្ងាយ ដែលធ្វើឲ្យប៉ះពាល់ដល់តួខ្លួននៃ Drone ទាំងមូល ជាមួយនឹងសេនស័រវាស់​ចម្ងាយ និងមុខងារ AirSense ធានាទៅដល់ការហោះហើរកាន់តែមានសុវត្ថិភាព ដូច្នេះក្រុមពន្លត់អគ្គីភ័យ អាចប្រើប្រាស់ Mavic 2 Enterprise Dual មួយនេះ ជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ នៅពេលមានហានិភ័យកើតមានឡើងជាយថាហេតុ ដោយប្រាប់ជា​ដំណឹង​ឲ្យបានដឹងថានៅចំនុចណាកំពុងមានមនុស្ស ដែលកំពុងជាប់គាំង ។ល។ ដើម្បីឲ្យក្រុមជំនាញចូលទៅដល់ទីតាំងកើតហេតុ ដើម្បី​ជួយសង្គ្រោះជាដើម។

Mavic 2 Enterprise Dual មានកង្ហារបួន ងាយស្រួលទុកដាក់ អាចតភ្ជាប់បញ្ជាតាមរយៈស្មាតហ្វូនរត់ដោយ Android និង iOS ហើយ​អាចហោះបានក្នុងល្បឿនលឿនបំផុត 72 គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រយៈពេល 31 នាទី នៃថ្មមួយគ្រាប់។ របៀបតម្លើង និង​ប្រើប្រាស់ ប្រព័ន្ធការពារដោយសេនស័រ ភាគច្រើន គឺដូចទៅនឹង Mavic ផ្សេងៗទៀតដែរ តែមុខងារដែលធ្វើឲ្យវាពិសេស​គឺ​កាមេរ៉ា​ទី2 អាចពិនិត្យមើលទៅលើកម្ដៅ ក៏ដូចជាមុខងារសុវត្ថិភាព ដែលភ្ជាប់មកជាមួយវាស្រាប់។ Drone មួយនេះចាប់ផ្ដើមចេញ​លក់​នៅក្នុងទីផ្សារអាមេរិកមុនគេហើយ ក្នុងតម្លៃ USD 2699 ភ្ជាប់មកជាមួយឧបករណ៍បន្ទាប់បន្សំមួយឈុត និងបន្ថែមមកជាមួយ​គ្រឿង​បន្ទាប់បន្សំផ្សេងៗទៀតក្នុងតម្លៃ USD 419 ដែលវាថ្លៃសម្រាប់ទីផ្សារស្រុកខ្មែរយើង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ