CAMBO REPORT

Popup Advertising5 seconds

បិទ​ឆាក​ចុង​ឆ្នាំ ជាមួយ​នឹង MSI Gaming ម៉ូឌែល GF75 Thin

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្ត ដែលតាមដាន ព័ត៌មាន MSI ជាប្រចាំ (Real Fan) ប្រាកដជាបាន ដឹងហើយពី ម៉ូឌែល Raider ដែលស្ថិតនៅក្នុង ខ្សែស្រឡាយ GE គឺ GE75 Raider 7RE ដែលទើបតែប្រកាស កាលពីមួយខែ កន្លងទៅនេះទេ។ ផ្នែកខាងក្រៅរបស់វា ត្រូវបានស្រោបឡើង ដោយលោហៈ ដែលមើលទៅ មានភាពប្រណិត ពេញដោយគុណភាព ដែលអតិថិជន អាចទុកចិត្តបាន អមមកជាមួយនឹងឡូហ្គូ MSI ចំកណ្ដាល និងមានស្នាមពីរឆ្នូត បញ្ចេញពន្លឺពណ៌ក្រហម ធ្វើឲ្យវាមើលទៅ កាន់តែពិសេស និងកាចនៅពេលរាត្រី។ 

ដោយឡែក សម្រាប់ម៉ូឌែល មួយនេះវិញ គឺ MSI ទើបតែប្រកាសថ្មីៗ នៅក្នុងកំឡុងខែធ្នូនេះ ស្ថិតនៅក្នុង ខ្សែស្រឡាយ GF គឺ GF75 Thin ជាមួយនឹង រូបរាងស្តើងជាងមុន 16% តូចជាងមុន 8% និងស្រាលជាងមុន 15% ហើយថែមពីនេះ ការឌីហ្សាញក៏មើលទៅ កាចជាងមុនផងដែរ។ មិនតែប៉ុណ្ណោះ បាតខាងក្រោម ការពារដោយជ័រស្វិតនេះ ដែលមានរូបរាង មើលទៅដូចជា ស្រការរបស់នាគ ធានាមិនធ្វើឲ្យឆក់ ឬក្ដៅខ្លាំង នៅពេលប្រើដាក់លើភ្លៅ ងាយស្រួលដោះដាក់ បន្ថែមផ្នែករឹង ឬជួសជុលទៀតផង។

ជាមួយនឹងម៉ូឌែលមួយនេះដែរ មានអេក្រង់ទំហំ 17.3 អ៊ីញ មានសមត្ថភាពបង្ហាញ រូបភាពក្នុងកម្រិត FHD អមមកជាមួយនឹងល្បឿន Refresh Rate លោតដល់ទៅ 144Hz និងមាន Respond Time 3ms ធ្វើឲ្យការលេងហ្គេម នៅលើម៉ាស៊ីននេះ រលូនទាល់តែមែនទែន ដែលបង្ហាញនៅលើបន្ទះ IPS មានកម្រិត sRGB 100% ដែលផ្តល់នូវ សាច់រូបភាពច្បាស់។

ដោយឡែក ចំពោះផ្នែកម៉ាស៊ីនវិញ វាត្រូវបាន បំពាក់មកជាមួយនឹង៖

 

- CPU Intel Core i7-8750H

- RAM DDR4 ល្បឿន Bus 2666MHz អាចឡើងដល់ 32GB

- SSD ជាប្រភេទ M.2 NVMe PCIe ជំនាន់ទី 3 ទំហំ 256GB

- HDD ទំហំ 1000GB

- ក្រាហ្វិច NVIDA GeForce GTX 1050Ti Max-Q Design 4GB GDDR5

- ដំណើរការដោយ Windows 10 Pro/Home

- កម្លាំងថ្ម 3 Cells 51 Whr

ហើយនឹងរន្ធ I/O មានដូចជា៖

 

- USB C ជាប្រភេទ USB 3.1 ជំនាន់ទី 1 ចំនួន 1

- USB A ជាប្រភេទ USB 3.1 ជំនាន់ទី 1 ចំនួន 3

- រន្ធ LAN RJ45

- រន្ធ HDMI 4K @30Hz

- រន្ធ Mic សម្លេង

- រន្ធកាស 3.5mm

សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ ចង់ទិញយកទៅលេងហ្គេម ឬឌីហ្សាញ ម៉ាស៊ីននេះ អាចបំពេញតម្រូវការការងារ របស់អ្នកបានគ្រប់ ពេលវេលា អាចប្រើប្រាស់បានរាប់ម៉ោង ដោយមិនចាំបាច់ ខ្វាយខ្វល់រឿងឡើងកម្ដៅខ្លាំង ព្រោះវាមានបំពាក់មក ជាមួយដែកត្រជាក់ចំនួន 7 សរសៃ សម្រាប់បន្ថយកម្ដៅ CPU និង GPU សម្រួលទៅដល់ ប្រព័ន្ធកម្ដៅបានល្អ។ ចំនែកឯក្ដារចុចវិញ ក៏នៅតែសហការជាមួយ SteelSeries ផ្ដល់នូវក្ដារចុចមានពណ៌ចម្រុះ អាចផ្លាស់ប្ដូរបាន 16.8 លានពណ៌ តាមសាច់ភ្លេង តាមហ្គេម ឬតាមការកំណត់ជាក់ស្ដែង។ សម្រាប់តម្លៃនៅពេលនេះ MSI មិនទាន់ប្រកាសដាក់លក់ នៅឡើយទេ តែតម្លៃសម្រាប់ខ្សែស្រឡាយ GF រាល់ដង គឺមិនក្រោម 1K$ ឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: MSI Tag: កុំព្យូទ័រ