CAMBO REPORT

Popup Advertising5 seconds

របៀប​ទាញ​យក​រូបភាព​ទាំង​អស់ ពី​គណនី Instagram របស់​អ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Instagram គឺជាកម្មវិធីទំនាក់ទំនង បណ្ដាញសង្គេមមួយ ដែលមានគេនិយមប្រើប្រាស់ ក៏មិនតិចដែរ ហើយដោយគោលដៅ នៃកម្មវិធីនេះគឺ តម្រូវអោយអ្នកបង្ហោះ បានតែរូបភាព ឬវីដេអូប៉ុណ្ណោះ (ដោយហ្វេសប៊ុក មិនអាចអោយអ្នកបង្ហោះ ជាអក្សរបានទេ)។ មុខងារទាញយក ឬ Backup រក្សារូបភាពរបស់អ្នក ដែលមាននៅក្នុង Instagram ទុក គឺជារឿងដ៏ល្អមួយ សម្រាប់រំលឹកមើល នៅពេលក្រោយផងដែរ បើសិនជាអ្នកបាត់ គណនីរបស់អ្នក ឬក៏មុនពេលលុប គណនីរបស់អ្នក។ 

 

ការទាញយក ឬ Backup រូបភាពនេះ គឺមិនចាំបាច់ប្រើប្រាស់ កម្មវិធីក្រៅនោះទេ ដោយ Instagram មានមុខងារនេះផ្ទាល់តែម្ដង ហើយសូមមិត្តអ្នកអាន ធ្វើតាមរបៀបខាងក្រោមនេះ៖

 

- ជំហ៊ានទី ១៖ សូមបើកកម្មវិធី Instagram និងចុចទៅលើទំព័រគណនីរបស់អ្នក (Profile) ដែលនៅខាងស្ដាំផ្នែកខាងក្រោម។ បន្ទាប់មកចុចលើប៊ូតុង Menu នៅខាងស្ដាំផ្នែកខាងលើ (មានរូបបន្ទាត់បីពីលើគ្នា) ហើយចុចយកពាក្យ “Settings” (ស្ថិតនៅខាងក្រោមគេ ឬនៅបាតនៃទំព័រ)។

 

- ជំហ៊ានទី ២៖ ចុះមកក្រោម នៅលើទំព័រ “Privacy and Security” បន្ទាប់មកដាក់ អ៊ីមែលរបស់អ្នក ហើយចុច “Request Download”។

 

ការទាញយកនេះ គឺមិនអាចបានភ្លាមៗនោះទេ ដូច្នេះអ្នកត្រូវការដាក់សំណើរសុំផងដែរ ហើយបន្ទាប់ធ្វើតាមជំហ៊ានខាងលើ អស់ហើយ Instagram នឹងផ្ញើសារទៅអោយអ្នក តាមរយៈអ៊ីមែល ដូច្នេះអ្នកនឹងទទួលបាន តំណរភ្ជាប់មួយ (Link) ដើម្បីអោយអ្នក ទាញយកបានសេរី។

សរុបមក ការទាញយក ឬ Backup រូបភាព និងវីដេអូទាំងអស់ ដែលអ្នកបានបង្ហោះ ក្នុងគណនី Instagram របស់អ្នក គឺពិតជាមាន អត្ថប្រយោជន៍ សម្រាប់ពេលក្រោយៗទៀត ហើយមិនបាច់បារម្ភថា អ្នកនឹងបាត់បង់រូបភាព របស់អ្នកនោះទេ ដូចជាក្នុងករណី ភ្លេចលេខសម្ងាត់ ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Life Hacker Tag: ចំណេះដឹងទូទៅ