CAMBO REPORT

Popup Advertising5 seconds

Gigabyte បញ្ចេញ​លក់ Motherboard Z390 មាន​តម្លៃ​ក្បែរ​ពាន់​ដុល្លារ ដែល​មាន AIO ស្រាប់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Motherboard សម្រាប់យកទៅប្រើប្រាស់ជាមួយនឹងឈីប CPU ជំនាន់ទី 9 របស់ Intel មានវត្តមាន លក់ពាសពេញទីផ្សារ ស្រុកខ្មែរយើងហើយ ដែលប្រិយមិត្ត អាចស្វែងរកទិញបានទៅតាមម៉ាក តាមម៉ូឌែល រចនាបថ ពណ៌ មុខងារ តាមការចង់បាន និងការពេញចិត្ត របស់ខ្លួន ដោយវាមានតម្លៃ ទៅតាមគុណភាព និងមុខងារបន្ទាប់បន្សំ ផ្សេងៗទៀត។ យ៉ាងណាក៏ដោយ បើអ្នកមកមើល Motherboard របស់ក្រុមហ៊ុន Gigabyte មានឈ្មោះថា Aorus Xtreme Waterforce មួយនេះវិញ គឺថាមិនធម្មតា ជាមួយនឹងតម្លៃ ដែលលោតដល់ទៅ USD 899.99 ក្នុងគេហទំព័រ លក់ទំនិញ Online Newegg (មិនទាន់រាប់បញ្ចូលថ្លៃ ដឹកជញ្ជូន) តែវាក៏មានអ្វី ដែលពិសេសសម្រាប់ តម្លៃក្បែរពាន់ដុល្លារ ដែលអាច Build ចេញជាម៉ាស៊ីន កុំព្យូទ័រមួយរួចជាស្រេច នៅក្នុងទីផ្សារស្រុកខ្មែរ នាពេលបច្ចុប្បន្ន។

Aorus Xtreme Watforce គឺជាពពួក Motherboard បែប ATX គឺមានតែ Case ធំៗប៉ុណ្ណោះទើបអាចដាក់វាចូលបាន អាចប្រើប្រាស់ជាមួយ CPU Intel ជំនាន់ទី 8 និងទី 9 បាន អមជាមួយនឹង រន្ធដាក់បន្ទះ RAM Quad Channel អាចដាក់ពេញបាន 4 ដើម ឡើងធំបំផុតដល់ 64GB ជាមួយនឹងមុខងារ Overclock សម្រាប់បង្កើនល្បឿន RAM។ ចំនែក GPU វិញ អាចប្រើប្រាស់ ក្រាហ្វិចកាតបាន 2 ដើម ក្នុងពេលតែមួយទាំង nVIDIA និង AMD និងមានភ្ជាប់រួចជាស្រេចនូវរន្ធ PCIE សម្រាប់ SSD ជំនាន់ថ្មី បានចំនួន 3 ដើម ហើយអាចចង់ឡើង ជា Raid 0 បាន ដើម្បីទទួលបានល្បឿនលឿន ហួសនិស្ស័យ។ ចំនុចដូចបាន រៀបរាប់នេះ តាមការពិតទៅ មិនមែនជាចំនុចពិសេស ដែលធ្វើឲ្យវាមានតម្លៃថ្លៃ បែបនេះនោះទេ តែអ្វីដែលធ្វើឲ្យវាពិសេស ប្លែកខុសគេគឺ AIO ដែលត្រូវបានភ្ជាប់មក រួចជាស្រេច អមមកជាមួយភ្លើង RGB 16.8 លានពណ៌ ដែល Motherboard ផ្សេងៗទៀត ពុំទាន់មាននៅឡើយ។

បន្ទះ AIO ដូចបានឃើញតាមរយៈរូបភាពខាងលើ គឺបញ្ចេញភ្លើង RGB ដែលអាចកំណត់បានតាមកម្មវិធី ហើយវាក៏មិនមែនភ្ជាប់ មកជាមួយនឹង Motherboard ស្រាប់ដែរ គឺម្ចាស់របស់វា ត្រូវតម្លើងខ្លួនឯង ដែលភ្ជាប់មកក្នុង ប្រអប់ស្រាប់ ហើយត្រូវចាត់ចែង រៀបចំធុងទឹកតាមការគួរ មានភ្ជាប់មកស្រាប់ តាមសៀវភៅណែនាំ។ AIO ដែលសម្រាប់ឲ្យចរន្តទឹក រត់ទៅវិញទៅមកមួយនេះ នឹងធ្វើការបន្ថយកម្ដៅ ទៅលើបន្ទះឈីបធំៗ 2 គឺ CPU និង Intel Z390 Chipset ដោយការធ្វើបែបនេះ វាមើលទៅប្លែក ហើយអស្ចារ្យ សម្រាប់អ្នកដែលចង់លេងស្ទីលភ្លើងក្នុង Case កប់ៗ តែក៏ត្រូវចំនាយប្រាក់ ច្រើនទៅលើការធ្វើ Water block ដើម្បីរត់ខ្សែ តាមតម្រូវការ ជាក់ស្ដែងផងដែរ។

ចុងក្រោយគេសម្រាប់រន្ធ I/O ខាងក្រោយវិញរួមមានដូចជា៖

 

• SMA Antena សម្រាប់ដាក់អង់តែន WiFi និង Bluetooth

• Thunderbolt 3 

• USB 3.1 Gen 2 x 4

• USB 3.1 Gen 1 x 2

• USB 2.0 x 2

• HDMI 1.2 x 1

• RJ45 x 1

• រន្ធកាស និងរន្ធ Mic

 

សម្រាប់លក្ខណៈសម្បត្តិសំខាន់ៗ និងពិសេសៗផ្សេងទៀត ដូចជាចំនូនរន្ធ SATA 6, ឌុយសម្រាប់ភ្ជាប់ទៅកង្ហារ ឌុយសម្រាប់ភ្ជាប់ ទៅកាន់ភ្លើង LED រន្ធតំណrភ្ជាប់មុខ ។ល។ អ្នកអាចចូលមើលលម្អិត តាមរយៈគេហទំព័រ Gigabyte បាន។ សម្រាប់ទីផ្សារស្រុកខ្មែរ បើសួរថាតើវាអាច នឹងមកដល់នៅពេលណានោះ វាពិបាកបន្តិច ព្រោះផលិតផលថ្លៃ បែបនេះ គឺពិបាករកម្ចាស់បន្តិច ម្យ៉ាងតម្លៃ US 899.99 នៅខ្មែរយើង គឺពិតជាថ្លៃ ដោយគ្រាន់តែគិតទៅលើ តម្លៃខ្លួន Motherboard តែមួយគត់ ម្យ៉ាងបើដល់ខ្មែរ ក៏អាចថ្លៃជាងនេះទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Gigabyte Tag: កុំព្យូទ័រ