CAMBO REPORT

Popup Advertising5 seconds

iPad Mini ជំនាន់​ទី 5 មាន​រូប​រាង​និង​អេក្រង់​ដូច iPad Pro 2018 អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំ 2018 នេះ ថេប្លេត ដែលទាញយកចំណាប់អារម្មណ៍អ្នកប្រើប្រាស់ និងមានប្រជាប្រិយភាពជាងគេ គឺបានទៅលើ iPad Pro ស៊េរី 2018 ជាមួយនឹងមុខមាត់ថ្មី រចនាបថប្លែក អេក្រង់មានលាតគែម មុខងារស្កេនមុខ អេក្រង់ច្បាស់ កម្លាំងម៉ាស៊ីនកប់ រន្ធបំពងសម្លេង ជះបានល្អ កម្លាំងថ្ម ប្រើប្រាស់បានយូរ និងជាច្រើនផ្សេងៗទៀត បានធ្វើឲ្យវាឈរនៅ លំដាប់ទីមួយនៃតារាងថេប្លេត ប្រចាំឆ្នាំនេះ។ សម្រាប់ឆ្នាំ 2019 បើយោងតាមប្រភពព័ត៌មាន អន្តរជាតិបានចេញផ្សាយ ឲ្យដឹងថា Apple នឹងនាំយក iPad Mini ជំនាន់ទី 5 ត្រឡប់ចូលទីផ្សារម្ដងទៀត បន្ទាប់ពីបាត់ មុខមាត់យូរ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា iPad Mini 5 នឹងមានរូបរាងរចនាបថថ្មីប្លែក ដូចទៅនឹង iPad Pro អញ្ចឹងដែរ ជាមួយនឹងអេក្រង់លាតសន្ធឹង មានគែមខ្លី ដោយក្នុងនោះ ដំណឹងមកពី សារព័ត៌មានចិន The China Times បានចុះផ្សាយថា iPad Mini 5 នឹងចាប់ផ្ដើម បើកការផលិតធំ ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះឯង ដែលវាលឿនបន្តិច សម្រាប់លើកនេះ មានន័យថា Apple អាចនឹងប្រកាសចេញ iPad Mini 5 រហ័សជាងរាល់ដង។ ជាងនេះទៅទៀត Apple អាចនឹងនាំយក iPad 9.7 អ៊ីញ មកវិញដែរ តែឆ្នាំ 2019 វានឹងមានអេក្រង់រហូត ដល់ទៅ 10 អ៊ីញ ជាមួយនឹងទំហំ រូបរាងដដែល មានន័យថា វាមិនខុសពី iPad Pro ឆ្នាំនេះនោះទេ ជាមួយនឹងការផ្លាស់ប្ដូរ សេនស័រស្កេនក្រយ៉ៅដៃ (Touch ID) ទៅជា មុខងារស្កេនផ្ទៃមុខ (Face ID ជំនួសវិញ)។

នេះគ្រាន់តែដំណឹងដំបូង ដែលយើងទទួលបានប៉ុណ្ណោះ តែសម្រាប់ស្ថានភាព ជាក់ស្ដែងយ៉ាងណានោះ គឺនៅស្ងាត់បានល្អ ខ្លាំងណាស់ តែមិនយូរនោះទេ បន្តិចទៀត ប្រភពព័ត៌មានបែកធ្លាយ ពីប្រទេសចិន នឹងចេញផ្សាយជា បន្តបន្ទាប់ទៀត ដែលអ្នកអាចតាមដាន ភាគបន្តជុំវិញរឿងនេះ នៅពេលក្រោយទៀត!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ថេប្លេត