CAMBO REPORT

Popup Advertising5 seconds

ឡានបើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់ Uber បាន​ត្រលប់​មក​វិញ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយអោយស្រួលស្តាប់ទៅ សេវាកម្ម Uber គឺដំណើការ ទៅដូចការ រត់ម៉ូតូឌុបអញ្ចឹង ពោលនរណាក៏អាច រត់ឌុបបាន ហើយ​អ្នក​ជិះអាច ហៅ​ពេល​ណា ក៏បាន។ យ៉ាងណាមិញ វាទំនើបត្រង់ថា រាល់ការទំនាក់ទំនង និងប្រតិបត្តិនានា គឺធ្វើឡើងនៅលើ ទូរសព្ទដៃ​ប៉ុណ្ណោះ។ ឧទាហរណ៍​ថា អ្នកកំពុង តែនៅផ្សារ ទំនើប AEON ហើយស្វែងរកឡាន សម្រាប់ជិះ ទៅផ្ទះនោះ អ្នកគ្រាន់តែបើក កម្មវិធី Uber ឡើង ហើយ​វា នឹងស្វែងរក អ្នករត់តាក់ស៊ី ណាដែល នៅម្តុំនោះ តាមរយៈប្រព័ន្ធ GPS។

អ្នកណាក៏អាច រត់ឌុប បានដែរ ប្រសិនបើអ្នកមាន ពេលទំនេរ រឺមួយចង់ធ្វើ ការងារនេះ ជាប់ជា ប្រចាំក៏បាន មិនមានកុងត្រា ការងារ ពិបាក រឺត្រូវ ហ្វឹកហាត់ អ្វីច្រើន នោះទេ។

 

ដំណឹងល្អមួយទើបតែចេញផ្សាយពី ឡានបើកបរដោយស្វ័យប្រវត្តិ (គ្មានមនុស្សបើក) របស់ក្រុមហ៊ុន Uber បានត្រលប់មកវិញ និង​បាន​​ធ្វើ​ការ​បើកបរសាកល្បងលើផ្លូវសាធារណៈម្តងទៀតបន្ទាប់ពីមានបញ្ហាបុកសម្លាប់អ្នកដំណើរកាលពីខែមីនា នៅតំបន់ Arizona សហរដ្ឋអាមេរិក។ ការត្រលប់មកវិញនេះ ក្រុមហ៊ុននៅតែប្រើប្រាស់ឡាន Volvo ដែលបំពាក់បច្ចេកវិទ្យារបស់ពួកគេដដែល ដោយ​មាន​ការ​អភិវឌ្ឍន៍​កាន់​តែ​ប្រសើរ​ជាង​មុន ហើយមានតែឡានចំនួន 2 ប៉ុណ្ណោះ ដែលបានចរាចរណ៍នៅតាមដងផ្លូវ ដោយឡែកនៅ​មាន​ឡាន​នេះ​ជា​ច្រើន​គ្រឿង​ទៀត​ចត​ចោល​ក្នុង​ក្រុមហ៊ុន។ លើកនេះប្រហែលជាអាចជៀសផុតបញ្ហាបានច្រើនជាងមុន ព្រោះការបើកបររបស់​ឡាន​នេះត្រឹមតែល្បឿនកំណត់ 25 ម៉ាលក្នុង​មួយ​ម៉ោងប៉ុណ្ណោះ។ លើកនេះក៏មិនទុកឲ្យឡានបើកបរតែឯងដែរ គឺនៅក្នុងឡាន​មួយមាន​អ្នកចាំមើលចំនួន 2 នាក់ទៀតផង។ 

សេវាកម្មរថយន្តតាក់ស៊ី Uber ធ្លាប់មានភាពល្បីល្បាញខ្លាំងនៅឯបណ្តាប្រទេសផ្សេងៗ ព្រោះក្រុមហ៊ុននេះ បានអនុញ្ញាតឲ្យអ្នកបើកបរ​តាក់ស៊ី​ប្រើប្រាស់​រថយន្តផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបើកបរបាន តែត្រូវមានការចុះកិច្ចព្រមព្រៀងលើច្បាប់ផ្សេងៗ​ជាមួយក្រុមហ៊ុន​ជាមុន​សិន ដូច្នេះ​នេះជាចំនុចមួយ ដែលធ្វើឲ្យសេវាកម្មកាន់តែរីកចម្រើន ព្រមទាំងទទួលទាំងអ្នកបើកបរជាស្រី្ត និងបុរស ប៉ុន្តែ​ក្រោយ​មក​មាន​បញ្ហា​មួយចំ​នួន​ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុនត្រូវលក់ភាគហ៊ុនរបស់ខ្លួន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: យានយន្ត