CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍ Samsung ជំនាន់​ក្រោយ​នឹង​មាន​វត្តមាន Google Assistant

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តាមរបាយការណ៍ថ្មី និងអាចទុកចិត្តបាន ដែលទើបបានចេញផ្សាយអំពីទូរទស្សន៍ឆ្លាតវៃរបស់ Samsung ដែល​ចេញ​ក្នុង​ឆ្នាំ 2019 ខាងមុខ នឹងមានវត្តមាន​ជំនួយ​ការ​សម្លេង Google Assistant ដោយ​នៅ​ពេល​នេះ ទូរទស្សន៍របស់ក្រុមហ៊ុននេះ នៅប្រើប្រាស់ជំនួយ​ការ​សម្លេង​បង្កើត​ខ្លួន​ឯង Bixby នៅឡើយ តែការប្រើប្រាស់នៅមានកំណត់នៅឡើយ ហើយទូរទស្សន៍ឆ្លាតវៃក្រោយៗ នឹងមានការ​បញ្ចេញ​សម្លេង​​ល្អជាង​មុន​ដោយ​ការវិភាគទីតាំងបន្ទប់ដើម្បីបន្លឺសម្លេង។

ទោះជាយ៉ាងណាក៏ដោយ ក៏ Samsung មិនចោលជំនួយការសម្លេងដែលបង្កើតដោយខ្លួនឯងដែរ ដោយមានគេគិតថានៅ​ក្នុង​ទូរទស្សន៍​នោះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ជ្រើស​រើស​តែ​ម្តង ដូច្នេះអ្នកប្រើប្រាស់ក៏មានជម្រើសរើសច្រើនក្នុងការជ្រើសរើស នឹងពេញ​ចិត្ត​ការ​​បើក​ចិត្ត​ទូលាយ​ដាក់​ជំនួយ​ការ​សម្លេង 2 សម្រាប់ឲ្យអ្នកប្រើប្រាស់ជ្រើសរើសផងដែរ។ ដូចយើងបានដឹង ថាជំនួយការ​សម្លេង​នៅ​លើ​ឧបករណ៍​​របស់​ក្រុមហ៊ុន​ផ្សេងៗ​តែង​តែ​មានមកជាមួយ Alexa និង Google Assistant នេះឯង ដោយសារតែជំនួយការសម្លេងទាំង 2 មានភាពវៃឆ្លាតជាងជំនួយការ​សម្លេង​​ផ្សេងៗទៀត។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ Google Assistant មានភាពវៃឆ្លាតខ្លាំង​អាច​បញ្ជា​ទៅលើឧបករណ៍ដទៃទៀតបាន និង​ដើរ​តួជាមេ​គ្រប់គ្រងគេតែម្តង ដូច្នេះអ្នកប្រើប្រាស់គ្រាន់តែភ្ជាប់ឧបករណ៍ផ្សេងៗ​ជាមួយ​ទូរទស្សន៍​​និង​បញ្ជា​ពីទូរទស្សន៍​ទៅ​កាន់​ឧបករណ៍​ទាំង​នោះ​បាន​ភ្លាម។

ក្នុងដំណាក់កាលដំបូងនេះ​ស្ថិតនៅជារបាយការណ៍នៅឡើយ តែយើងនៅមិនទាន់បានឃើញពីសមិទ្ធផលពិតនៅឡើយទេ ដូច្នេះមាន​តែ​រង់ចាំ​តាមដាន​បន្តទៀតទាំងអស់គ្នា ដើម្បីជ្រាបកាន់តែច្បាស់ថានេះជាការពិតឬយ៉ាងណានោះ។ ទូរទស្សន៍របស់ Samsung ក៏គ្រោង​ដាក់​​បង្ហាញ​នាដើមឆ្នាំក្រោយក្នុងព្រឹត្តិការណ៍ CES ផងដែរ ដូចនេះយើងនឹងបានឃើញបច្ចេកវិទ្យាថ្មីៗរបស់​ក្រុមហ៊ុនគ្រប់ទិស​ទី​ទូទាំង​ពិភពលោក ជា​ពិសេស​ក្រុមហ៊ុន​ល្បីៗ​ដូចជា Samsung ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរទស្សន៍