CAMBO REPORT

Popup Advertising5 seconds

កម្មវិធី និងហ្គេម Download ចេញពី Play Store និង App Store មានការ​កើន​ឡើង ហើយ​ក៏​រក​លុយ​បាន​មិន​ធម្មតាដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំនេះក៏មិនខុសពីឆ្នាំមុននោះដែរ នៅពេលដល់រដូវកាលចុងឆ្នាំម្ដងៗ ផ្នែកបច្ចេកវិទ្យាតែងតែចេញនូវព័ត៌មានទាក់ទងនឹង​ផលិត​ផល​តាម​ផ្នែក​​នីមួយៗ ហើយក្នុងនោះការវាយតម្លៃទៅលើចំនួន ឬអត្រាកម្មវិធី និងហ្គេម ដែលមានរាប់រយលាននៅក្នុងទីផ្សារអេឡិចត្រូនិច Play Store និង App Store ក៏ត្រូវបានចេញផ្សាយឲ្យមហាជនបានដឹងផងដែរ។ សម្រាប់ឆ្នាំ 2018 នេះ បើយោងតាមព័ត៌មាន​វិភាគ​ទិន្នន័យ​របស់ Tech Crunch បានចេញផ្សាយឲ្យដឹងថា ចំនួនកម្មវិធី និងហ្គេម សរុប ដែលត្រូវបានមហាជនទាញយកទៅប្រើប្រាស់ និង​លេងកំសាន្តសម្រាប់ឆ្នាំ 2018 គិតរហូតដល់ថ្ងៃ 15 ខែធ្នូ កន្លងទៅមានចំនួនច្រើនជាង 113 ពាន់លានដង ដោយរាប់បញ្ចូលទាំង Play Store និង App Store។

ចំនួនដ៏ច្រើនលើសលុបនេះគឺបានកើនឡើង 10% បើធៀបទៅនឹងឆ្នាំ 2017 កន្លងទៅ នេះនៅមិនមិនទាន់រាប់បញ្ចូលកម្មវិធី និងហ្គេម ដែល​បើក​ឲ្យ Download ដោយ Third-party នៅទឹកដីស្រុកចិននោះទេ ហើយបើរាប់​បញ្ចូល​ទៀត​ចំនួន​នោះ​នឹង​មាន​ការ​កើន​ឡើង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ហើយបើតាមការវិភាគសម្រាប់ឆ្នាំ 2019 វានឹងមានការកើនឡើងច្រើនជាង 122 ពាន់លានដងទៅទៀត។ ក្នុង​នោះ​ការវិភាគទៅលើ​កម្មវិធី និងហ្គេម (Free) ដែលត្រូវបានទាញយកទៅប្រើប្រាស់ច្រើនជាងគេ ក៏ត្រូវបានវាយតម្លៃពីលេខ 1 ដល់ លេខ 10 ផងដែរ ទៅតាម​ចំនួន​ជាក់ស្ដែង ដោយលេខមួយបានទៅលើ Facebook Messenger សម្រាប់កម្មវិធី និងលេខ 1 បាន​ទៅ​លើ Helix Jump សម្រាប់​ផ្នែក​ហ្គេម រួមជាមួយនឹងលេខបន្តបន្ទាប់ទៀតដូចរូបភាពខាងក្រោម។

ជាងនេះទៅទៀតអត្រាអ្នកចំនាយប្រាក់ទៅលើការទិញកម្មវិធី និងការទិញហ្គេម (Paid Apps & Games) យកមកលេងក៏មាន​ការ​កើន​​ឡើង​ជាង​ឆ្នាំ 2017 ផង​ដែរ ដោយ​ចំនួន​ទឹក​ប្រាក់​សរុប​គឺ​លោតដល់ 76 ពាន់លានដុល្លារ ជាចំនួនច្រើនជាង 20% បើធៀ​ប​នឹង​ឆ្នាំ​ទៅមិញ ដោយ​សាច់​ប្រាក់​ដ៏ច្រើនបែបនេះបានចំនាយភាគច្រើនទៅលើការលេងហ្គេមជាច្រើនប្រភេទ ហើយខ្លះក៏បាន​ចំនាយ​ទៅ​លើ​ការ​ប្រើប្រាស់​សេវាកម្ម​តាមកម្មវិធី​ផ្សេងៗទៀតដូចរូបភាពខាងក្រោម ជាមួយនឹង Netflix បានលេខមួយសម្រាប់ផ្នែកកម្មវិធី ហើយលេខ​មួយ​ខាងហ្គេមបានទៅលើ Fate/Grand Order។

អញ្ចឹងនេះគឺជាទិន្នន័យបូកសរុបជុំវិញកម្មវិធី និងហ្គេម ដែលទទួលបានប្រជាប្រិយភាពជាងគេ ដែលមានគេ Downloaded យក​ទៅ​ប្រើប្រាស់​ច្រើន​ជាងគេ និងកម្មវិធី ក៏ដូចជាហ្គេម ដែលប្រមូលបានប្រាក់កម្រៃច្រើនជាងគេសម្រាប់ឆ្នាំ 2018 នេះគិតមកដល់ពាក់​កណ្ដាលខែធ្នូ។ សម្រាប់​ឆ្នាំ​ក្រោយ ក៏នឹងមានការផ្លាស់ប្ដូរផងដែរ តែយើងមិនទាន់ដឹងថា 2019 នឹងមានអ្វីប្លែកបន្ថែមមកទៀតនោះទេ គឺយើងនឹងរង់ចាំមើល​កម្មវិធី និងហ្គេមថ្មីៗជាបន្តបន្ទាប់ទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Tech Crunch Tag: កម្មវិធី-ហ្គេម