CAMBO REPORT

Popup Advertising5 seconds

កាត់ Background ចេញឡើង​ម៉ាស្អាត​ដោយ​ពុំ​ត្រូវ​ការ Photoshop

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មិត្តអ្នកអាន មួយចំនួនដែលមិនចេះប្រើប្រាស់កម្មវិធី Photoshop នោះទេ លែងជាការចាំបាច់ទៀតហើយ ដោយអ្នកអាចងាក​មក​ប្រើប្រាស់​វេបសាយនេះ ដើម្បីកាត់ផ្ទៃ Background ខាងក្រោយចេញពីរូបភាពរបស់អ្នកបាន យ៉ាងរហ័ស និងមានប្រសិទ្ធិភាព​ខ្ពស់​ផង​ដែរ តែវាគ្រាន់តែប្រើលើការប្រើប្រាស់ល្មមប៉ុណ្ណោះ ឬក៏ជាការកម្សាន្តក៏បាន តែបើចូលចជាលក្ខណៈ Professional គឺយើង​នៅ​តែ​ប្រើប្រាស់ Photoshop ដដែលហ្នឹង។

យើងចង់ណែនាំវេបសាយមួយដល់អ្នកទាំងអស់គ្នាបានដឹង ដែលយើងប្រើប្រាស់សម្រាប់កាត់យកផ្ទៃខាងក្រោយរបស់ភាពចេញ ដោយ​វាប្រើប្រាស់បច្ចេកវិទ្យា AI និងកាន់បានល្អគ្រាន់បើ ថែមទាំងមានភាពរហ័សទាន់ចិត្តទៀតផង បន្ទាប់ពីកាត់រួច វានឹងអ​នុញ្ញាត​ឲ្យអ្នកដោនឡូតរូបភាពកាត់ហើយជា file PNG ទៀតផង សម្រាប់យកទៅប្រើប្រាស់ ឬដាក់បន្តាប់ពីរូបភាពផ្សេង​ដទៃទៀតបាន​តាម​ចិត្ត​ច​ង់។ មិនបង្អង់យូរ សូមអ្នកចុចចូលតាម លីងនេះ រួចអ្នកនឹងទៅកាន់វេបសាយនោះ រួចចុចលើប៊ូតុង Select a photo ឬក៏ដាក់​លីងរូបភាពណាមួយ វេបសាយនេះ នឹងដំណើរការកាត់យក Background ចេញភ្លាមដូចឧបទាហរណ៍ខាងក្រោម ដែលយើងបាន​សាក​ល្បងរួច ដោយយករូបភាពលោក Trump មកកាត់ ហើយពិតជាកាត់បានស្អាតគ្រាន់បើ។

មិត្តអ្នកអានអាចសាកល្បងបានដោយខ្លួនឯង ហើយការកាត់នេះក៏ជាអាស្រ័យលើផ្ទៃ Background ផងដែរ បើផ្ទៃព្រាលខ្លាំង ឬផ្ទៃ​លាតវាងាយស្រួលកាត់បានល្អ តែបើផ្ទៃខាងក្រោយច្បាស់ពេក វាងាយច្រលំជាមួយរូបភាពខាងមុខដូច្នេះអាចកាត់មិនសូវស្អាត ដូច្នេះ​ត្រូវ​តែគិតពីចំណុចនេះ ទើបរូបភាពដែលយើងរើសយកមកកាត់បានស្អាតល្អ តាមការចង់បានរបស់យើង និងទីបញ្ចប់សូមសាកល្បង​ទាំង​អស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម