CAMBO REPORT

Popup Advertising5 seconds

ជប៉ុន​បង្កើត​សត្វ​ចិញ្ចឹម​យន្ត សម្រាប់​ជំនួស​ឲ្យ​សត្វ​ចិញ្ចឹម​ពិត!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចយើងបានដឹងថា ប្រទេសជប៉ុនមានការជឿនលឿនខ្លាំងលើវិស័យបច្ចេកវិទ្យា ជាពិសេសការបង្កើតគ្រឿងយន្តដែល​មក​ជំនួស ការងារ​មនុស្ស​អញ្ចឹង គឺពួកគេអាចបង្កើតឡើងបានថ្មីជានិច្ច ទាល់តែប្រទេសផ្សេងៗតាមលែងទាន់ ជាមួយ​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ។ មនុស្សយន្តដែលពួកគេបង្កើតឡើងក៏មានច្រើនសណ្ឋានផងដែរ និងតម្រូវតាមគ្រប់អ្វីដែលមនុស្សចង់បាន។

ក្រុមហ៊ុនខ្លះផលិតមនុស្សខ្នាតធំ មានភាពឆ្លាតវៃ អាចរត់ អាចនិយាយឆ្លើយឆ្លង និងអាចម្រើការមនុស្សបាន រីឯក្រុមហ៊ុនខ្លះ​ផលិត​ជា​ប្រភេទ​សត្វ​ចិញ្ចឹម​យន្តវិញ ដែលមិនសូវមានជាប្រយោជន៍អ្វីដែលទេ តែវាបង្កើតឡើងសម្រាប់ឲ្យគេស្រលាញ់ នឹងថែរក្សាវាតែម្តង។ មានអតីតអ្នក Developer ម្នាក់ឈ្មោះ Kaname Hayashi បានបង្កើតសត្វចិញ្ចឹមយន្តថ្មីមួយ ដែលមានរូបរាងដូចសត្វផេនឃ្វីន មាន​អាវ​ច្រើន​ពណ៌សម្រាប់ឲ្យសត្វយន្តនេះពាក់។ គាត់បានដាក់ឈ្មោះវាថា Lovot ដោយវាមានរូបរាងគួរឲ្យស្រលាញ់មែនទែន ភ្នែក​របស់​វាប្រែប្រួលតាមស្ថានការណ៍ជាក់ស្តែង តាមការបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល, អារម្មណ៍ភ័យខ្លាច និងប្រើ​ភ្នែក​ស្រទន់​ដើម្បី​ឲ្យអ្នក​លើកវាបីទៀតផង។

នៅលើក្បាលរបស់វាបំពាក់​​​មកជាមួយកាមេរ៉ាប៉ុន្មានគ្រាប់និងសេនស័រសម្រាប់អត្តសញ្ញាណរបស់មនុស្ស សូម្បីតែរន្ធស្រូបសម្លេង​ក៏មានដែរ ដើម្បីចាប់សម្គាល់សម្លេងរបស់មនុស្ស ជាពិសេសដឹងថានរណាជាម្ចាស់វាផងដែរ។ ភ្នែករបស់វាមាន 6 ប្រភេទអាច​ប្រែប្រួល​បាន​តាមស្ថានការណ៍ដូចយើងបានរៀបរាប់ខាងលើនេះ។ ខ្លួនរបស់វាក៏មានបំពាក់មកជាមួយមុខងាររំញោច ដោយយើង​អាច​ចាក់​ក្រឡេកវានឹងសើចភ្លាម ហើយអង្អែលឲ្យវាដេកក៏បានដែរ។

 

 

 

 

កូនសត្វចិញ្ចឹមយន្តនេះ មានដាក់ឲ្យកុម្ម៉ង់នាពេលនេះ នឹងដឹកទៅដល់នាដើមឆ្នាំ 2019 ខាងមុខ ជាមួយតម្លៃខ្ទង់ 3,000$ ក្នុង​មួយ​គ្រឿង។ នេះជាតម្លៃមួយដែលថ្លៃនៅក្នុងស្រុកយើង តែវាអាចជាតម្លៃល្មម នៅឯប្រទេសជប៉ុន ព្រោះនៅស្រុកគេមានប្រាក់ចំណូល​ច្រើន​ជាងប្រទេសមួយចំនួន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ