CAMBO REPORT

Popup Advertising5 seconds

Messenger ទទួល​បាន​មុខងារ​ថ្មីៗ​មួយ​ចំនួន​ដូច​មាន​នៅ​ក្នុង Instagram ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Facebook Messenger គឺជាកម្មវិធីមួយសម្រាប់លេងសារ ដែលវាអាចអោយយើងធ្វើការ ទំនាក់ទំនងគ្នាបាន ទៅវិញទៅមក ទាំង​សារជាអក្សរ, សារជាសំលេង, សារជារូបភាព និងការ Call ជាលក្ខណៈវីដេអូ ជាដើម។ ក្រៅពីចំនុចទាំងប៉ុន្មាននេះ វាក៏មានភ្ជាប់​មក​ជាមួយ​មុខងារដែលល្អ និងពិសេសៗ ជាច្រើន ថែមទៀត ដើម្បីបម្រើអារម្មណ៍អ្នកប្រើប្រាស់ មិនអោយជិនណាយឡើយ។

តួយ៉ាង ដូចជាថ្មីៗនេះ ក្រុមហ៊ុន Facebook ក៏បាននាំយកនូវចំណីអារម្មណ៍ថ្មីមកផ្សេងទៀត មកបន្ថែមចូលទៅក្នុងកម្មវិធី Facebook Messenger សម្រាប់ទុកជាការកំសាន្ត។ អ្វីដែលខាង Facebook បានដាក់បញ្ចូលថ្មីនេះ គឺជាមុខងារ Boomerang, មុខងារ Selfie Mode និង AR Stickers ដោយវាសុទ្ធសឹងតែជាមុខងារ ដែលអ្នកទាំងអស់គ្នាធ្លាប់បានឃើញ និងបានប្រើ នៅលើ Instagram ជា​កម្មវីធីរបស់ក្រុមហ៊ុន Facebook ដូចគ្នា។ សម្រាប់មុខងារ Boomerang គឺជាការថតបន្ថែមស្ទីលលើវីដេអូបែបខ្លីៗ ហើយ AR Stickers វិញ អាចដាក់រូបតុក្កតា នៅលើរូបភាពបាន ចំណែកឯ Selfie Mode ជាមុខងារសម្រាប់ថតមុខខ្លួនឯង អាចបន្ថែមផ្ទៃព្រាល​នៅ​ខាង​ក្រោយ និងផ្សេងៗទៀត ដោយអ្នកនឹងពេញចិត្ត ក្នុងការលេងកំសាន្តអារម្មណ៍ ជាក់ជាមិនខាន។

អញ្ចឹង សម្រាប់ចំណីអារម្មណ៍ថ្មី ខាងក្រុមហ៊ុនបានបញ្ចាក់អោយដឹងថា វាត្រូវបានដាក់ចេញអោយប្រើប្រាស់ហើយ ប៉ុន្តែគណនី Facebook Messenger មួយចំនួន អាចនឹងត្រូវរង់ចាំសិន ទម្រាំកំណែនេះ ធ្លាក់មកដល់។ ក្នុងនោះ Facebook បានបន្ថែមថា ពួកគេនឹងនាំយកនូវអ្វីដែលថ្មីៗ និងល្អៗ ផ្សេងទៀត សម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ទាំងអស់ ទាំងនៅក្នុងកម្មវិធី Facebook, Facebook Messenger និង Instagram ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: កម្មវិធី-ហ្គេម