CAMBO REPORT

Popup Advertising5 seconds

Keyboard និង Mouse របស់ Razer សម្រាប់​លេង​នៅ​លើ​ម៉ាស៊ីន Xbox One នឹង​ចេញ​ជាផ្លូវ​ការ​ដើម​ឆ្នាំ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រោយពីកិច្ចសហការណ៍រវាងក្រុមហ៊ុន Microsoft និង Razer ត្រូវបានបញ្ចប់ជុំវិញការនាំយកនូវ Keyboard និង Mouse មកកាន់​ទីផ្សារហ្គេមរបស់ម៉ាស៊ីន Xbox One រួច ទីបំផុតផលិតផលទាំងនោះបានត្រៀមខ្លួនបង្ហាញរូបរាងជាផ្លូវការ អមមកជាមួយ​នឹង​លក្ខណៈ​សម្បត្តិពិសេសៗ ដែលវាមានជាផ្លូវការហើយ ដោយកាលពីម្សិលមិញនេះ Razer បានបញ្ចេញនូវវីដេអូថ្មីមួយប្រាប់ជា​ដំណឹង​ទៅដល់អតិថិជន Gamer របស់ខ្លួន ឲ្យបានដឹងមុនអំពីការមកដល់នៃ Mouse និង Keyboard ថ្មីទាំងពីរនេះ។

យោងតាមប្រភពព័ត៌មានរបស់ Razer បានឲ្យដឹងថា ដោយសារតែមានការសំណូមពរយ៉ាងច្រើនពីសំណាក់អ្នកលេងហ្គេមនៅ​លើ​ម៉ាស៊ីន Xbox One ក្រុមហ៊ុន Razer បានខិតខំ ធ្វើការជាមួយ Microsoft ដើម្បីបើកសិទ្ធិឲ្យការលេងហ្គេមដោយប្រើប្រាស់ Keyboard និង Mouse អាចធ្វើទៅបាន ទាំងឧបករណ៍ប្រើប្រាស់ខ្សែ និងឥតខ្សែ។ ក្ដារចុច និង Mouse នោះ នឹងបង្ហាញខ្លួន និង​លក្ខណៈ​សម្បត្តិជាផ្លូវការនៅដើមឆ្នាំ 2019 ក្រោយនេះ ត្រូវនឹងថ្ងៃទី 8 ខែមករា ក្នុងព្រឹត្តិការណ៍ CES ដែលក្រុមហ៊ុន Razer នឹង​ប្រាប់​ឲ្យយើងបានដឹងកាន់តែច្បាស់អំពីឧបករណ៍ថ្មីទាំងពីរនេះ ថាតើវាជាមានឈ្មោះអ្វី មានតម្លៃប៉ុន្មាន ប្រភេទក្ដារចុច និង Mouse ប្រភេទអ្វី ដែលបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម៉ាស៊ីន Xbox One មួយនេះដូចវីដេអូខាងក្រោម៖

 

 

ការនាំយកនូវក្ដារចុច និង Mouse មកកាន់ទីផ្សារ Xbox One បែបនេះ នឹងបើកឲ្យការលេងហ្គេមកាន់តែទូលំទូលាយជាងមុន ដោយ​អ្នក​លេងហ្គេមអាចធ្វើការប្រកួតប្រជែង Cross Platform បាន មានន័យថាអ្នកលេងហ្គេមនៅលើ Xbox អាចលេងហ្គេម​ជាមួយ​នឹងអ្នកលេងហ្គេមនៅលើ Windows PC បានផងដែរ សម្រាប់តែអ្នក ដែលប្រើប្រាស់ Mouse និង Keyboard តែប៉ុណ្ណោះ ចំនែកអ្នកប្រើប្រាស់ដៃតេឡេបញ្ជា គឺអាចលេងបានតែជាមួយអ្នកលេងដៃដូចគ្នា ដើម្បីកំណត់ឲ្យបាននូវភាព​សុក្រិត្យ​នៃ​ការ​លេង​ហ្គេម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ