CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​ផលិត​ហ្គេម Pokemon Go មាន​តម្លៃ​ខ្លួ​ន​កើន​ឡើង​ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មិត្តអ្នកអានមួយចំនួនធំច្បាស់​ជាស្គាល់ហើយ នូវហ្គេមស្មាតហ្វូន ដ៏ល្បីមួយដែលចេញ កាលពី ខែកក្កដា ឆ្នាំពី 2016 កន្លងទៅ ដែល​មាន​ឈ្មោះ​ថា Pokemon Go។ Pokemon Go ជាហ្គេមដ៏ល្បី មួយនិងមានប្រជាប្រិយភាព ខ្ពស់ទៀតផងនៅពេលដាក់ឲ្យលេង​ដំបូង ដែលហ្គេម នេះទាមទារ យើងលេងវា ដោយដើរ គ្រប់ទីកន្លែង ដើម្បីចាប់សត្វ Pokemon គឺជាហ្គេមស្មាតហ្វូន ដ៏ប្លែក អស្ចារ្យ មួយដែលមាន អ្នកលេង មិនថា ប្រទេសណា រឺប្រទេសកម្ពុជានោះទេ។

ក្រោយមកហ្គេម Pokemon Go បានធ្លាក់ចំនួន អ្នកលេងច្រើន ដោយសារតែ មានមតិខ្លះ ថា មានរបៀប លេងដដែលៗ, លេងយូរ​មាន អារម្មណ៍ធុញទ្រាន់, ចាប់បានសត្វ ដដែលៗ និងខ្លះទៀត ក៏រងនូវ ផលប៉ះពាល់ ឬជួបគ្រោះថ្នាក់ ផ្សេងៗ ទើបធ្វើឲ្យ បាត់បង់ អ្នកលេង បន្តិចម្តងៗ។  បន្ទាប់ពីវាបាន ប្រកាសចេញ បានត្រឹមប៉ុន្មាន ម៉ោងដំបូង មានអ្នកខ្លះ ក៏ត្រូវបាន ចោរលួច ទូរសព្ទ និងជួប គ្រោះថ្នាក់ផ្សេងៗ ផងដែរ ដោយសារតែ ហ្គេមដ៏ល្បីល្បាញ មួយនេះ។ តែដំណឹងមិនល្អនេះត្រូវបានរលត់ទៅវិញ បន្ទាប់ពីក្រុមហ៊ុន​បានអាប់ដេតបន្ថែមរបៀបលេងច្រើនបែប ច្រើនសណ្ឋានធ្វើឲ្យហ្គេមនេះ កាន់តែមានការដោនឡូដយកទៅលេង តែអ្នកនៅក្នុងស្រុក​យើង​គេឈប់លេងអស់ហើយ។

ដំណឹងថ្មីចុងក្រោយ បានចេញផ្សាយពីក្រុមហ៊ុនផលិតហ្គេមនេះ ឈ្មោះ Niantic មានតម្លៃខ្លួននៅពេលនេះ 4 ពាន់លានដុល្លារហើយ ហើយ​យើងក៏បានដឹងដែរថា ក្រុមហ៊ុននេះទើបតែផលិតបានហ្គេម Pokemon GO និងហ្គេម Ingress ប៉ុណ្ណោះ តែទទួល​បាន​តម្លៃ​ខ្លួន​ថ្លៃបែបនេះទៅហើយ ពួកគេក៏មានគំរោងបញ្ចេញហ្គេម Harry Potter នៅឆ្នាំក្រោយនេះផងដែរ នឹងមានសន្ទុះការគាំទ្រកើន​ឡើង​ទៀត​ជាក់ជាមិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Polygon Tag: Lifestyle