CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះជាកម្មវិធី ដែល​រកប្រាក់​ចំនេញ​បាន​ច្រើន​ជាង​គេ​ទាំង 10 ពី App Store ប្រចាំ​ឆ្នាំ 2018 នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កម្មវិធីមានច្រើនខ្លាំងណាស់នៅក្នុងទីផ្សារអេឡិចត្រូនិច App Store របស់ក្រុមហ៊ុន Apple ដោយវាបែកចែកទៅតាមប្រភេទ ក៏​ដូច​ជា​សេវាកម្មដាច់ដោយឡែកផ្សេងៗគ្នា ដោយខ្លះបើកសិទ្ធិឲ្យអតិថិជនប្រើប្រាស់ដោយឥតគិតប្រាក់ ខ្លះត្រូវទិញ ហើយខ្លះប្រើ Free តែបើចង់ប្រើមុខងារសំខាន់ៗដែល App មានគឺត្រូវប្រើប្រាស់ប្រាក់ទិញយកមកប្រើ ឬបង់ថ្លៃសេវាកម្មតាមខែ ឬតាមកញ្ចប់ជាដើម ដែល​មូលហេតុនេះហើយ បានធ្វើឲ្យក្រុមបង្កើតកម្មវិធីទាំងនោះទទួលបានប្រាក់ចំនេញយ៉ាងច្រើនពីទីផ្សារ App Store។ មកដល់​ថ្ងៃ​នេះ ដែលជាខែចុងក្រោយនាឆ្នាំ 2018 សាព័ត៌មានអន្តរជាតិ Business Insider បានបង្ហាញមុខកម្មវិធីធំៗទាំង 10 ដែលបានរក​ប្រាក់​ចំនេញបានច្រើនជាងគេដូចខាងក្រោម ជាមួយនឹងទឹកប្រាក់ទទួលបានសរុប៖

 

1.    Netflix ប្រាក់ចំនេញប្រហាក់ប្រហែល 790.2 លានដុល្លារ

2.    Tencent Video ប្រាក់ចំនេញប្រហាក់ប្រហែល 490 លានដុល្លារ

3.    Tinder ប្រាក់ចំនេញប្រហាក់ប្រហែល 462.2 លានដុល្លារ

4.    iQiyi ប្រាក់ចំនេញប្រហាក់ប្រហែល 420.5 លានដុល្លារ

5.    Kwai (Kuaishou) ប្រាក់ចំនេញប្រហាក់ប្រហែល 264.5 លានដុល្លារ

6.    YouTube ប្រាក់ចំនេញប្រហាក់ប្រហែល 244.2 លានដុល្លារ

7.    Pandora ប្រាក់ចំនេញប្រហាក់ប្រហែល 225.7 លានដុល្លារ

8.    Youku ប្រាក់ចំនេញប្រហាក់ប្រហែល 192.9 លានដុល្លារ

9.    QQ ប្រាក់ចំនេញប្រហាក់ប្រហែល 159.7 លានដុល្លារ

10.    Hulu ប្រាក់ចំនេញប្រហាក់ប្រហែល 132.6 លានដុល្លារ

 

ទាំង 10 ខាងលើនេះគឺជាឈ្មោះរាយកម្មវិធី ដែលទទួលបានប្រាក់ចំនេញច្រើនជាងគេតាមសំណាក់ App Store គឺផ្គត់ផ្គង់សេវាកម្ម​ទៅ​កាន់អ្នកប្រើប្រាស់ iDevice ទាំងអស់ នៅមិនទាន់រាប់បញ្ចេញប្រាក់ចំនេញ ដែលកម្មវិធីទាំងនេះរកប្រាក់បានពី Play Store នោះ​ទេ។ មូលហេតុចំបង ដែលធ្វើឲ្យកម្មវិធី ដែលប្រមូលប្រាក់ចំនេញបានច្រើនបែបនេះ គឺវាសុទ្ធសឹងជាការផ្គត់ផ្គង់សេវាកម្មដូចជា សេវាកម្ម​ទស្សនាវីដេអូ សេវាកម្មស្វែងរកដៃគូស្នេហា សេវាកម្មបណ្ដាញសង្គមទំនាក់ទំនង ជាដើម ព្រោះបើចង់ប្រើប្រាស់​សេវាកម្ម​គឺ​ត្រូវចំនាយប្រាក់ទើបបាន។ ក្រៅពីកម្មវិធីខាងលើទាំង 10 នេះ ក៏នៅមានកម្មវិធីដទៃផ្សេងៗទៀតជាច្រើន ដែលបាននឹងកំពុង​កើប​លុយ​រាប់រយ រាប់សិបលានដុល្លារ ដែលកំពុងមានវត្តមាននៅក្នុង App Store សព្វថ្ងៃ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Business Insider Tag: កម្មវិធី-ហ្គេម