CAMBO REPORT

Popup Advertising5 seconds

Raiju ដៃតេឡេសម្រាប់ Gamer របស់ Razer ចេញ​លក់​ជាផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែតុលាកន្លងទៅ នៅពេលក្រុមហ៊ុន Razer ប្រកាសចេញជាផ្លូវការនូវកំពូលស្មាតហ្វូនជំនាន់ទី 2 របស់ខ្លួនគឺ Razer Phone 2 ពេលនោះ Razer ក៏បាននាំមកនូវដៃហ្គេមថ្មី ដែលបង្កើតឡើងសម្រាប់អ្នកលេងហ្គេមតាមរយៈស្មាតហ្វូន ទទួលបាននូវបទ​ពិសោធន៍​ថ្មី ជុំវិញការលេងហ្គេម ដោយបញ្ជាតាមដៃតេឡេ។ ដៃហ្គេម Controller នោះមានឈ្មោះហៅជាផ្លូវការថា Raiju មាន​ពណ៌​ខ្មៅ ជាមួយនឹងរូបរាង និងរចនាបថប្លែក និងមានប៊ូតុងស្រដៀងទៅនឹងដៃហ្គេមរបស់ Xbox អញ្ចឹងដែរ ដោយក្នុងនោះមាន​គន្លឹះ​បើក​បាន 60 ឌឺក្រេ ដែលអាចទាញ ហើយដាក់ស្មាតហ្វូនចូល ដើម្បីលេង ដោយភ្ជាប់តាមរយៈប្រព័ន្ធឥតខ្សែ Bluetooth ឬដោត​តាម​ឌុយ USB C ក៏បាន។

ដៃហ្គេម Razer Raiju នេះមានភ្ជាប់មករួចជាស្រេចនូវថ្ម ដែលសាកថ្មពេញ 100% ម្ដង អាចឲ្យអ្នកប្រើប្រាស់លេងហ្គេម​បាន​ដល់​ទៅ 23 ម៉ោង ហើយអ្វីដែលធ្វើឲ្យដៃហ្គេមនេះពិសេសជាងដៃហ្គេមដទៃផ្សេងទៀតគឺវាមានភ្ជាប់មកជាមួយនឹងប៊ូតុងពិសេស ដែល Razer ហៅថា MECHA-TACTILE ACTIONS បើកសិទ្ធិឲ្យវាដំណើរការជាមួយនឹងមុខងារផ្សេងៗដូចជា កំណត់ប៊ូតុងបញ្ជា កំណត់​គម្លាត​នៃ​ប៊ូតុង កំណត់ទៅលើ Mode ដើម្បីភ្ជាប់ទៅកាន់ស្មាតហ្វូន ។ល។ ក្រុមហ៊ុន Razer បានលើកឡើងថា Raiju គឺជា Controller ដែលផ្ដល់នូវភាពងាយស្រួលក្នុងការលេងហ្គេម Android មួយចំនួន ពិសេសហ្គេម VainGlory, Gear Club, PUBG, GTA និងជាច្រើនផ្សេងទៀត ដែលអាចប្រើប្រាស់ Support ជាមួយដៃហ្គេមនេះ

សម្រាប់ប្រិយមិត្ត ដែលនិយម ឬចូលចិត្តលេងហ្គេមតាមស្មាតហ្វូន Android ដែលមិនចូលចិត្តចុចបញ្ជាតាមរយៈអេក្រង់នោះ Razer មានដៃហ្គេមពិសេសសម្រាប់អ្នកហើយ ដែលវាអាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូនគ្រប់ទំហំ ជាមួយនឹងគុណភាពផលិតខ្ពស់ អាច​ប្រើប្រាស់បានច្រើនម៉ោង ងាយស្រួលទុកដាក់ យកតាមខ្លួន តែក៏ថ្លៃបន្តិចដែរ ដោយមួយដើម Razer លក់ Raiju នេះក្នុងតម្លៃ USD 150 ឯណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ