CAMBO REPORT

Popup Advertising5 seconds

ទៀត​ហើយ! Facebook ធ្វើ​ឲ្យ​បែក​ធ្លាយ​រូបភាព​ម្ចាស់​គណនី​ជាង 6.8 លាន​គណនី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

វាមិនមែនជារឿងថ្មីទៀតនោះទេ នៅពេលដែលដំណឹងថ្មីៗ បានចេញផ្សាយមកថា Facebook បានធ្វើឲ្យបែកធ្លាយនូវទិន្នន័យ របស់អតិថិជនរបស់ខ្លួន ព្រោះរឿងនេះ វាកើតឡើងច្រើន ដងណាស់មកហើយ។ មកដល់ថ្ងៃនេះ ដំណឹងថ្មីបានមក ដល់ម្ដងទៀត ហើយវាគឺជារឿងដដែលៗ តែវាធំជាងមុន ដែលក្នុងនោះ អាចរួមមានប្រិយមិត្តផងដែរ។ យោងតាមប្រភពព័ត៌មាន អន្តរជាតិបានចេញផ្សាយ ឲ្យដឹងថា Facebook បានធ្វើឲ្យបែកធ្លាយនូវរូបភាព ជាច្រើនរបស់គណនី ប្រមាណជា 6.8 លានគណនី នៅចន្លោះថ្ងៃទី 12 ទៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2018 កន្លងទៅដោយបញ្ហា Bug។

ប្រភពដដែលបានបន្តទៀតថា បញ្ហាធ្វើឲ្យបែកធ្លាយរូបភាពឯកជន នៃម្ចាស់គណនី Facebook នេះ ត្រូវបានដោះស្រាយ កាលពីថ្ងៃ 25 ខែកញ្ញាកន្លងទៅហើយ ដែលបញ្ហានេះបានបើកសិទ្ធិ ឲ្យអ្នកអភិវឌ្ឍន៍កម្មវិធី (Developer) ប្រមាណជា 876 គណនី តាមរយៈកម្មវិធីប្រមាណជា 1500 អាចចូលទាញយក ឬមើលនូវរូបភាព វីដេអូ ក៏ដូចជាការបង្ហោះតាម Stories ឯកជន របស់ម្ចាស់គណនី Facebook ជាច្រើនលានគណនី បើទោះបីជាពុំទទួលបានសិទ្ធិ អនុញ្ញាតពី Facebook ក៏ដោយ។ ជុំវិញរឿងនេះ ក្រុមហ៊ុន Facebook បានចេញសារ សូមអភ័យទោស ពីសំណាក់អតិថិជន ដែលជាជនរងគ្រោះ ហើយរាល់អ្នករងគ្រោះ នឹងទទួលបាន នូវសារដំណឹង (Notification) ដោយប្រាប់អំពីការ បែកធ្លាយរូបភាព តាមរយៈកម្មវិធី ជាច្រើនកាលពីខែ 9 កន្លងទៅ ដែលជារឿងកន្លងផុតទៅហើយ បើទោះបីជាចង់ស្រោចស្រង់ ក៏ហួសពេល ទៅហើយដែរ។

នេះគ្រាន់តែជាសេចក្ដីជូនដំណឹងទៅដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានជ្រាបជាដំណឹង ក្នុងករណី Facebook ប្រាប់ឲ្យដឹងអំពីបញ្ហាបែកធ្លាយ រូបភាពនានា ដែលអ្នកគប្បីចាត់វិធានការក្ដៅៗ ក្នុងការទប់ស្កាត់ ព្រោះរូបភាបសម្ងាត់ ដែលអ្នកបាន Uploaded ចូល Facebook ហើយមិនបានបញ្ចេញ ឲ្យគេបានឃើញ ក៏អាចត្រូវបានមើលឃើញ រូចទៅហើយដែរ។ សង្ឃឹមថា ក្រុមការងាររបស់ Facebook នឹងពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ខ្លួន ជាមួយនឹងដៃគូសហការ ដើម្បីចៀសវាងធ្វើឲ្យ បាត់បង់នូវទំនុកចិត្ត ពីសំណាក់អ្នកប្រើប្រាស់ ទូទាំងពិភពលោក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle