CAMBO REPORT

Popup Advertising5 seconds

អាវុធ​ថ្មី Infinity Blade ត្រូវ​បាន​ដក​ចេញ​ពី Fortnite បន្ទាប់​ពី​មាន​អ្នក​រអ៊ូ​ថា​ខ្លាំង​ពេក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Epic Games ដែលជាក្រុមហ៊ុន បង្កើតហ្គេមអនឡាញ ដ៏ល្បីល្បាញ Fortnite បានទទួលបាន មតិអវិជ្ជមាន និងការមិនពេញចិត្ត ពីអ្នកគាំទ្រ ហ្គេមមួយនេះ បន្ទាប់ពីបានដាក់ បញ្ចូលអាវុធថ្មីមួយ ដែលមានឈ្មោះថា Infinity Blade កាលពីដើមខែធ្នូ នេះផងដែរ។ ដោយសារតែ ទទួលបានការរិះគន់ច្រើនពេក ពីអ្នកលេងទាំងអស់ ដូច្នេះ Epic Games មានតែសម្រេចចិត្ត ដកអាវុធនេះចេញ ពីហ្គេមរបស់ខ្លួនតែម្ដង។

អាវុធ Infinity Blade នេះ គឺជាប្រភេទកាំបិត ដែលជាអាវុធថ្មីសម្រាប់ ការផ្សព្វផ្សាយរដូវកាលថ្មី (រដូវកាលទី ៧) ប៉ុន្ដែមិនទាន់បានយូរប៉ុន្មាន អ្នកលេងទាំងអស់ បានចាប់អារម្មណ៍ថា អាវុធនេះមានឥទិ្ធពលខ្លាំងពេក ដោយបើសិនជា មាននរណា បានវាហើយ គឺគ្មាននរណា អាចយកឈ្នះបានឡើយ។ ធ្វើដូច្នេះ គឺបានធ្វើអោយប៉ះពាល់ទៅដល់ លក្ខណៈលេងដើម របស់ហ្គេម Fortnite នេះ ហើយក៏បានធ្វើអោយ អ្នកលេងជាច្រើន មានអារម្មណ៍មិនសូវល្អ ប៉ុន្មានឡើយ។ បន្ទាប់ពីក្រុម Developer របស់ Epic Games ចាប់អារម្មណ៍ថា អ្នកលេងជាច្រើនបាន បញ្ចេញមតិអវិជ្ជមាន អំពីអាវុធថ្មី Infinity Blade មិនយូរប៉ុន្មាន ក៏បានប្រញាប់ប្រញាល់ ដកអាវុធនេះ ចេញពីហ្គេមរបស់ខ្លួន ហើយថែមទាំងបានបង្ហោះ អត្ថបទទទួលកំហុសរបស់ខ្លួន នៅលើបណ្ដាញសង្គម Twitter និងអរគុណទៅដល់ អ្នកគាំទ្រទាំងអស់ ដែលបានផ្ដល់ដំណឹង ទៅដល់ក្រុមការងារ អោយបានដឹងផងដែរ។

សរុបមក អាវុតថ្មីមួយ មានឈ្មោះថា Infinity Blade ដែលដាក់បញ្ចូលក្នុងហ្គេម Fortnite មិនបានយូរ ប៉ុន្មានផង ក៏ត្រូវបានដកចេញវិញ ដោយសារតែមានអ្នករអ៊ូថា ខ្លាំងពេក និងមិនងាយយកឈ្នះ អ្នកប្រើអាវុធមួយនេះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Tech Crunch Tag: កម្មវិធី-ហ្គេម