CAMBO REPORT

Popup Advertising5 seconds

នេះជាបន្ទះ​សាកថ្មឥតខ្សែ​ជំនាន់​ថ្មី រូបរាង​ស្តើង តូច​ស្អាត សាកថ្មលឿន និង​មាន​តម្លៃ​សមរម្យ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កន្លងមក យើងធ្លាប់បានចុះផ្សាយជាហូរហែ ពាក់ព័ន្ធនឹងបន្ទះសាកថ្មឥតខ្សែ របស់ក្រុមហ៊ុនល្បីៗមួយចំនួន ដោយវា​សុទ្ធតែ​មាន​លក្ខណៈ​សម្បត្តិល្អ មានស្តង់ដារត្រឹមត្រូវ និងមានចំនុចពិសេសផ្សេងៗគ្នា ឯតម្លៃក៏ខុសគ្នាផងដែរ។ សម្រាប់ថ្ងៃនេះ យើងនឹងណែនាំ មិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់ផលិតផលថ្មីមួយទៀត ដែលជាបន្ទះសាកថ្មឥតខ្សែ មួយប្រភេទទៀត ដូចខាងក្រោម។

បន្ទះសាកថ្មឥតខ្សែនេះ មានឈ្មោះថា CHOETECH Wireless Charger ដែលវាមានសមត្ថភាពមិនចាញ់ បន្ទះសាកថ្មរបស់​ក្រុមហ៊ុន ដទៃទៀតនោះទេ លើសពីនេះ វាក៏មានចំនុចពិសេសមួយ ដែលគួរអោយចាប់អារម្មណ៍ថែមទៀតផង។ ចំពោះរចនាបថ​របស់​វា គឺមានរូបរាងតូចស្អាត មានកម្រាស់ស្តើង ដូចការ៉ូ ជាមួយផ្ទៃរាបស្មើរ ងាយស្រួលដាក់ទូរសព្ទពីលើ។  បន្ទះសាកថ្ម CHOETECH Wireless Charger នេះ គឺត្រូវបានបំពាក់នូវបច្ចេកវិទ្យា Qi ដែលវាអាចផ្តល់ថាមពល អោយសាកថ្មបានលឿន ទៅ​កាន់​ស្មាតហ្វូន Android ដែលអាចទទួល ការសាកថ្មដោយឥតខ្សែ ដូចជា Galaxy Note9 / S9 / S9+ / Note 8 / Pixel 3 / Pixel 3 XL និងផ្សេងៗមួយចំនួនទៀត ដោយក្នុងនោះ វាក៏អាចសាកថ្មសម្រាប់ iPhone 8 / 8 Plus / iPhone X / XR / XS / XS Max បានម៉ាអេម។

អញ្ចឹង នេះគឺជាបន្ទះសាកថ្មឥតខ្សែ ជំនាន់ថ្មីមួយ ដែលសមត្ថភាពល្អ ដែលអ្នកពិចារណា ដើម្បីទិញយកទៅប្រើប្រាស់បាន។ ចំពោះ​តម្លៃ​របស់ CHOETECH Wireless Charger ត្រូវបានដាក់លក់ក្នុងតម្លៃ 12.99 ដុល្លារ ប៉ុណ្ណោះ ដែលនេះជាតម្លៃមួយសមរម្យ បើ​យើងធៀបជាមួយបន្ទះសាកឥតខ្សែ ដែលមាន Qi មួយចំនួន ផ្សេងទៀត។ អ្នកក៏អាចរកទិញបាន តាមរយៈវេបសាយ Amazon ដោយ​គ្រាន់តែចុចលើ តំណរនេះ ។ ទោះយ៉ាងណា យើងក៏សង្ឃឹមថា បន្ទះសាក CHOETECH Wireless Charger នេះ នឹងមាន​លក់នៅទីផ្សារស្រុកយើង ក្នុងពេលឆាប់ៗទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: iMore Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ