CAMBO REPORT

Popup Advertising5 seconds

AMD បញ្ចេញ​កម្មវិធី Driver ជំនាន់ថ្មី នាំ​មក​នូវ​ការ​បង្កើន​ល្បឿន និងបន្ថែម​មុខ​ងារ​​ចាំបាច់បន្ថែម

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្ងាត់ៗក្រុមហ៊ុន AMD បានបញ្ចេញនូវ Driver ជំនាន់ថ្មីសម្រាប់អតិថិជនរបស់ខ្លួន ដែលប្រើប្រាស់ក្រាហ្វិចកាត Radeon ហើយ ដែល​វាក៏បន្ថែមមកជាមួយនឹងកម្មវិធី Adrenalin 2019 Edition មកជាមួយផងដែរ​ ធានា​​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ និងល្បឿន​កាន់​តែ​ប្រសើរជាងជំនាន់មុន។ សម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់ក្រាហ្វិចកាតមិនថាម៉ាកអ្វីនោះទេ ឲ្យតែជាផលិតផលរបស់ AMD អ្នកគប្បីចូលទៅកាន់គេហទំព័ររបស់ AMD រួចទាញយក Driver និងកម្មវិធីជំនាន់ថ្មីនេះ តម្លើងប្រើប្រាស់ទៅ ព្រោះវាមិនត្រឹម​តែ​កែប្រែកំហុស និងជួសជុលរាល់បញ្ហាដែលកើតមានឡើងនៅជំនាន់ចាស់នោះទេ តែបើយោងតាម AMD ហ្គេមមួយចំនួនមាន​ល្បឿនលឿន​ជាង Driver ជំនាន់មុនដល់ទៅ 15% ក៏មាន។

 

 

ក្រៅពីការបង្កើនល្បឿនឲ្យរត់បានប្រសើរជាងមុន និងផ្ដល់នូវទំនុកចិត្តក្នុងការប្រើប្រាស់ Driver ជំនាន់ថ្មី និង AMD Adrenalin 2019 Edition ក៏បាននាំមកនូវមុខងារ AMD Link ដែលបានធ្វើការបន្ថែមជាមួយនឹងមុខងារពិសេស គឺបើកសិទ្ធិឲ្យអតិថិជនរបស់​ខ្លួន​ធ្វើការ Stream ការលេងហ្គេម ក៏ដូចជាវីដេអូ ចេញពីកុំព្យូទ័រ ទៅស្មាតហ្វូន ថេប្លេត ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង iOS ក៏ដូចជាឧបករណ៍ VR ថែមទៀត ដែលមុខនេះ នឹងជួយច្រើនសម្រាប់ការចែករំលែក Gameplay របស់អ្នកទៅ​កាន់​បណ្ដាញ​សង្គម ជាមួយនឹងភាពងាយស្រួលជាងមុន។

 

 

ក្នុងនោះផងដែរ មុខងារ WattMan Technology ក៏មានការកែសម្រួលបន្ថែមទៀតផង ជាមួយងារសម្រាប់ធ្វើការ Overclock កម្លាំង​ក្រាហ្វិច​កាត ដោយជំនាន់មុន វានៅមិនទាន់មានលក្ខណៈពេញលេញនោះទេ តែបន្ទាប់ពីការ Feedback ពីសំណាក់អ្នកប្រើប្រាស់រួច ជំនាន់ថ្មីនេះ WattMan នឹងវៃឆ្លាតជាងមុន ដោយគ្រាន់តែចុចប៊ូតុងមួយ វានឹងធ្វើការ Overclock កម្លាំងក្រាហ្វិតកាតទៅដល់ចំនុច ដែលវាអាចធ្វើទៅបាន និងបង្ការមិនឲ្យក្រាហ្វិចប្រើប្រាស់ភ្លើងលើសកម្លាំងជាក់ស្ដែងទៀតផង។ ចំនែកអ្នកដែលខ្វាយខ្វល់អំពី​កម្ដៅ​ក៏លែងឈឺក្បាលទៀតដែរ អ្នកអាចគ្រប់គ្រងល្បឿនកង្ហាររបស់ក្រាហ្វិចកាតតាមការចង់បាន អាចធ្វើការកំណត់តាមរយៈ Fan Curves ក៏បាន នៅពេលកម្ដៅលោតដល់កម្រិតមួយ ដែលអ្នកចង់ឲ្យកង្ហារវិលលឿនទៅតាមស្ថានការណ៍ជាក់ស្ដែង។

 

 

ទាំងនេះគ្រាន់តែកំណែ Update ធំៗមួយចំនួនប៉ុណ្ណោះ វាក៏នៅមានចំនុចកែប្រែខ្លះៗផ្សេងទៀត ដែលអ្នកគួរតែធ្វើការ Update ឡើង Version នៅពេលនេះ អាចធ្វើឡើងតាមកម្មវិធីផ្ទាល់ ឬចូលទៅទាញយកឥតគិតប្រាក់ដោយខ្លួនឯងក៏បាន ដូចបានភ្ជាប់ Link ដែល​មា​ន​នៅខាងលើស្រាប់!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Wccftech Tag: កម្មវិធី-ហ្គេម